ពិធីចុះហត្ថលេខាលើគម្រោងស្ថាបនាផ្លូវដែក ភ្នំរ៉ែ ខេត្តព្រះវិហារ និងកំពង់ផែសាមិត ធ្វើឡើង នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នៅសណ្ឋាគារ អ៊ីនខនទឺណងតាល់ រាជធានីភ្នំពេញ ក្រោមអធិបតីលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការនឹងដឹកជញ្ចូន។

លោកZhang Chun li អគ្គនាយក្រុមហ៊ុន Cambodia Iron &Steel Mining Industry Groupបានមានប្រសាសន៍ ប្រាប់ក្រុមអ្នក រាយការណ៍ថា ៖ គម្រោងស្ថាបនាផ្លូវដែក ភ្នំរ៉ែ ខេត្តព្រះវិហារ និងកំពង់ផែសាមិត ធ្វើឡើងក្រោមទឹកប្រាក់ វិនិយោគ ចំនួន ៩៦០០ លាន ដុល្លារ។ ហើយផ្លូវដែកដែលគ្រោង សាង សង់នោះគឺ ជាផ្លូវដែកថ្មីស្រឡាងពុំមានជាប់ទាក់ទងនឹងផ្លូវដែកចាស់ពីមុនមកទេ។
លោកZhang Chun li អគ្គនាយក្រុមហ៊ុនបានមានប្រសាសន៍បន្តថា៖ចំពោះកំពង់ផែ ដែលគ្រោងសាងសង់ មានសមត្ថភាព ផ្ទុកទំនិញ បាន៥០លានតោន។ ចំពោះការសាងសង់ រោងចក្រ ស្លដែក នៅខេត្តព្រះវិហារ នូវទឹកប្រាក់ ចំនួន១៦០០លានដុល្លារ ដែលនិងចាប់ផ្តើម សាងសង់ នៅក្នុងអម្លុង ខែកក្តដា ឆ្នាំ២០១៣ ដែលមានទំហំជាង១០គីឡូម៉ែត្រ និងអាចស្រូបយកកម្មករខ្មែរចំនួនជាង២ម៉ឺនាក់ និង កម្មករជំនាញចិនជាង៣០០០នាក់ហើយរយៈពេលសាងសង់៤ឆ្នាំសម្រាប់ការសាងសង់ផ្លូវរថភ្លើងនិងកំពង់ផែសាមិត្ត។
ចំណែកឯ ផ្លូវរថភ្លើងមានដែលមាន ប្រវែងសរុប ៤០៤,៤៨១ គីឡូម៉ែត្រ។ ស្ពានឆ្លងសមុទ្រកំពង់ផែសាមិត មានប្រវែង ៣.១៩២ ម៉ែត្រ ដែលស្ថិតនៅកោះម្នាស់ ជិតឆ្នេរសមុទ្រ ក្នុងទិសនិរតីប្រទេសកម្ពុជាមានចំណតស្ថានីយ៍ចំនួន ១១កន្លែង។
លោកZhang Chunliបានមានប្រសាសន៏បន្តថា៖ រោងចក្រស្លដែកនៅព្រះវិហាមានកំរោងសាងសង់រយៈ ពេល២ឆ្នាំកន្លះ បន្ទាប់ពីការ ដាក់ឲ្យ ដំណើរការ រោចចក្រ ស្លដែកនេះ នៅក្នុងងរយៈ ពេល៣ឆ្នាំដំបូង គឺ រោងចក្រស្លដែកនៅខេត្តព្រះវិហារមានសមត្ថភាព ផលិតដែក សម្រាប់បំរើវិស័យសំណង់បានចំនួន១លានតោនក្នុងមួយឆ្នាំនៅក្នុងរយៈពេល៣ឆ្នាំដំបូង។
លោកអគ្គនាយកបានមានប្រសាសន៍ ឲ្យដឹងបន្តថា វត្ថុធាតុដើមរ៉ែ សម្រាប់បំរើ ឲ្យសេចក្តីត្រូវការ រោងចក្រ ស្លដែក នៅព្រះវិហារនោះគឺ យកចេញពីតំបន់ មានរ៉ែដែក ក្នុងខេត្តព្រះវិហារ កំពង់ធំ និងបណ្តាខេត្ត មួយចំនួនទៀត ដែលមានរ៉ែដែក ដោយ ពុំចាំបាច់នាំវត្ថុ ធាតុដើម ពីក្រៅ ប្រទេសឡើយ។
លោកត្រាំអ៊ីវតឹក រដ្ឋមន្ត្រីក្រសួង សាធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍នៅ ក្នុងពិធីចុះហត្ថលេខានោះថា ៖ គំរោងសាងសង់ ផ្លូវដែកនេះ គឺជាគំរោងសាងសង់ថ្មី។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ៖ បើការវិនិយោគនេះ ទទួលបានជោគជ័យ គឺជួយដល់ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច ប្រទេសកម្ពុជានិង ផ្លូវដែកនេះ ជួយដឹកជញ្ចូន ផលិតផល កសិកម្ម ដឹកជញ្ជូន ភ្ញៀងទេសចរណ៍ ជាពិសេសផ្តល់ ឱកាសការងារ ដល់ប្រជាពលរដ្ឋ កម្ពុជា បានជាច្រើន នាក់៕






ក្រុមប៉ូលីសរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ជួនសុវណ្ណ ស្នងការរាជធានី ភ្នំពេញ បានប្រើគ្រាប់បែកផ្សែង ឡានបាញ់ទឹក និងប្រើអំពើហឹង្សា ក្នុងការបង្ក្រាបហ្វូងបាតុករ កាលពីថ្ងៃទី...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
សហភាពអឺរ៉ុប (EU) បានព្រមានជាបន្តទៀត សម្រាប់បន្លែរបស់វៀតណាមដែលនាំចូលទៅក្នុងតំបន់របស់ខ្លួនដោយសារតែ EU រកឃើញថាមានបាក់តេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់នៅក្នុងបន្លែទាំ...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
យោងតាមប្រភពព័ត៌មានបានអោយដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថកិច្ចក្រុងបាត់ដំបងចាប់បានជនសង្ស័យ ដែលបានចាប់ខ្លួននាងក្រមុំអាយុ១៨ឆ្នាំ កំពុងលាងសណ្តែកនៅផ្ទះ...Read more
អ្នកនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា ធ្វើនយោបាយដើម្បីតែអំណាចផ្ទាល់ខ្លួន អំណាចប្រមូលផ្តុំ បក្ខពួកនិយម ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគេចមិនផុតពីការតែងតាំង...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
| ថ្ងៃនេះ | 302 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10704 | នាក់ |
| ខែនេះ | 80416 | នាក់ |
| ឆ្នាំនេះ | 477424 | នាក់ |
| សរុប | 57828820 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 08:50 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

