ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅខេត្តសៀមរាបដែរ

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 04 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:58 នាទី ចំនួនអានៈ 1691

បើ​ទោះ​ជា​ សម្តេច​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តីកម្ពុជា​ និងឯ​ក​ឧ​ត្ត​ម យឹ​ម​ ​ឆៃ​លី ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​បាន​ប្រ​កាស​​​ក្តែង​ៗ ​អោយ​រដ្ឋ​បាល​ជល​ផល​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​យ៉ាង​ណា​ក៏​ដោយ ក៏​បទ​ល្មើស​នេសាទ​ដូច​ជា​ការ​ចិញ្ចឹម​ត្រីឆ្តោ​ខុស​ច្បាប់​នៅស្រុកពួក និង​នៅ​​ពាស​ពេញ​ខេត្ត​សៀម​រាប ​គ្មាន​ការ​បង្ក្រាប​​ដដែល។

ទង្វើ​ដ៏​អសមត្ថ​ភាព​របស់​លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប​ និង​លោក ព្រិន សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល ​ខេត្ត​សៀម​រាប​ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទនេះ​ ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ពល​រដ្ឋ​រិះ​គន់​ថា ចេះ​តែ​អង្គុយ​លើ​កៅ​អីដូច​ដុំ​ថ្ម​តែ​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​សង្ស័យ​ទៀត​ថា លោក​ទាំង​ពីរ​នាក់​នេះ​អាច​បាន​ទទូល​លាភសការៈពី​ក្រុម​ជន​ជាតិ​វៀត​ណាម​ ដែល​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ស្ទើ​ប៉ុន​បារាយណ៍​ខាង​លិចនៅ​ខេត្ត​សៀម​រាប​ ទើប​បាន​ជា​សម្ងំ​ស្ងៀម​​មិន​បង្ក្រាប ហើយ​​មិន​ហ៊ាន​​កំ​រើកខ្លួន​យ៉ាង​ដូច្នេះ។

ឯ​ក​ឧ​ត្ត​ម​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​យឹ​ម​ ​ឆៃ​លី​ ​បា​ន​ដា​ក់​​​ផែ​ន​កា​រ​​​ស​ក​ម្ម​ភា​ព​ឆ្នាំ​​​ ២​០​១​៣​ ​ដើ​ម្បី​​​ប​ង្ក្រា​ប​​​ប​ទ​ល្មើ​ស​​ជ​ល​ផ​ល​ ព្រៃ​ឈើ​ និ​ង​​​កា​រ​ដឹ​ក​​លើ​ស​​ទំ​ង​ន់​ ​។​ ​ហើយ​នេះ​​​ជា​កា​រ​​ប្រ​កា​ស​​លើ​ក​​ទី​​ពី​រ​​រ​ប​ស់​​ឯ​ក​ឧ​ត្ត​ម​ប​ន្ទា​ប់​ពី​​លើ​ក​ឡើ​ង​​នៅ​​ខេ​ត្ត​ក្រ​ចេះ​ ​ស​ម្រា​ប់​​ខេ​ត្ត​​ចំ​នួ​ន​ ​៥​ នៅ​​ភា​គ​​ឥ​សាន្តនៃ​ប្រទេស​កម្ពុជា​។ ​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ និង​ដើម្បី​លើក​ទិសដៅ សម្រាប់​ឆ្នាំ​២០១៣ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯក​ឧ​ត្ត​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​បាន​លើកឡើងថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ដោយ​ផ្តោត​សំខាន់​លើ​ការការពារ និង​ថែរក្សា​និរន្តរភាព​លើ​ធនធានធម្មជាតិ​ដូចជា ធនធាន​ជលផល ធនធាន​ព្រៃឈើ និង​ជាពិសេស គឺ​ការថែរក្សា​ផ្លូវថ្នល់​ផងដែរ​។

​ឯកឧត្តម​បាន​បន្តថា មន្ត្រីជលផល និង​ព្រៃឈើ​ត្រូវ​បន្ត​អនុវត្តន៍​ផែនការ​សកម្មភាព​ដូចជា ការចាត់ចែង​កម្លាំង​ប្រចាំការ ការពង្រឹង​តួនាទី​ទទួលខុសត្រូវ​របស់​ស​ហគ​មន៍​នេសាទ និង​ការ​ឆ្មក់​ត្រួតពិនិត្យ​របស់​ក្រុម​ជលផល និង​មន្ត្រី​ព្រៃឈើ​ត្រូវ​បន្ត​អនុវត្តន៍​ផែនការ​សកម្ម ភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ត្រូវ​ប្រើ​ប្រាស់​​កម្លាំងចម្រុះ សហការ​ជាមួយ​មន្ត្រី​ព្រៃឈើ និង​មន្ត្រី​ដឹកជញ្ជូន​។​ ​

ឯកឧត្តម​បញ្ជាក់ថា បញ្ហាដីធ្លី បញ្ហា​ធនធាន​ជលផល និង​ព្រៃឈើ ជា​ចំណុចរសើប និង លំបាក​បង្ក្រាប ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ មិនត្រូវ​ព្រងើយកន្តើយ ឬ​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ​នោះទេ​។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​ គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា​តើ បទបញ្ជា​របស់លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ត្រូវបាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្តន៍​តាម​ដោយមាន​​ប្រសិទ្ធភាព​ដែរ​ឬក៏​អត់​?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1793ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន2284ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1681ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1598ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1760ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1619ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2184ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1587ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2497ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1647ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      633នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8840នាក់
ខែនេះ    78552នាក់
ឆ្នាំនេះ   475560នាក់
សរុប   57826956នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:56