អ្នកកាសែតម្នាក់ និងមន្រ្តីបរិស្ថានក្រសួងម្នាក់ត្រូវបានអធិការស្រុកវ៉ារិនចាប់ខ្លួន កាលពីម៉ោង៩ និង៥០នាទីយប់ថ្ងៃទី០៤ ខែមករាឆ្នាំ២០១៣ នៅចំណុចភូមិវត្ត ឃុំស្រែណូយស្រុកវ៉ារិន ខេត្តសៀមរាប ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។

បើយោងតាមសម្តីសមត្ថកិច្ចបានអោយដឹងថា សមត្ថកិច្ចចាប់ខ្លួនមនុស្ស២នាក់ ម្នាក់ឈ្មោះ សម តារា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឈូគ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានមុខងារជាមន្រ្តីបរិស្ថានក្រសួង។ រីឯម្នាក់ទៀតឈ្មោះ ផលចន្នី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដូចគ្នា និងដកហូតបានរថយន្តកាមរី ពណ៍ស១គ្រឿង។
លោក ត្រី ណុបសារ៉ាក់ អធិការស្រុកវ៉ារិនបានអោយដឹងថា ដំបូងឡើងលោកបានទទួលបណ្តឹងពីប្រជាពលរដ្ឋអ្នកដឹកឈើយកធ្វើផ្ទះថា មានគេឃាត់គោយន្តកន្ត្រៃរបស់ពួកគាត់ជំរិតទាប្រាក់ ទើបលោកទៅមើលឃើញដូចការរាយការនោះមែន ហើយលោកបានឃាត់ខ្លួនជនទាំង២រូបនេះទៅអធិការដើម្បីសាកសួរ។ លោកអធិការបន្តថា លោកបានរាយការជូនព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប ហើយខាងប៉ូលីសបានកសាងសំណុំរឿង ចោទពីបទកំហែងទាប្រាក់។ លោកអធិការបន្ថែមថា ទាំងមនុស្ស និងរថយន្តបានបញ្ជូនទៅស្នងការខេត្តសៀមរាបនៅរសៀលថ្ងៃទី៥មករាម្សិលមិញនេះ។
បើយោងតាមសម្តីចាងហ្វាងកាសែត ក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៦នេះថា កូនចៅរបស់លោក (ផលចន្នី) បានបដិសេធថា ពុំបានទាលុយពីឈ្មួញដឹកឈើខាងលើដូចការចោទប្រកាន់នោះទេ។ មូលហេតុដែលពួកគេចុះទៅកាក់គោយន្តកន្រ្តៃខាងលើគឺដើម្បីសួរនាំ រកម្ចាស់ រកច្បាប់ទំលាប់ក្នុងការដឹងជញ្ជួនឈើខាងលើ។ តែមិនទាន់បានសួរនាំចប់ផងស្រាប់តែឃើញប៉ូលីសជិះរថយន្តទៅដល់ចាប់ខ្លួនពួកគេតែម្តង។ លោកចាងហ្វាងនេះបន្តថា ខាងប៉ូលីសបានដាក់ខ្នោះឃុំខ្លួនកូនចៅលោក និងមន្រ្តីបរិស្ថាន មិនអោយអ្នកណាជួបសាកសួរអ្វីទាំងអស់ ដែលទង្វើនេះហាក់ដូចកូនចៅរបស់លោកជាជនក្បត់ជាតិអញ្ចឹង។
លោក សំ រិទ្ធសុខុន ព្រះរាជអាជ្ញារង និងជាតំណាងអេយ្យការ មានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៦នេះថា លោកកំពុងសាកសួរ ពុំទាន់បានចោទប្រកាន់ជនសង្ស័យទាំង២នាក់នេះនៅឡើយទេ។ លោកបន្ថែមថា លទ្ធផលយ៉ាងណាមិនទាន់ដឹងទេ លោកនឹងផ្តល់ព័ត៌មានបន្ថែមនៅពេលក្រោយទៀត។ ចំណែកឯម្ចាស់គោយន្តដឹកឈើ លោកបានអោយខាងប៉ូលីស ហៅម្ចាស់ឈើ យកឈើ និងគោយន្តកន្រ្តៃ ដែលជាមធ្យោបាយដឹកជញ្ជូនមកពិន័យតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹកការចាប់ខ្លួនអ្នកកាសែតនៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់នោះ ត្រូបបានមជ្ឈដ្ឋានទូទៅគេសង្កេតឃើញថា វាហាក់មានភាពអយុត្តិធម៌ ព្រោះគេពុំដែលឃើញសមត្ថកិច្ចចាប់ខ្លួនអ្នករកស៊ីដឹកឈើខុសច្បាប់ទាល់តែសោះ តើនេះវាបណ្តាលមកពីមូលហេតុអ្វីដែរ? តើឈ្មួញដឹកឈើមានភស្តុតាងអ្វីខ្លះដែលដាក់បន្ទុកថា អ្នកកាសែតជំរិតទាប្រាក់? ឬមួយគ្រាន់តែជាការចោទប្រកាន់ដោយអណ្តាតអត់ឆ្អឹងដើម្បីយករួចខ្លួនពីការដឹកឈើខុសច្បាប់តែប៉ុណ្ណោះទេ? តុលាការគួរតែផ្តល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរអោយបានស្មើភាពគ្នាផង៕






ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ!
១-គម្រោងដីឡូតិ៍
២-ផ្ទះល្វែងអាជីវកម្ម
៣-ផ្ទះវីឡាលំហែបែបថៃ
សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
មានសេចក្តីរាយការពីរឿងអាស្រូវរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំក្នុងខេត្តប៉ៃលិនបានធ្វើឲ្យមន្ត្រីគយទូទាំងប្រទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយហេត...Read more
ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នា...Read more
យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
| ថ្ងៃនេះ | 414 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8621 | នាក់ |
| ខែនេះ | 78333 | នាក់ |
| ឆ្នាំនេះ | 475341 | នាក់ |
| សរុប | 57826737 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:55 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

