មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 08:57 នាទី ចំនួនអានៈ 1552

នរណាៗក៏​គេ​បាន​លឺ​ ហើយ​ស្គាល់​ឈ្មោះ​ លោក លួនស៊ុយ និង​ឈ្មោះ លោក ប៉ូ ជា​មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​លេខ​២​តាម​រឺម៉ក និង​រទេះគោ ​ស្ទើ​បាក់​ថ្នល់​ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប ជា​រៀង​រាល់​ថ្ងៃ​តែ​បន្រ្តី​ជំនាញ​តាម​ដង​នេះ​មិន​បង្ក្រាប​ ទោះ​ជា​ពលរដ្ឋ​ខំ​រាយការ​យ៉ាង​ណា​ក៏ដោយ។

ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា លោក លួនស៊ុយ និង​លោក ប៉ូ ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ពិត​ប្រាកដ​មែន តែ​មេ​ឈ្មួញ​២​រូប​នេះ តែ​ង​តែ​យក​លេស​ថា ជា​ប្រ​ជា​ពលរដ្ឋ​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះសំបែង​តែ​ប៉ុណ្ណោះ នៅ​ពេល​ជួម​សមត្ថ​កិច្ចមក​ពី​ចម្ងាយ​ដែល​មិន​ស្គាល់​ពួកគេ​។ ប្រ​ភព​បន្ត​ថា មេ​ឈ្មួញ​ឈ្មោះ​ លួន​ស៊ុយ ជា​មន្ត្រីប៉េ​អឹម​ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀម​រាប ទៀត​ផង បាន​ជា​គេ​ហ៊ាន​ដឹក​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ខ្លាច​ រអា​អស់​លោក​ណា​ទាំង​អស់។ ប្រភព​បន្ថែម​ថា ចំណែក​ឯឈ្មោះ ប៉ូ ​វិញមាន​ទីលំ​នៅ​ក្នុង​ភូមិ កន្រ្ទំាង ឃុំ​កន្រ្ទាំង ស្រុក​ប្រាសាទ​បាគង ដែលមាន​ឪពុក​ឈ្មោះ តារុន ជា​មេភូមិ កន្រ្ទាំងនេះ​តែ​ម្តង។

ជាក់​ស្តែងព្រឹក​ថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០១៣​នេះ មេឈ្មួញអាង​ស្បែក​ខាងលើ​នេះ បាន​ដឹក​ឈើ​មួយ​រឺ​ម៉ក ពី​ចំ​ណុចស្រុក​ស្វាយលើ ចុះ​ដល់​ភូមិសំឡោង ឃុំចាន់ស ស្រុក​សូទ្រ​និគម ក៏ពើប​ប្រ​ទះ​និង​អ្នក​សារ​ព័ត៌មាន​មួយ​ក្រុម​បាន​ចុះ​ថត​រូបសកម្ម​ភាព​ដឹក​ឈើ​របស់​​ពួកគេ។ ភ្លាម​នោះ​មេ​ឈ្មួញ​ជើង​ចាស់​ទាំង​២នាក់​នេះ បាន​បញ្ជា​អោយ​កូន​ចៅ​ស្រាយ​ឈើ​ទំ​លាក់​ពី​រឺ​ម៉ក​ចោល ហើយ​ពោល​ពាក្យ​អសុរោះថា ” ពួក​អា​អ្នក​កា​សែត​​ឯង​ បាន​ត្រឹម​តែ​ថត​រូប​តែ​ប៉ុណ្ណោះ អញ​មាន​អី​ភ័យ អញ​បង់​លុយ​អោយ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ ឯង​ហៅ​អាណា​មក​ចាប់​ហៅទៅ“ ។

អ្នក​យក​ព័ត៌មាន​ក្រុម​នោះ​បាន​រាយការ​ជូន​លោក រឹម-ស៊ុមអុន នាយសង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​សូទ្រ​និ​គម​ភ្លាមៗ តែ​លោក​មេ​ព្រៃ​រូប​នេះគាត់ថា ​រវល់​នៅ​ភ្នំ​ពេញ​ចាំ​អោយ​កូន​ទៅ​ចុះ​ទៅ​មើល តែ​រហូត​ដល់​ជិត​២ម៉ោង​មិន​មាន​មេ​ព្រៃ​ណា​ចុះ​ទៅ​ រហូត​ដល់​ឈ្មួញ​រើស​ឈើ​ដាក់​រឺ​ម៉ក​ដឹក​ទៅ​វិញអស់។

សកម្ម​ភាព​យឺត​យ៉ាវ និង​មើល​មិន​ឃើញ​ការ​ចរាចរណ៍​បទ​ល្មើស​ព្រៃ​ឈើលើ​ដង​ផ្លូវ​ ​នៅ​ស្រុក​ស្វាយ​លើ ក្រោម​ក្រ​សែ​ភ្នែក​លោក​ យ៉ានស៊ីវ៉ាត់ នាយ​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ និង​ស្រុក​សូទ្រនិគម ក្រោម​ក្រ​សែ​ភ្នែក​លោក រឹមស៊ុម​អុន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើនេះ វា​កើត​ជា​យូយា​ណាស់​មក​ហើយ ដែល​អាច​ហៅ​បាន​​ថា ជា​ដង្កូវ​ស៊ី​រូង​ផ្ទៃ​ក្នុង និង​ជា​ជម្ងឺ​មើល​មិន​ជា។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ស៊ីម​សុធា ហៅជាតិ មេប៉េអឹម​ស្រុក​ប្រាសាទ​បាគង​បានទេនៅ​រសៀល​ថ្ងៃទី ០៦ដដែលនេះ ពាក់​ព័ន្ធ​ទៅ​នឹង​កូន​ចៅ​រក​ស៊ី​ដឹក​ឈើខាង​លើ​នេះ ព្រោះ​ទូរស័ព្ទ​មិន​ចូល។

សូម​បញ្ជាក់ថា នៅ​ខេត្ត​សៀម​រាប​ជា​ខេត្ត​មួយ​ដែល​សំ​បូរ​ទៅ​ដោយ​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ខុស​ច្បាប់​ជា​ច្រើន ដែល​ក្រុម​ឈ្មួញ​ទាំង​នោះត្រូវ​​បាន​គេ​ស្គាល់ថា ជា​មន្រ្តី​ប៉េ​អឹម ជា​មន្រ្តីប៉ូលីស នឹង​អ្នក​មាន​ខ្នង​មាន​អំណាច​ជា​ច្រើន​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1872ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1742ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1664ដង វិវាទដីធ្លីនៅស្រុកពួក ទិញខ្លះ រលោភយកថែមខ្លះ   អាន2285ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1905ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1810ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1813ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2499ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2315ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1557ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      570នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6731នាក់
ខែនេះ    6731នាក់
ឆ្នាំនេះ   289383នាក់
សរុប   57640779នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:05