ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:44 នាទី ចំនួនអានៈ 1743

លោក​ សំរិទ្ធ​សុខុន ព្រះ​រាជ​អាជ្ញា​រង​ តំ​ណាង​អយ្យ​ការ ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី០៦ ខែ​មករា​ ឆ្នាំ២០១៣នេះថា លោក​ ឆាយ​គង់ ចៅក្រម​ស៊ើប​សួរ​​សម្រេច​មិន​ឃុំ​ខ្លួនជា​បណ្តោះ​អា​សន្តទៅ លើក​លោក សមតារា ជា​មន្រ្តី​បរិស្ថាន​ក្រសួង និង​លោក ផល​ចន្នី អ្នក​យក​ព័ត៌មាន​អោយ​កា​សែត​ក្រុង​សៀម​រាប។

លោក សំរិទ្ធសុខុន បាន​បន្ត​ថា តុលាការ​បាន​ដាក់​អោយ​អ្នក​ទាំង​២​ស្ថិត​នៅ​ក្រោម ការ​តាម​ដាន​របស់​តុលាការ ដោយ​តម្រូវ​អោយ​ចូល​ខ្លួន​រាល់​ពេលមាន​ការ​កោះ​ហៅ​ពី​តុលាការ មិន​អនុ​ញ្ញាត​អោយ​ឆ្លង​ដែន និង​ត្រូវ​ទៅ​បំ​ភ្លឺ​នៅ​អធិការ​ស្រុក​វ៉ារិន​ជា​រៀង​រាល់​ខែ។

លោក សំរិទ្ធសុខុន បាន​បន្ថែម​ថា លោក​ចៅក្រម ឆាយគង់ គាត់​តែ​ង​តែ​ផ្តល់​យុត្តិធម៌ដល់​អ្នក​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី ក្រោម​ការ​ស៊ើប​អង្កេត​ ដ៏យក​ចិត្ត​ទុកដាក់​បំផុត។ លោក​សំរិទ្ធសុខុនថ្លែង​ទាំង​រីករាយ​ថា លោក​ក៏ជួយ​អទៅ​ចុះ ព្រោះ​មើល​ទៅ​​​អ្នក​ទាំង​២នាក់​នេះទំនង​មិន​សូវ​ជា​អ្នក​ចេះ​ច្បាប់អី​ទេ ណាមួយដូច​ជា​ក្រលំ​បាក​ផង​៕

jou

អ្នក​កាសែត​ម្នាក់និង​មន្រ្តី​បរិស្ថាន​ម្នាក់ត្រូវ​បាន​ចាប់​ខ្លួន​ពាក់​ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ

អ្នក​កាសែត​ម្នាក់ និង​មន្រ្តី​បរិស្ថាន​ក្រ​សួង​ម្នាក់ត្រូវ​បានអ​ធិ​ការ​ស្រុក​វ៉ារិន​​ចាប់​ខ្លួន​ កាល​ពី​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃ​ទី០៤ ខែ​មករា​ឆ្នាំ២០១៣ នៅ​ចំ​ណុច​ភូមិ​វត្ត​ ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​។

បើ​យោង​តាម​សម្តី​​សមត្ថ​កិច្ច​បាន​អោយ​ដឹង​ថា ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​មនុស្ស​២នាក់ ម្នាក់​​ឈ្មោះ សម តារា ភេទ​ប្រុស​ អាយុ៤២ឆ្នាំ រស់​នៅ​ភូមិ​ឈូគ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប មាន​មុខ​ងារ​ជា​មន្រ្តី​បរិស្ថាន​ក្រ​សួង។ រី​ឯម្នាក់​ទៀតឈ្មោះ ផល​ចន្នី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់​នៅ​ភូមិ​ក្រឡាញ់ ឃុំ​ខ្នា​សណ្តាយ​ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប​ដូច​គ្នា និង​ដក​ហូត​បាន​រថ​យន្ត​កាម​រី ពណ៍​ស​១គ្រឿង​។

លោក​ ត្រី ណុបសារ៉ាក់ អធិការ​ស្រុក​វ៉ារិន​បាន​អោយ​ដឹង​ថា ដំ​បូង​ឡើ​ង​លោក​បាន​ទទួល​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​អ្នក​ដឹក​ឈើ​យក​ធ្វើ​ផ្ទះថា មាន​គេ​ឃាត់​គោ​យន្ត​កន្ត្រៃ​របស់​ពួក​គាត់ជំ​រិត​ទាប្រាក់ ទើប​លោក​ទៅ​មើល​ឃើញ​ដូច​ការ​រាយ​ការ​នោះ​មែន​ ហើយ​លោកបាន​ឃាត់​ខ្លួន​​​ជន​ទាំង​២​រូប​នេះទៅ​អធិការ​ដើម្បី​សាកសួរ។ លោក​អធិការ​បន្តថា លោក​បាន​រាយ​ការ​ជូន​ព្រះ​រាជ​អាជ្ញាសាលាដំ​បូង​ខេត្ត​សៀមរាប ហើយ​ខាង​ប៉ូលីស​បាន​កសាង​សំណុំ​រឿង​​ ​ចោទ​ពី​បទ​កំ​ហែង​ទា​ប្រាក់។ លោក​អធិការ​បន្ថែម​ថា ទាំង​មនុស្ស​ និង​រថយន្ត​បាន​បញ្ជូន​ទៅ​ស្នង​ការ​ខេត្ត​សៀម​រាប​នៅ​រសៀល​ថ្ងៃទី៥មករាម្សិល​មិញ​នេះ។

បើ​យោង​តាម​សម្តី​ចាង​ហ្វាង​កាសែត ក្រុង​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៦នេះ​ថា កូន​ចៅ​របស់​លោក​ (ផល​ចន្នី) បាន​បដិសេធថា ពុំ​បានទា​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​ខាង​លើ​ដូច​ការ​ចោទ​ប្រ​កាន់​នោះ​ទេ។ មូល​ហេតុ​ដែល​ពួកគេ​ចុះ​ទៅ​កាក់​គោយន្ត​កន្រ្តៃ​ខាង​លើ​គឺ​ដើម្បី​សួរនាំ រក​ម្ចាស់ ​រក​ច្បាប់​ទំលាប់​ក្នុង​ការ​ដឹង​ជញ្ជួន​ឈើ​ខាង​លើ។ តែ​មិន​ទាន់​បាន​សួរ​នាំ​ចប់​ផង​ស្រាប់​តែ​ឃើញ​ប៉ូលីស​ជិះ​រថ​យន្ត​ទៅ​ដល់​ចាប់​ខ្លួន​​ពួក​គេតែ​ម្តង។ លោក​ចាង​ហ្វាង​នេះ​បន្តថា ខាង​ប៉ូលីស​បាន​ដាក់​ខ្នោះឃុំ​ខ្លួន​កូន​ចៅ​លោក និង​មន្រ្តី​បរិស្ថាន មិន​អោយ​អ្នក​ណា​ជួប​សាក​សួរ​អ្វី​ទាំង​អស់​ ដែល​ទង្វើ​នេះ​ហាក់​ដូច​កូន​ចៅ​របស់​លោក​ជា​ជន​ក្បត់​ជាតិ​អញ្ចឹង។

លោក​ សំ រិទ្ធសុខុន ព្រះ​រាជ​អាជ្ញារង​ និង​ជា​តំ​ណាង​អេយ្យការ​ មាន​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៦​នេះថា លោក​​កំពុង​សាកសួរ​ ពុំ​ទាន់​បាន​ចោទ​ប្រ​កាន់ជន​សង្ស័យ​ទាំង​២​នាក់​នេះ​​នៅ​ឡើយ​ទេ។ លោក​បន្ថែមថា លទ្ធផល​យ៉ាង​ណា​មិន​ទាន់​ដឹង​ទេ លោក​នឹង​ផ្តល់​ព័ត៌​មាន​បន្ថែម​នៅ​ពេល​ក្រោយទៀត។ ចំ​ណែក​ឯ​ម្ចាស់​គោ​យន្ត​ដឹក​ឈើ​ លោក​បាន​អោយ​ខាង​ប៉ូលីស​ ហៅ​ម្ចាស់​ឈើ យកឈើ និង​គោយន្ត​កន្រ្តៃ ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​មក​ពិន័យ​តាម​ផ្លូវ​ច្បាប់។

ពាក់​ព័ន្ធ​នឹក​ការ​ចាប់​ខ្លួន​អ្នក​កាសែត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ជា​បន្ត​បន្ទាប់​នោះ ត្រូប​បានមជ្ឈ​ដ្ឋាន​ទូទៅ​​គេ​សង្កេត​ឃើញ​ថា វា​ហាក់​មាន​ភាព​អយុ​ត្តិ​ធម៌ ព្រោះ​គេ​ពុំ​ដែល​ឃើញ​សមត្ថ​កិច្ច​ចាប់​ខ្លួន​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ទាល់​តែ​សោះ តើ​នេះ​វាបណ្តាល​មក​​ពី​មូល​ហេតុ​អ្វីដែរ? តើ​ឈ្មួញ​ដឹក​ឈើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​ដាក់​បន្ទុកថា អ្នក​កាសែត​ជំរិត​ទាប្រាក់? ឬមួយ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រ​កាន់​ដោយ​អណ្តាត​អត់​ឆ្អឹង​ដើម្បី​យក​រួច​ខ្លួន​ពី​ការ​ដឹក​ឈើ​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ​ទេ? តុលាការ​គួរ​តែ​ផ្តល់​យុត្តិ​ធម៌ដល់​ពលរដ្ឋ​ខ្មែរ​អោយ​បាន​ស្មើ​ភាព​គ្នាផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1850ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1875ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1606ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1794ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1222ដង ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល    អាន1800ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1792ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2159ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1637ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1958ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      400នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6561នាក់
ខែនេះ    6561នាក់
ឆ្នាំនេះ   289213នាក់
សរុប   57640609នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 05:03