គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្រារព្ធមីទ្ទិញរំឭកខួបលើកទី៣៤ នៃទិវាជ័យជម្នះ ថ្ងៃ៧មករាដែលបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត នាព្រឹកថ្ងៃចន្ទ ទី៧ ខែមករានេះ និងបានលើកបង្ហាញពីសមិទ្ធផលផ្សេងៗ ដែលគណបក្សខ្លួនបានដឹកនាំកន្លងមក។
លោក ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជានិងជា ប្រធានរដ្ឋសភាជាតិ បានលើកឡើងថា ជ័យជម្នះ៧មករា បាននាំមកនូវសិទ្ធិជាសារវន្តបំផុតរបស់មនុស្សមកជូនប្រជាជន គឺសិទ្ធិមានជីវិតរស់នៅ ហើយផ្តើមចេញពីសិទ្ធិជាសារវន្តនេះហើយ ដែលមានសិទ្ធិទទួលបានចំណីអាហារ ទទួលបានការអប់រំ ទទួលបានការព្យាបាល សិទ្ធិបញ្ចេញមតិ សិទ្ធិបង្កើតគណបក្ស បង្កើតអង្គការ និងសមាគមនានា៘
លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បន្តជំរុញរាល់សកម្មភាពដើម្បីការពារ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងបរិការណ៍នៃកម្ពុជាឱ្យបានកាន់តែប្រសើរ ឡើងជានិច្ច។
លោក ហេង សំរិន បានគូសបញ្ជាក់ថា « ជាមួយនឹង ភាពអនុគ្រោះទាំងនេះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាបានធ្វើឱ្យសម្រេចជោគជ័យលើគ្រប់វិស័យទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងការបរទេសនៅក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន។ កម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពារបានរឹងមាំនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាពសង្គម នៅក្នុងពេល និងក្រោយពេល មានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ព្រមទាំងវិបត្តិព្រំដែនកម្ពុជា-ថៃ និងគ្រោះទឹកជំនន់»៕






មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាច្រក ដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណិត ទៅលក់នៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ព្រោះតែឈ្មួញរកស៊ីឈើខុសច្បាប់ បានឃុបឃិតជាមួយម...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកកាសែតពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ធ្វើការនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ មិនយកប្រាក់មួយ នៅស្រុកកំណើត រប...Read more
ក្រុមប៉ូលីសរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ជួនសុវណ្ណ ស្នងការរាជធានី ភ្នំពេញ បានប្រើគ្រាប់បែកផ្សែង ឡានបាញ់ទឹក និងប្រើអំពើហឹង្សា ក្នុងការបង្ក្រាបហ្វូងបាតុករ កាលពីថ្ងៃទី...Read more
មន្ត្រីរាជការនៃមន្ទីរធម្មការខេត្តពោធិ៍សាត់បានឲ្យដឹងថា ការដែលឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្តអំពើពុករលួយតាមរយៈកេងប្រវ័ញ្ចថវិកាជាតិ និងថវិកាចំណាយលើគម្រោងផ្សេងៗនោះគឺមានការបើកដៃពីលោក នូ...Read more
| ថ្ងៃនេះ | 388 | នាក់ |
| ម្សិលមិញ | 2179 | នាក់ |
| សប្ដាហ៍នេះ | 11059 | នាក់ |
| ខែនេះ | 33568 | នាក់ |
| ឆ្នាំនេះ | 528032 | នាក់ |
| សរុប | 57879428 | នាក់ |
| ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:35 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

