លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​

ដោយៈ មករា ខេត្តកណ្តាល ថ្ងៃទី 09 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1820

ច្រើ​ន​​ខែ​​ម​ក​ហើ​យ​​ដែ​ល​​លោ​ក​ ម៉ឹ​ង យូ​​ឡេ​ង​ ត្រូ​វ​បា​ន​តែ​ង​តាំ​ង​​ជា​​ប្រ​ធា​ន​ម​ន្ទី​រ​​សា​ធា​រ​ណ​កា​រ​​ដឹ​ក​ជ​ញ្ជូ​ន​​ខេ​ត្ត​ក​ណ្តា​ល​​ជំ​នួ​ស​​លោ​ក​ មា​ស សឿ​ន ប៉ុ​ន្តែ​​គេ​​មិ​ន​ដែ​​​ល​​ឃើញ​​លោ​ក ម៉ឹង​ ​យូ​​ឡេ​ង យ​ក​ចិ​ត្ត​ទុ​កដាក់ ពី​ភាពអនាធិបតេយ្យ​នៃ​ក្រុមមន្ត្រី​ដែល​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ នាំគ្នា​ដាក់​កុងត្រូលជជុះ​ចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​នោះទេ ធ្វើ​ឲ្យ​ផ្លូវ​ស្ពាន​ដែល​ចាស់​ទ្រុឌទ្រោម​នៅក្នុង​ខេត្តកណ្តាល ត្រូវ​បាក់ស្រុត​និង​ខូចខាត​រំខាន​ការធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​។​

​ជាគោលការណ៍​សាលា​ខេត្តកណ្តាល​បាន​ឯកភាព​ឲ្យ​មន្ទីរ​សាធារណការ​បង្កើត​ក្រុមចម្រុះ ដើម្បី​ត្រួតពិនិត្យ​ការដឹកជញ្ជូន​លើស​ទម្ងន់​នៅតាម​ផ្លូវ​សំខាន់ៗ តាមរបៀប​ចល័ត ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​លោក ម៉ឹង យូ​ឡេង បាន​បន្ត​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ដាក់​ប៉ុស្តិ៍​ជា​អចិន្ត្រៃយ៍​រាប់សិប​ឆ្នាំ​មកហើយ ពោលគឺ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទូទាំង​ខេត្តកណ្តាល​កំពុង​ធ្វើ​សកម្មភាព​ដូច​ក្រុម​កុងត្រូលជជុះ​គឺ​សកម្មភាព​បំផុត​ក្នុង​ការរាប់​ក្បាល​ឡាន​យកលុយ មិនដែល​ខ្វល់​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​ស្ពាន​នោះទេ​។ លោក ម៉ឹង យូ​ឡេង មិនដឹង​ជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ប៉ុន្មាន​នោះទេ ទើប​គាត់​មិន​យកចិត្តទុកដាក់​លុបបំបាត់​ភាព​អសកម្ម ដែល​បង្កឡើង​ដោយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ព្រោះ​អ្វីដែល​មន្ត្រី​អស់នោះ​កំពុង​ធ្វើ ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​សាធារណការ និង​ផ្គើន​ចំពោះ​សេចក្តីណែនាំ​របស់​អភិបាលខេត្ត​កណ្តាល​។​

​ជាក់ស្តែង​ស្ពាន​លេខ​៤៩ ស្ថិតនៅ​ស្រុក​កោះធំ តាម​ដងផ្លូវ​ជាតិ​លេខ​២១ បាន​បាក់ស្រុត​ធ្វើ​ឲ្យ​កកស្ទះ​រថយន្ត​និង​អ្នកដំណើរ​ហើយ​ជា​ញឹកញាប់​ស្ពាន​នៅតាម​ផ្លូវ​លេខ​២១​នេះ មាន​បញ្ហា​ដោយសារ​ការផ្ទុក​លើ​សទ​ម្ង​ន់​។ គេ​សង្កេតឃើញ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដាក់​ប៉ុស្តិ៍​ប្រចាំការ​លើផ្លូវ​ជាតិ​នេះ​ផងដែរ ប៉ុន្តែ​ការដឹកជញ្ជូន​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ស្ពាន ចេះតែ​កើតមាន​ជា​ហូរហែរ​គ្មាន​ការលុបបំបាត់​នោះទេ ក៏​ព្រោះតែ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ទីនោះ សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​។ ស្ពាន​ចាស់​ទ្រុឌទ្រោម​ជាច្រើន​កន្លែង​នៅតាម​ផ្លូវជាតិ​លេខ​២១ អាច​ទ្រ​ទម្ងន់​ត្រឹមតែ​១៥​តោន ប៉ុន្តែ​ការដឹកជញ្ជូន​ជាក់ស្តែង មាន​ទម្ងន់​មិនតិចជាង​ពី ៥០-៨០ តោន​នោះទេ គឺ​ក្រុមមន្ត្រី​សប្បាយ​រាប់​ក្បាល​ឡាន​យកលុយ មិន​ខ្វល់ខ្វាយ​ទាំងអស់​។​

​និយាយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​កងរាជអាវុធហត្ថ ដ៏​មាន​ឥទ្ធិពល​ម្នាក់ គឺ​មិនដែល​ហាមឃាត់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ឲ្យ​ផ្ទេរ​ទំនិញ​ឬ ធ្វើការ​ផាកពិន័យ​ដើម្បី​ប្រមូល​ថវិកា​ជូន​រដ្ឋ​នោះទេ​។ ដូចជា​ករណី​រថយន្ត​ដឹក​ក្រួស ថ្ម ខ្សាច់ ដែល​ផ្ទុក​លើស​ទម្ងន់​រាប់ពាន់​គ្រឿង បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ ដែលមាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដល់​ទៅ​២​កន្លែង អាច​បើកបរ​ឆ្លងកាត់​ដោយ​រលូន​ល្អ និង​ពេលដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងនោះ​បង់ប្រាក់​ជាប្រចាំ​ខែ ឲ្យ​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​កំពុង​មៅ​ផ្តាច់​លើ​ការប្រមូល​លុយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ​។

​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​ផ្លូវជាតិ​លេខ​៥ ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​ឧ​ត្តុ​ង្ក ក៏​អាច​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​មិនធម្មតា​នោះទេ ព្រោះ​គ្រប់​រថយន្ត​ដឹកទំនិញ​មកពី​ស្រុក​សៀម ក៏ដូចជា​ការដឹកជញ្ជូន​កសិផល ពី​តាម​ផ្លូវជាតិ​លេខ​៥ ឆ្លងកាត់​ខេត្តកណ្តាល​ចូល​រាជធានី​ភ្នំ​ុ​ពេញ និង​បន្តទៅ​ស្រុក​យួន សុទ្ធតែ​ជាប់​កាតព្វកិច្ច​ចូល​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​។ យ៉ាងហោចណាស់​រថយន្ត​ដឹកទំនិញ​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ត្រូវ​បង់ប្រាក់​ចាប់ពី ១០-៤០​ម៉ឺន​រៀល ទៅតាម​ប្រភេទ​រថយន្ត​ឬ​ទំនិញ គឺ​គ្មាន​ករណី​យោគយល់​ទេ ហើយ​ពេលខ្លះ​សម្រាប់​រថយន្ត​ដែល​មិនសូវមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រូវការ​កោសរូស​បង្ខំ​ឲ្យ​បង់ប្រាក់​ប្រមាណ ១-២​លាន​រៀល ហើយ​ពេលខ្លះ​បង្ខំ​ឲ្យ​ផ្ទេរ​ទំនិញ​ផងដែរ​។​

​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​កៀនស្វាយ​របស់​សាធារណការ​ខេត្តកណ្តាល ក៏​កំពុង​សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ ទាំង​តូច​ទាំង​ធំ​ផងដែរ គឺ​ឲ្យ​តែ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​គឺអាច​ដឹកជញ្ជូន​ទំនិញ​តាមតែ​អំពើ​ចិត្ត ដោយ​សូម្បីតែ​ពេលខ្លះ​រថយន្ត​ដែល​មិន​ផ្ទុក​លើស​ទម្ងន់​ក៏​ត្រូវគេ​កោសរូស​ឲ្យ​បង់ប្រាក់​ថ្លៃ​បាយ​ចាប់ពី ១-២​ម៉ឺន​រៀល​ផងដែរ​។

​លោក ម៉ឹង យូ​ឡេង ចាប់តាំងពី​បាន​ឡើង​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្តាល គាត់​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​បង្កើត​ឲ្យ​មាន​ភាព​អសកម្ម​គ្មាន​ការកែទម្រង់​ទាល់តែសោះ ហើយ​ក្នុងតួនាទី​ជា​ប្រធាន​សាធារណការ​ខេត្តកណ្តាល​នេះ គេ​យល់ថា លោក ម៉ឹង យូ​ឡេង អាច​ប្រមូលប្រាក់​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​ឬ​ស្រង់ដើម​បាន​យ៉ាង​ងាយស្រួល​បំផុត​។ គ្រាន់តែ​ប្រាក់ចំណូល​ដែល​បានមកពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ឃុបឃិត​ឲ្យ​មានការ​ដឹកជញ្ជូន​លើស​ទម្ងន់ នាំ​ឲ្យ​បំផ្លាញ​ផ្លូវ​ស្ពាន​នៅ​ទូទាំង​ខេត្តកណ្តាល​ក៏​ជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​លោក ម៉ឹង យូ​ឡេង អាច​រៀបចំ​ជា​កញ្ចប់​ទុក​ជូន​ថ្នាក់លើ​ដើម្បី​ទប់​តំណែង​កុំ​ឲ្យ​រង្គោះរង្គើ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1580ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1807ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2364ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1781ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1855ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6300ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1961ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2350ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1720ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1625ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      648នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6809នាក់
ខែនេះ    6809នាក់
ឆ្នាំនេះ   289461នាក់
សរុប   57640857នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 08:03