ក្រុមអ្នកយកព័ត៌មានខេត្តក្រុង និងបុគ្គលិកការសែតវិទ្យាសាស្រ្តខ្មែរទ្រាំពុំបាននូវសន្យាខ្យល់រឿងបើកលុយ បាននាំគ្នាធ្វើលិខិតសុំអន្តរាគម ទៅក្រសួង និងស្ថាប័នដែលពាក់ព័ន្ធអោយជួយអន្តរាគម និងត្រៀមដុតកងឡាននៅខាងមុខការិយាល័យកណ្តាលរបស់មជ្ឈមណ្ឌលព័ត៌មានវិទ្យាសាស្រ្តខ្មែរ ស្ថិតនៅផ្ទះលេខ ១៤៣ ផ្លូវ ១៩២ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ ។
ក្រោយពីក្រុមអ្នកយកព័ត៌មានជួបជុំគ្នាផ្តិតមេដៃសរសេរលិខិត ត្រៀមជូនទៅអង្គភាពដែលពាក់ព័ន្ធ និងរាយការណ៍ទៅអោយអាជ្ញាធ រួមទាំងសមត្ថកិច្ចឲ្យបានដឹងនោះក៍មានវត្តមានលោកមេភូមិ និងកម្លាំងនគរបាលចុះមកសម្របសម្រួលផងដែរ។ក្រោយពេលកើតហេតុបានមួយសន្ទុះក៍ឃើញវត្តមានឯកឧត្តម ជា ចំរើន បានមកជួបជុំក្រុមអ្នកយកព័ត៌មាននិងបុគ្គលិក ដោយឯកឧត្តម បានមានប្រសាសន៍ថារឿងទាក់ទងនិងលុយនោះឯកឧត្តមមិនបានទទួលបញ្ជីពីបុគ្គលិកណាមួយប្រគល់ឲ្យឯកឧត្តមនៅឡើយទេ ហើយឯកឧត្តម បានសន្យាថានៅចុងខែមករានេះឯកឧត្តមនិងឲ្យគេទូទាត់អោយ ព្រោះលុយដែលត្រូវបើកនោះមិនស្មើនិងទិញនាឡិការដៃមួយគ្រឿងផង។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នេះជាសន្យារបស់ឯកឧត្តមផ្ទាល់។
គួបញ្ជាក់ផងដែរថាកន្លងទៅអង្គភាពកាសែតមួយនេះបានរុះរើថ្នាក់ដឹកនាំជាច្រើនដងមកហើយតាមប្រភពបានបង្ហើបថាដោយសាតែការគ្រប់គ្រងមិនប្រក្រតីទៅលើការចំណាយ។ ដោយឡែកក្រុមបុគ្គលិកក្នុងការិយាល័យបាននាំគ្នាផ្តិតមេដៃស្នើទៅថ្នាកដឹកនាំក្រសួងដែលពាក់ព័ន្ធមួយចំនួនឲ្យជួយអន្តរាគមទើបបើកលុយឲ្យ ក្រោយមកបុគ្គលិកដែលផ្តិតមេដៃនោះត្រូវឈប់ទាំងអស់ដោយសារតែរឿងដ៏ចំរូងចំរាស់នេះ នៅសល់តែអ្នកយកព័ត៌មានតាមខេត្ត និងតាមខណ្ឌនៅក្រុងភ្នំពេញរួមទាំងបុគ្គលិកការិយាល័យមួយចំនួនប៉ុណ្ណោះដែលអង្គភាពនេះនៅមិនបើកលុយឲ្យនៅឡើយ៕ ដោយ៖ យាយពេញ






កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ...Read more
យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
អគ្គីភ័យមួយបានលេបត្របាក់ក្លឹបកម្សាន្តហីបហបនៅរំលងអាធ្រាត្រថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០១៤ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបណ្តាលអោយមនុស្សប...Read more
| ថ្ងៃនេះ | 838 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 838 | នាក់ |
| ខែនេះ | 16381 | នាក់ |
| ឆ្នាំនេះ | 299033 | នាក់ |
| សរុប | 57650429 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:19 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

