អគ្គីភ័យដ៏កាចសាហាវមួយបានលេបត្របាក់ផ្ទះជួល២ខ្នង ដែលមាន១៥បន្ទប់ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប នៅវេលាម៉ោង ១០ និង២៥នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១២នេះ។
សមត្ថកិច្ចបានអោយដឹងថា បន្ទប់ជួលតូចៗ ចំនួន១៥ ធ្វើឡើងពីជញ្ជាំងឈើ ដំបូលប្រក់ស័ង្កសីចាស់ៗ ហើយសង់នៅជាប់ៗគ្នា ជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យមានការឆាបឆេះឆាប់រហ័ស។ សមត្ថកិច្ចពន្លត់អគ្គីភ័យបន្តថា មូលហេតុដែលបង្កើតជាអគ្គិភ័យនេះឡើងដោយសារតែម្ចាស់ផ្ទះជួលបានប្ដូរកំប៉ុងហ្គាស៍តូចៗ ហើយខុសបច្ចេកទេសក៏ផ្ទុះឡើង ឆាបឆេះបន្ទប់ដែលសង់ពីឈើនោះយ៉ាងសន្ធោសន្ធៅតែម្ដងទៅ។ សមត្ថកិច្ចបានបន្តទៀតថា កន្លែងដែលកើតហេតុមានសភាពតូចចង្អៀតមិនអាចឲ្យរថយន្តពន្លត់អគ្គិភ័យចូលទៅជិតដើម្បីជួយអន្តរាគមន៍បានទេ ទើបភ្លើងឆេះរាលដាលពីបន្ទប់មួយទៅបន្ទប់មួយអស់ចំនួន១៥បន្ទប់។ សមត្ថកិច្ចបន្ថែមទៀតថា រយៈពេលជិត២ម៉ោងទើបកម្លាំងពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់បានទាំងស្រុង ក្នុងហេតុការណ៍នេះសមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៥គ្រឿង។
សមត្ថកិច្ចពុំទាន់ដឹកថា ម្ចាស់ផ្ទះខូចខាងបាត់បង់ទ្រព្យសម្បត្តិ អស់ប៉ុន្មាននៅឡើយទេ នៅព្រឹកថ្ងៃដដែលនេះ សូមរងចាំអានព័ត៌មានលំអិតនៅពេលក្រោយទៀត៕






អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
មានសេចក្តីរាយការណ៍ពីក្រុមអ្នកដឹកភ្ញៀវទេសចរណ៍មកថា នៅក្បែរប៉ុស្លិ៍យាមចាំចែកសំបុត្រខាងកើតនៃផ្លូវចូលប្រាសាទអង្គរវត្តត្រូវបានគេកកាយរណ្តៅដីថម្ងាយប្រហែល១០ម៉ែត្រពីមាត...Read more
យោងតាមបណ្តាញសង្គម Facebook បានអោយដឹងថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ប្រមូលផ្តុំជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ ក្នុងការធ្វើមហាបាតុកម្មអហឹង្សា។
...Read more
រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ឃាតករដែជាជនដៃដល់ដែលបានវាយសម្លាប់ស្ត្រីមេម៉ាយម្នាក់នៅស្រុកចំការលើបានត្រូវសមត្ថកិច្ច ចាប់ខ្លួនបានហើយនៅម៉ោង២រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤នេះ ក្រោយពីរត់គេចខ្លួនបានមួយរយះ។
...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
| ថ្ងៃនេះ | 452 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8659 | នាក់ |
| ខែនេះ | 78371 | នាក់ |
| ឆ្នាំនេះ | 475379 | នាក់ |
| សរុប | 57826775 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 04:21 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

