មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង

ដោយៈ ម៉ម មុនីរតន៍ ភ្នំពេញ ថ្ងៃទី 11 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:11 នាទី ចំនួនអានៈ 1833

ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដាក់​លិខិត​ជា​ផ្លូវ​ការ​តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដោយ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង។

ការ​ស្នើ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ពេល​នេះ ដោយ​រក​ឃើញ​ថា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​កសិផល​របស់​ពលរដ្ឋ​ខ្មែរ មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់​បាន​នោះ​ទេ។

លោក ជា ប៉ូច អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពត គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ថា ការ​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ចប់​តួនាទី​របស់​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​រដ្ឋមន្ត្រី​រូប​នេះ​ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ស្វែង​រក​ទីផ្សារ ដើម្បី​ជំរុញ​ឲ្យ​កសិផល​ខ្មែរ​មាន​តម្លៃ​ខ្ពស់ គិត​ចាប់​ពី​លោក ចម ប្រសិទ្ធ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នោះ​មក។

លោក ជា ប៉ូច៖ «ខ្ញុំ​យល់​ឃើញ​ថា លោក ចម ប្រសិទ្ធ ការងារ​ដឹកនាំ​រដ្ឋមន្ត្រី​របស់​គាត់ គឺ​ពុំ​មាន​សមត្ថភាព ដោយ​សារ​ទីផ្សារ​ផលិត​នៅ​ប្រទេស​ខ្មែរ​យើង គឺ​គាត់​មិន​ដែល​គាត់​រក​ទីផ្សារ​បាន​បញ្ជូន​ទៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ចិត្ត​ធ្វើ​កសិកម្ម​រឹត​តែ​ល្អ​ប្រសើរ​ទេ ថែម​ទាំង​គាត់​រក​ទីផ្សារ​អត់​បាន​ទាល់​តែ​សោះ»

លិខិត​ចុះ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ដែល​ចុះ​ហត្ថលេខា​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ៤រូប ផ្ញើ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជាក់​ថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អសមត្ថភាព​ក្នុង​ការ​ស្វែង​រក​ទីផ្សារ​សម្រាប់​វិស័យ​កសិកម្ម​ជូន​ពលរដ្ឋ។

លិខិត​បន្ត​ថា ដោយ​ស្ថានភាព​បច្ចុប្បន្ន​មាន​ឈ្មួញ​ចុះ​ទិញ​ដំណាំ​កសិកម្ម​ដូច​ជា ស្រូវ ពោត សណ្ដែក ដំឡូងមី និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត បាន​ឲ្យ​ថ្លៃ​ថោក​យ៉ាង​ខ្លាំង ជាពិសេស​ដំណាំ​ស្រូវ​ដែល​កំពុង​ប្រមូល​ផល។ លិខិត​ដែល​ដាក់​ចូល​ទៅ​ខុទ្ទកាល័យ​លោក ហេង សំរិន នៅ​ថ្ងៃ​ទី១០ មករា ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង សង្ឃឹម​ថា​ពេល​ស្រូវ​ប្រមូល​ផល​លក់​ចេញ​បាន​ថ្លៃ និង​អាច​សង​បំណុល​នានា​រួច ជាពិសេស​ថ្លៃ​ប្រេង និង​ថ្លៃ​ជី​ជាដើម។ ក៏ប៉ុន្តែ ពេល​ឈ្មួញ​ចុះ​ទិញ បាន​បន្ទាប​តម្លៃ​ដំណាំ​កសិផល ដោយ​រួម​ទាំង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ ក្នុង​កម្រិត​ថោក​បំផុត។

លោក គាំ កុសល នាយក​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន មាន​ប្រសាសន៍​ថា លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី លោក​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​រួច​ហើយ ក្រោយ​ពី​ការ​ស្នើ​ឡើង​នេះ។ លោក​បន្ត​ថា តែ​រហូត​មក​ដល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល ជុំវិញ​ការ​ស្នើ​ឲ្យ​ដក​តំណែង​លោក ចម ប្រសិទ្ធ នេះ​នៅ​ឡើយ​ទេ៖ «បាន​ទទួល ហើយ​បាន​បញ្ជូន​ទៅ​រាជ​រដ្ឋាភិបាល​ហើយ។ បាទៗ តាំង​ពី​អាទិត្យ​មុន​ម្ល៉េះ ហើយ​ចាំ​មើល​ជិត​ដល់​ពេល​មាន​ចម្លើយ ចាំ​ខ្ញុំ​ជម្រាប​ជូន​ក្រោយ​ទៀត»

លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្យាយាម​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ ដោយ​លោក​ទាម​ទារ​ឲ្យ​មាន​លិខិត​ស្នើសុំ​បំភ្លឺ​ជា​ផ្លូវការ​ចំពោះ​បញ្ហា​នេះ៖ «អូរ​សុំ​ទោស! អត់​ឆ្លើយ​សម្ភាស​អាស៊ី​សេរី​ទេ​ណា អើ​តាម​ទូរស័ព្ទ​ទេ។ អ៊ីចឹង​សុំ​សម្ភាស​អី​ធ្វើ​លិខិត​ស្រួល​បួល​មក។ បើ​ខ្ញុំ​មាន​ពេល ខ្ញុំ​ឆ្លើយ។ ខ្ញុំ​មិន​ឆ្លើយ​តាម​ទូរស័ព្ទ​ទេ»

ទោះ​ជា​បែប​ណា នៅ​ក្នុង​លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ពិនិត្យ និង​សម្រេច​ដក​តំណែង​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង​នេះ បន្ទាប់​ពី​គណបក្ស សម រង្ស៊ី រក​ឃើញ​ថា លោក ចម ប្រសិទ្ធ ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ទីផ្សារ​ឲ្យ​ពលរដ្ឋ​កម្ពុជា បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1809ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1705ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2810ដង មេប៉ុស្តិ៍សង្កាត់ជ្រាវថា៖ ឱ្យតែពួកអាចេញពីគុគ ឬ ធ្លាប់ជាប់គុគ មិនអាចធ្វើលិខិតបញ្ជាក់កិរ?...    អាន1901ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1800ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1726ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន2302ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4492ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1754ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2539ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      557នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8764នាក់
ខែនេះ    78476នាក់
ឆ្នាំនេះ   475484នាក់
សរុប   57826880នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:15