រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:02 នាទី ចំនួនអានៈ 1710

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបាន កើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅលើដីវាលស្ងាត់ជ្រងំមួយ ស្ថិតនៅខាង លិចឆៀងខាងត្បូងស្ថានីយវិទ្យុ និងទូរ ទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងភូមិ-សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលថ្ងៃរះ ចាំងពន្លឺភ្លឺព្រាលៗ អ្នកស្រុកអ្នកភូមិចេញ ដំណើរទៅរកស៊ីព្រោងព្រាតនៅហើយនោះ ។

បុរសអ្នករត់ម៉ូតូឌុបម្នាក់ដែលទៅ ឃើញទិដ្ឋភាពអនាចារបែបនេះមុនគេ បានយកដៃគក់ទ្រូងគ្រវីក្បាលស្ទើរដាច់ ពី.ក និងបានលាន់មាត់ថា “ពុទ្ធោ! ស្រុក យើងឥឡូវដល់ថ្នាក់ហ្នឹង! ផ្ទះសំណាក់ សណ្ឋាគារមានច្រើនគគោកមិនទៅស្គា គ្នា (រួមរ័ក) បែរជាមកស្គាគ្នាដូច សត្វធាតុក្នុងឡានកណ្ដាលវាលអ៊ីាចឹង?” បុរសនេះហេតុតែហួសចិត្ដពេក និងគិត ថា មិនចង់រំខានដំណេកដ៏សុខសាន្ដរបស់ គូស្នេហ៍ទាំង២នេះក៏សម្រេចចិត្ដទូរស័ព្ទប្ដឹងទៅនគរបាលប៉ុស្ដិ៍ទឹកថ្លាឱ្យមកជួយ មើល ហើយមិនបានប៉ុន្មាននាទីផងនគរ បាល មកដល់ឃើញមានរថយន្ដ១គ្រឿង ពណ៌ក្រមៅ កំពុងចតលើដីវាលឆ្ងាយ ពីគេឯង ។ ពេលនោះមន្ដ្រីនគរបាល បានយកភ្នែកមើលតាមកញ្ចក់រថយន្ដ នោះនិងបានយកដៃញីភ្នែកម្ដងហើយ ម្ដងទៀតសម្លឹងទៅក្នុងរថយន្ដ ព្រោះ អ្វីដែលមន្ដ្រីនគរបាលសឹងមិនជឿភ្នែក ខ្លួនឯងនោះគឺឃើញគូស្នេហ៍ហេងស៊យ មួយគូនេះអាក្រាតកាយទាំងក្រោមទាំង លើកំពុងដេកឱបគ្នាខ្វិត ហើយបើគេ សន្និដ្ឋានមិនខុសទេ នោះទំនងជាគេរួម រ័កហើយអស់កម្លាំងខ្លាំងពេកក៏ដេកលក់មួយភាំងតែម្ដងទៅ ។ មិនដឹងថាគូស្នេហ៍វ័យក្មេងមួយគូ នេះភ្លើតភ្លើននឹងកាមគុណ ដល់កម្រិត ណាទេ បានជាក្រោយពេលផឹកស៊ីស្រវឹង មិននាំគ្នាចូលផ្ទះសំណាក់ ឬសណ្ឋាគារបែរ ជាជិះ រថយន្ដទៅចតក្នុងដីវាលស្ងាត់មួយកន្លែង ហើយនាំគ្នាប្រព្រឹត្ដអំពើអនាចារ រួមភេទនៅក្នុងរថយន្ដ រួចហើយដេកលក់ យ៉ាងស្កប់ស្កល់ទាំងកាយអាក្រាត ។ ប៉ុន្ដែអ្វីដែលគួរឱ្យ ហួសចិត្ដនោះគឺមានអ្នកភូមិ២-៣នាក់ ដោយហេតុតែមានការសង្ស័យទៅ លើរថយន្ដទំនើបមួយនេះ ហេតុអ្វីមកចត លើដីវាលដ៏ស្ងាត់ជ្រងំបែបនេះ? តើមានអំពើឧក្រឹដ្ឋឬបទល្មើសអ្វីមួយក៏នាំ គ្នាទៅអើតមើលស្រាប់តែភ្ញាក់ខ្លួន ក្រញាង និងស្ទើរមិនជឿខ្លួនឯង ព្រោះឃើញនៅក្នុងរថយន្ដនោះមានគូស្នេហ៍ ហេងស៊យមួយគូមានកាយអាក្រាត ននលគកកំពុងដេកស្រមុកឱបគ្នាយ៉ាង ស្អិតហាក់ដូចជាមិនដឹងរឿងអ្វីសោះ ។

ទោះជាយ៉ាងណាមន្ដ្រីនគរបាលត្រូវ តែសម្រេចចិត្ដគោះទ្វាររថយន្ដដាស់ពួកគេឱ្យភ្ញាក់ឡើងកុំសម្ដែងឫកអាក្រក់ កណ្ដាលវាលបែបនេះហើយបានយកទៅអប់រំនៅប៉ុស្ដិ៍ទឹកថ្លាកភ្លាមៗដែរ ។ នៅចំពោះមុខសមត្ថកិច្ចភាគីបុរស បានប្រាប់ថា គាត់ឈ្មោះ ញ.ស.ផ អាយុ ២៩ឆ្នាំជាបុគ្គលិកធ្វើការនៅស្ថាប័នរដ្ឋមួយសព្វថ្ងៃមានទីលំនៅសង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រីឯភាគីខាងស្រីបានអះអាងប្រាប់សមត្ថកិច្ចថា នាងឈ្មោះ ណ.ស.ក អាយុ២០ឆ្នាំ ជាមេការនាំភ្ញៀវនៅហាងសាច់អាំងយី ហោ៧៩ និងស្នាក់នៅផ្ទះជួលក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

គូស្នេហ៍មួយគូនេះបានសារភាពថា ពួកគេបានផឹកស៊ីរហូតដល់យប់ជ្រៅ ហើយក្រោយមកស្រវឹងខ្លាំងពេកក៏នាំគ្នា ជិះរថយន្ដបម្រុងទៅដេកនៅផ្ទះសំណាក់ ឬសណ្ឋាគារ តែដោយងងុយដេកពេក  ព្រោះស្រវឹងខ្លាំងខ្លាចបើករថយន្ដទៅមុខទៀតលែងរួចក៏សម្រេចបើកចូលដីវាលនេះទៅ ។

គូស្នេហ៍ទាំង២នាក់នេះបានសារភាព មិនលាក់លៀមទៀតថា បានជាពួកគេ ដេកលង់លក់ស្រួលមិនដឹងថ្ងៃរះចាំង ក្បាលនិងមានកាយអាក្រាតបែបនេះគឺ មកពីស្រវឹងខ្លាំង និងរួមរ័កជាមួយគ្នា អស់កម្លាំងខ្លាំងពេកក៏ដេកលក់ទៅ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន1762ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1906ដង រឿងទុំទាវ (មានវីដេអូ)   អាន4337ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1588ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន1439ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1552ដង សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1615ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1810ដង ចំរៀងបទ ជំរុំតាទុំ   អាន2364ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន2134ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      570នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6731នាក់
ខែនេះ    6731នាក់
ឆ្នាំនេះ   289383នាក់
សរុប   57640779នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:05