អគ្គីភ័យមួយបានលេបត្របាក់ឆក់យកផ្ទះ៣ខ្នងនៅម៉ោងជាង១រំលងអាធ្រាត្យ ថ្ងៃទី១៦ឈានចូលទី១៧ ខែមករា ឆ្នាំ២០១៣ ស្ថិតក្នុងក្រុមទី៦ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ផ្លូវចូលទៅកាន់មន្ទីរអប់រំ ឬអាទីសង់អង្គរ) តែមិនបណ្តាលអោយមានមនុស្សស្លាប់បាត់បង់ជីវិតទេ។
សមត្ថកិច្ចបានអោយដឹងថា មានសាក្សីបានឃើញទុស្សេខ្សែភ្លើងចេញពីផ្ទះលក់ថ្នាំពេទ្យដែលមានស្លាកយីហោ ” ឱសថស្ថានរង “ ខ“ អេលីហ្សា“ ។ សមត្ថកិច្ចបន្តថា ផ្ទះបីខ្នងត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់ ដែលបណ្តាលអោយខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន តែសំណាងល្អមិនបណ្តាលអោយមាន មនុស្សគ្រោះថ្នាក់ទេ។សមត្ថកិច្ចបន្ថែមថា ភ្លើងគឺឆេះលឿន ដោយឆេះឆ្លងតាមសំយ៉ាប ពីផ្ទះ១ទៅផ្ទះមួយទៀត ហើយក្នុងការពន្លត់អគ្គីភ័យនេះ គឺមានការចូលរួមពីសមត្ថិចចំរុះ និងមានការជួយយ៉ាងសស្រាក់ សស្រាំពីបងប្អូនប្រជាពលរដ្ឋនៅក្បែរខាង។
គេសង្កេតឃើញថា នៅក្នុងក្រុងសៀមរាប រយៈពេលប៉ុន្មានខែចុងក្រោយនេះមានគ្រោះអគ្គីភ័យបានឆាបឆេះជាបន្តបន្ទាប់ ដែលណ្តាលអោយបាត់បង់ទ្រព្យសម្បតិ្តអស់ជាច្រើន និងរហូតដល់បាត់បង់អាយុជីវិតថែមទៀតផង។
ប្រជាពលរដ្ឋរិះគន់ថា នេះបណ្តាលមកពីប្រព័ន្ធខ្សែភ្លើង តចេញរញេរញៃ គ្មានស្តង់ដា ដែលវាជាការខ្វះបច្ចេកទេស អសមត្ថភាព របស់អង្គភាពអគ្គីសនីខេត្តសៀមរាប ដែលមានលោក ជៀមកោសេន ជាអ្នកដឹកនាំ៕






នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែលលោកបា...Read more
ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពី...Read more
នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥នេះ មានប្រជាពលរដ្ឋតំណាងសហគមន៍ចំនួន៧ស្រុកផ្សេងៗគ្នា មានបំណងហែញត្តិ ដាក់ជូនអភិបាលខេត្តសៀមរាប ពាក់ព័ន្ទនិងរឿងជម្លោះដីធ្លីរបស់ពួកគាត់ តែត្រូ...Read more
គ្រួសារអ្នកលក់ភេជ្ជៈត្រូវជនមិនស្គាល់មុខម្នាក់ជិះម៉ូតូ មកគប់គ្រាប់បែកចូលដល់ក្នុងផ្ទះ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងម្នាក់ស្...Read more
កន្លងមកលោក នូ ស៊ីថា គឺជាមន្ត្រីមួយរូប ដែលថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធាន គយប្រចាំច្រកដូង ៧ដើម នៃស្រុកមេមត់អំឡុងពេលនោះ លោក នូ ស៊ីថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយ...Read more
យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថាការនាំចូល ទំនិញគេចពន្ធ និងទំនិញខុសច្បាប់តាមច្រករបៀងអូរអន្លក់ ភាគច្រើនមានហ្គាសធុងធំៗ ផលកសិកម្ម ជីគីមី និងប្រេងសាំងជាដើម ហើយពេលខ្ល...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
លោក ម៉ៃ ទិត្យថារ៉ា ជាអ្នកកាសែតពីរភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) ធ្វើការនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍ បានបង្កើតសាលាបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រ មិនយកប្រាក់មួយ នៅស្រុកកំណើត រប...Read more
យោងតាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នេះបានអោយដឹងថា ឧត្តមសេនីយ៍ផ្កាយ២ឈ្មោះ គឹម-ម៉ាវិន្ថា ត្រូវបានប៉ូលិសក្រសួងមហាផ្ទៃធ្វើការសហការណ៍ជាមួយអាជ្ញាធរប្រទេសថៃចាប...Read more
| ថ្ងៃនេះ | 648 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6809 | នាក់ |
| ខែនេះ | 6809 | នាក់ |
| ឆ្នាំនេះ | 289461 | នាក់ |
| សរុប | 57640857 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 08:06 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

