ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:02 នាទី ចំនួនអានៈ 1667

ក្រុម​កម្ម​ករ​​ប្រ​មូល​​សំរាម​របស់​ក្រុម​ហ៊ុន ហ្គាអ៊ីយ៉ា ភី​អិលស៊ី (GA. E.A.Plc) បាន​លើក​ថង់​ ឬកញ្ឆេសំរាម​បោះឡើង​លើ​ឡាន​​ដឹក​សំ​រាម​ បណ្តាល​អោយ​សំ​រាម​ធ្លាក់​ពេញ​ថ្នល់​ ហើយ​ពួក​គេ​បាន​បោះ​វត្ថុ​ដាក់​សំ​រាម​ទាំង​នោះ​អោយ​​ម្ចាស់​វិញ​ រាយ​ប៉ាយពេញផ្លូវ​ យ៉ា​ង​អាណា​ធិបតេយ្យពេញ​ក្រុង​សៀម​រាប ដែល​បណ្តាល​អោយ​ក្រុម​ភ្ញៀវ​ទេស​ចរណ៍​រិះ​គន់​ថា ជា​ទី​ក្រុង​សំរាម។

គេ​សង្កេត​ឃើញ​រាល់​ពេល​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ខាង​លើ​ដើរ​ប្រ​មូល​សំ​រាម​ម្តងៗ តៃ​កុង​រថ​យន្ត​នេះ​បាន​បើក​បរ​ក្នុង​ល្បឿន​មធ្យម ហើយ​អោយ​ក្រុម​កម្ម​ករ​ដែល​រត​លើក​ថង់​ ឬ​កញ្ឆេ​សំរាម​ បោះ​ឡើង​លើ​ឡាន​ ដែល​ជា​ហេតុ​ធ្វើ​អោយ​សំរាម​ធ្លាក់​រាយ​ប៉ាយ​ពេញ​ដី ព្រោះ​ជូន​បោះ​ទៅ​ចូល​ក្នុង​ឡាន​ តែ​ជូន​បោះ​ទៅចូល​ខ្លាះ​ចេញ​ក្រៅ​ខ្លះធ្លាក់​ពេញដី។ ចំ​ណែក​ឯកម្ម​ករ​ដែល​ឈរ​លើ​ឡាន​សំរាម​លើក​កញ្ឆេ​សំ​រាម​ចាក់​រួច​ បោះ​កញ្ឆេ ឬវត្ថុដាក់​សំ​រាម មក​អោយ​ម្ចាស់​វិញ​ រមៀល​រាយ​ប៉ាយ​ពេញ​មុខ​ផ្ទះ ដែល​ធ្វើ​អោយ​ភ្ញៀវ​ទេស​ចរណ៍​អស់​សំណើច ហើយ​លាន់​មាត់​ថា សៀមរាប​គឺ​ជា​ទី​ក្រុង​សំរាម មិ​ន​មែន​ទី​ក្រុង​អច្ឆរិយ្យ​ទេ។

សកម្ម​ភាព​ និង​ទង្វើ​ មិន​យក​ចិត្ត​ទុក​ដាក់របស់​ថៅ​កែ​ក្រុម​ហ៊ុន​ខាង​លើ​ ដែល​មិន​គួរ​កើត​មាន​នៅ​ក្នុង​ទី​ក្រុង​​តំបន់​ទេស​ចរណ៍​មួយ​​នេះ​ បាន​ក្លាយ​ជា​ទំលាប់​អាក្រក់​ជា​យូ​រ​ឆ្នាំ​មក​ហើយ​ តែ​ពុំ​មាន​ចៅ​ហ្វាយ​ក្រុង​ ឬ​ចៅ​ហ្វាយ​ខេត្ត​ និង​មន្ត្រី​ពាក់​ព័ន្ធ​ណា​មួ​យ​ធ្វើ​ដឹង​ ធ្វើ​លឺ​នោះ​ទេ។

ប្រ​ជា​ពលរដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះ​គន់​ថា ថ្លៃ​សំរាម​ឡើង​ថ្លៃ​តែ​រហូត តែ​សំ​រាម​ ​ក្រុម​ហ៊ុន​ខាង​លើ​ មិន​ប្រ​មូល​អោយ​អស់​ ថែម​ទាំង​បោះ​ធ្លាក់​រាយ​ប៉ាយ​ ស្អុយ​ពេញ​ផ្លូវទៀត​ផង។ ពួក​គាត់​សុំ​អោយ​អាជ្ញា​ធរ​ ខេត្ត​ក្រុង ប្តូរ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ចេញ​ទៅ។

លោក​ អឿន-ពៅ អភិបាល​រង​ក្រុង​សៀម​រាប​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​បាន​មាន​ប្រ​សាសន៍តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២១ ខែ​ធ្នូ នេះ​ថា ខាង​សាលា​ក្រុង​ធ្លាប់​បាន​ធ្វើ​ការ​នែនាំ​ច្រើន​ដង​ហើយ​ ចំពោះ​​ក្រុម​ហ៊ុន​ដឹក​សំ​រាម​ខាង​លើនេះ ពាក់​ព័ន្ធ​រឿង​សំ​រាម​ធ្លាក់​តាម​ថ្នល់​។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ថៅ​កែ ឬ​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​ ហ្គា អ៊ី យ៉ា ភីអិលស៊ី​ បាន​ទេ​នៅ​ព្រឹក​ដដែល​នេះ ព្រោះ​ទូរ​ស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល៕ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1823ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន3362ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1846ដង ផ្កាយពីរយោធាកាងបទល្មើសគ្រឿងញៀន   អាន1800ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន3811ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2595ដង បរិយាថ្ងៃនេះ៖ អ្នករកស៊ីក្បត់ជាតិរួចខ្លួន អ្នកកាសែតជាប់គុគ   អាន1823ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6338ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1720ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1605ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:51