ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 06:23 នាទី ចំនួនអានៈ 1683

អ្វីដែល​មិន​ធ្លាប់​មាន និង ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ពេល​នេះ​​បាន​រំ​លេច​ខ្លួន​នៅ​​លើ​​ទឹក​ដី​​អច្ឆ​រិយ​​សៀម​រាប​​ អង្គរ​​​ នៃ​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​យើង​ហើយ​ គឺ​ល្ខោន​សៀក​កម្ពុ​ជា​ហ្វារ​​ដែល​មាន​ការ​សម្តែង​​យ៉ាង​ប៉ិន​ប្រ​សព្វ​​ពី​សំ​ណាក់​​សិល្ប​ករ​​​ សិល្ប​ការនី​​​របស់​​សមា​​គម​​ហ្វាពន្លឺសិល្ប​ ដែល​នឹង​ពាំ​នាំ​នូវ​​ទេព​កោស​ល្យ​​របស់​ខ្លូន​ ​មក​​សំ​ដែង​​ក្នុង​​ខេត្ត​​ទេស​ចរណ៏​​មួយ​​នេះ​ចាប់​ពី​ថ្ងៃទី​៨​​ ​ខែកុម្ភៈ​​​​​​​​​ ឆ្នាំ២០១៣​​​ តទៅ​​​​។​​

បន្ទាប់​ពី​ទទួលបាន​ការ​​គាំទ្រ ​​និង​​​ភាព​​ជោគជ័យ​​ក្នុង​ការ​សម្តែង​​សិល្ប​ល្ខោន​​សៀក​​​​នៅ​​ក្នុង​​ខេត្ត​​បាត់​ដំ​បង​ ​​ភាព​​​ល្បី​រន្ទឺ​នេះ ​បាន​​លាត​​ត្រ​ដាង​​ទៅ​ដល់​ប្រ​ទេស​មួយ​ចំ​នួន​​ក្នុង​​​ទ្វីប​អាស៊ី​ និង​អ៊ឺរ៉ុប ជា​មួយ​និង​ ទស្ស​នីយ៏​ភាព​​​​​ដ៏​​ល្អ​​ឯក​​របស់​​ហ្វារ​ពន្លឺ​សិល្ប​​ដែល​​ជា​​ខ្សែ​​រឿង​​បង្ហាញ​​ពី​​ជី​វិត​ ​និងសង្គម​កម្ពុជា​និង​ជា​​ការ​ចូល​​រួម​​បញ្ជូល​នូវ​​ការ​​​សំ​ដែង​ជា​​លក្ខណៈ​បែប​​ប្រ​ពៃ​ណី​​និង​​សម័យ​​ទំនើប​​របស់​​ល្ខោន​​ តន្រ្តី​ក្បាច់​រាំ​បចេ្ចក​ទេស​​​​សៀក​ការ​ហក់​​លោត​និង​ពត់​ពែន​ដង​ខ្លួន​ជា​ដើម។​

ល្ខោន​សៀក​កម្ពុជា​ហ្វារ​ នឹង​សម្តែង​ រឿង ​ពុទ្ធោ​ ដំ​បូង​គេ​ ដែល​​ជា​ស្នា​ដៃ​​និពន្ធ​របស់​ក្រុម​និ​សិត្ស​សៀក​​នៅ​​មុន​​ពេល​​ពួក​គេ​បញ្ចប់​ការ​សិក្សា។​ រឿង ​ពុទ្ធោ ​ជា​កំ​រង​សាច់​រឿង​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំ​ពី​ត​ថ​ភាព​ជី​វិត​របស់​​ប្រ​ជា​ជន​​ក្នុង​​​​សង្គម​ខ្មែរ​​ រួម​មាន​ការ​​ប្រៀប​ធៀប​សម្ពន្ធ​ភាព​ស្នេហា​ រវាង​​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ក្នុង​ ប្រ​ទេស​​កម្ពុជា ​អម​ជាមួយ​ការ​បង្ហាញ​សម្រស់​ជី​វិត​តាម​រយៈ តូរ្យ​តន្ត្រី។​ ស្នេហា​គ្រួ​សារ​ ការ​ព្រាត់​បា្រស​និង​​ អំ​ពើ​ហឹង្សា​គ្រប់​រូប​ភាព​ ជា​​ពិ​សេស​ សម្ពន្ធ​ភាព​​ស្នេហា​ ​​រវាង​​ភេទ​ដូច​គ្នា នឹង​បង្ហាញ​អោយ​ឃើញ​កាន់​តែ​ច្បាស់​​តាម​​រយៈ​​​រឿង​ ពុទ្ធោ។

សូរ្យ​គ្រាស ជា​​វណ្ណ​កម្ម​ទី​ពីរ​ ដែល​នឹង​ត្រូវបា​នសម្តែង​បន្ទាប់​ពី​រឿង​ ពុទ្ធោ។​ វា​ជា​កំ​រង​​រឿង​ ដែល​ឆ្លុះ​បញ្ចាំង​អំ​ពី​ ភាព​រើស​អើង​​​ក្នុង​សង្គម​​​។​

សមាគម​ហ្វារ​ពន្លឺ​​សិល្ប​គឺ​​ជា​​សមាគម​​សិល្ប​​ដែល​​មិន​​ស្វែង​​រក​​បា្រក់​​ចំ​នេញ​​ ​ហើយ​បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៩៤​​ ដោយ​យុវ​ជន​​ខ្មែរ​ ​៨ រូប​ដែល​ត្រ​លប់​មក​ពី​​ជំ​រុំ​ជន​ភៀស​ខ្លួន​នៅ​ប្រ​ទេស​ថៃ​ក្នុង​គោល​បំ​ណង​ពង្រឹង​​​ការ​​អភិវឌ្ឍន៏​​​​ក្នុង​សហ​គមន៏​ដោយ​​ផ្តល់​​នូវ​​ចំ​ណេះដឹង​​ និង​ការ​​បង្ហាត់​​បង្រៀន ​បណ្តុះ​​បណ្តាល​​នូវ​ជំ​នាញ​​សិល្ប​​ជា​ច្រើន​​ ដូច​ជា​សិល្ប​សូន​រូប​ សិល្ប​​តន្រ្តីបុរាណ និង​សម័យ ​ការ​សំ​ដែង​ល្ខោន​ ការ​សំ​ដែង​​សៀក​និង​​មាន​​សា​លា​ផ្តល់​ចំ​ណេះដឹង​​ទូ​ទៅ​ពី​កំ​រិត​បឋម​សិក្សា​ដល់​វិទ្យា​ល័យ។​

ល្ខោន​សៀក​កម្ពុជាហ្វារ​ នឹង​សម្តែង​ជូន​នូវ​ទស្សនីយ​ភាព​ដែល​ជា​ការ​ច្នៃ​ប្រ​ឧិត​របស់​ខ្មែរ​មាន​​ភាព​​ស្ទាត់​​ជំ​នាញ​និង​បញ្ជាក់​អំ​ពី​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ដែល​មាន​តែ​មួយ​គត់​រួម​​ចំ​នែ​ក​ផ្តល់​​បទ​​ពិ​សោធ​​សំ​បូរ​​បែប​​​ និង​អា​រម្មណ៍​​ស្រ​លាញ់​មនុស្ស​ជាតិ។​

ដើម្បីអោយ​ដឹង​ថា ​ល្ខោន​សៀក​កម្ពុជាហ្វារ​ មាន​អ្វី​ប្លែក សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ការ​សម្តែង​ផ្ទាល់​ ដែល​មាន​​ទី​​តាំង​នៅ ​ផ្លូវ​កូ​មៃ​ខាង​​ក្រោយ​​សារៈ​មន្ទីរ​​ជាតិ​អង្គរ​ និង​ទល់​មុខ​សណ្ឋាគារ​អង្គរ​សិន​ជូ​រី​ ​​ ដែល​នឹង​ត្រូវ​បើក​​សម្ភោធ​​​​ជា​​ផ្លូវ​​ការ​​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៣​ ​ នឹង​ចាប់​សម្តែង​នូវ​ទស្សនីយ​ភាព​ជា​រៀង​រាល់​ថ្ងៃ​រ​យៈ​​ពេល​​១​ម៉ោង​ គឺ​ចាប់​​ពី​ម៉ោង​​៧:៣០​ល្ងាច​ត​ទៅ​៕

សំ​​រាប់​ព័ត៌​មាន​ផ្សេងៗ​សូម​ទំ​នាក់​ទំ​នង​តាម​ទូរស័ព្ទ​លេខ៖  ០១៥​ ​៤៩៩ ៤៨០/៨១ /៨៣!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2659ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1754ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1744ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1812ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន2282ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1814ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន2070ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន2060ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1681ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1768ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      595នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8802នាក់
ខែនេះ    78514នាក់
ឆ្នាំនេះ   475522នាក់
សរុប   57826918នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:38