លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរបានធ្វើជា លិខិតអំពាវនាវមួយច្បាប់ ផ្ញើជូនលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រ ទេសកម្ពុជា ដែលខ្លឹមសារលិខិតនោះបានផ្តោតយ៉ាងសំខាន់លើការសុំឲ្យ លោកនាយករដ្ឋមន្ត្រីលើកលែងទោសដល់រូបលោក ។
ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់លោក មឿង សុន ប្រធានអង្គការ មូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ដែលមានខ្លឹមសារដើមទាំងស្រុង ដូចតទៅ ៖
ខ្ញុំ មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរជូនចំពោះលោក-លោកស្រី អ្នកសារព័ត៌មាន ជាទីគោរពរាប់អាន។
ខ្ញុំគិតថាអ្នកដែលនិយមការរស់នៅដោយធ្វើតែអំពើល្អ និងស្មោះត្រង់ចំពោះផលប្រយោជន៍ជាតិ និងអ្នកដ៏ទៃ គឺគង់មានពេលណា មួយជួបអ្នកមានចិត្តបុណ្យដែលគេចង់រស់នៅក្នុងសង្គមជាតិដោយមានកេរ្តិ៍ឈ្មោះនិងស្លាប់ដោយកិត្តយសជួយមិនខាន។ ហេតុនេះ ខ្ញុំខំបន្តសរសេរលិខិតសុំទៅប្រមុខរដ្ឋាភិបាល រហូតដល់ថ្ងៃដែលខ្ញុំបានវិលចូលមាតុប្រទេសវិញ ទោះបីជាមានលិខិតជាច្រើនធ្លាប់ បានផ្ញើជូនសម្តេច ហ៊ុន សែន តែពុំដែលបានទទួលការឆ្លើយតប ដែលចុងក្រោយកាលពី ខែវិច្ឆិកា ឆ្នាំ២០១២ បានច្រានចោល ដោយខុទ្ទកាល័យរបស់សម្តេចក៏ដោយ។
សំខាន់ពេលនេះមានបុណ្យបូជាព្រះសព សម្តេចឪ រួមទាំងមានការដោះលែងអ្នកទោសនយោបាយបរទេសជនជាតិថៃ ដែលបាន ចូលដែនដីកម្ពុជាខុសច្បាប់តែសំណាងបានរួចទោសដោយការប្រោសប្រណីពីសម្តេច ហ៊ុន សែន។ ហេតុនេះរឿងដែលតុលាការ បានដាក់ទោសដល់រូបខ្ញុំ ក៏ខ្ញុំបន្តក្តីសង្ឃឹមនឹងមានការលើកលែងទោសដែរ ព្រោះខ្ញុំជាកូនខ្មែរធ្លាប់បានរួមចំណែកក៏សាងមាតុប្រ ទេសកន្លងមកត្រូវបានជាប់ទោសពីបទញុះញង់ ព្រោះតែអង្គការយូណេស្កូបានតម្រូវឲ្យ ក្រុមហ៊ុន ស៊ូ ជិន ដកអំពូលភ្លើងនៅតាម ជញ្ជាំងនិងតាមថែវប្រាសាទ ដែលស្របតាមលិខិតផ្តល់មតិរបស់ខ្ញុំដាក់ជូនសម្តេច ហ៊ុន សែន ក្នុងបំណងរួមចំណែកថែរក្សាប្រាសាទ បូរាណខ្មែរអង្គរវត្តឲ្យមានអាយុកាលវែង និងមិនឲ្យខូចតម្លៃសម្រាប់ភ្ញៀវទេសចរណ៍ ។
ដើម្បីជាក្តីសង្ឃឹមរបស់ខ្ញុំ ចំពោះលិខិតដែលជូនជាប់ជាមួយត្រូវបានយកទៅដាក់នៅខុទ្ទកាល័យវិមានឯករាជ្យនៅថ្ងៃ ទី២១ ខែមករា ២០១៣ មិនច្រានចោលដូចកាលពីមុន និងសង្ឃឹមអាចបានដឹងឮដល់ សម្តេច ហ៊ុន សែន ខ្ញុំសូមលោក-លោកស្រីអ្នកសារព័ត៌មាន មេត្តាជួយចុះផ្សាយឲ្យដោយ ក្តីអនុគ្រោះផង៕






ក្លឹបក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែលមានទីតាំងនៅទល់មុខនឹងវត្តដំណាក់ ក្រុងសៀមរាប កំពុងចាក់ភ្លេងបង្កសំឡេងខ្លាំង ដើម្បីមុខរបររកស៊ីជារៀងរាល់យប់។ ការចាក់សំឡេងឮខ្លាំង ដោយប្...Read more
លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចេញដីការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៩ ខ...Read more
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈ...Read more
| ថ្ងៃនេះ | 403 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8610 | នាក់ |
| ខែនេះ | 78322 | នាក់ |
| ឆ្នាំនេះ | 475330 | នាក់ |
| សរុប | 57826726 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:45 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

