តាមប្រភពព័ត៌មានបានឱ្យដឹងថា ចោរមានគ្នា២នាក់ប្រើកាំភ្លើងខ្លី១ដើម ឆ្មក់ចូលភ្ជង់បុគ្គលិកក្នុងអគារធនាគារអេស៊ីលីដា ដែលប្រចាំការនៅទីនោះ៣នាក់ ដោយចាប់ចង និងសំឡុតសួររកលុយ ហើយចោរគំរាមថា កុំចង់រត់ទៅណាឱ្យសោះ... ពួកគេបានដាក់គ្រាប់បែកនៅតាមមាត់ទ្វារគ្រប់អស់ហើយ ប្រសិនបើហ៊ានរត់ គេនឹងចុចគ្រាបបែកឱ្យផ្ទុះ ។
បុគ្គលិកប្រុសម្នាក់ឈ្មោះអាង ម៉ាត់លី អាយុ២០ឆ្នាំមានស្រុកកំណើតនៅភូមិចាំនាង ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បាននិយាយឱ្យដឹង ខណៈរួចផុតពីកណ្តាប់ដៃចោរថា «នៅក្នុងអគារក៏ស្លាប់...រត់ក៏ស្លាប់ រូបគេក៏ប្រថុយរត់ចេញមកក្រៅតែម្តង ក្រែងបានរួចខ្លួន»... ពេលនោះប្រថុយរត់ចេញតាមទ្វារក្រោយលោតចេញពីជាន់ទី១ មកទើរលើដំបូលផ្ទះអ្នកភូមិជាប់គ្នានោះ រួចហើយស្រែកឆោឡោផ្អើលគេឯងតែម្តង... ភ្លាមៗនោះរូបគេមានអារម្មណ៍ថា គេមានជីវិតម្តងទៀតហើយ គឺរួចផុតពីអន្លុងមច្ចុរាជ ហើយមិនបង្អង់យូរក៏រហ័សរាយការណ៍ទៅសមត្ថកិច្ច ហើយពេលនេះប៉ូលិស-ប៉េអឹមស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានពង្រាយកម្លាំងឡោមព័ទ្ធពួកចោរទាំង២នាក់នោះយ៉ាងប្រុងប្រយ័ត្ន។
មកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ការចរចាគ្នារវាងប្រធាន ធនាគារអេស៊ីលីដា-សមត្ថកិច្ច ជាមួយពួកចោរមិនមាន ការប្រែប្រួលធំដុំនោះទេ ដ្បិតអីប្រធានធនាគារ សុខចិត្តលះបង់ប្រាក់ ដល់ទៅ១០ម៉ឺន ដុល្លារជាថ្នូរនឹងការសុំដោះលែង បុគ្គលិក២នាក់របស់ខ្លួនយ៉ាងណា ក៏ដោយ ក៏មិនទាន់មានការត្រូវរ៉ូវគ្នាដែរ... ដោយឡែកមន្ត្រីប៉ូលិស នៅខាងក្រៅអគារធនាគារ ដែលកំពុងឡោមព័ទ្ធ ចោរនោះបាននិយាយផងដែរថា មិនទាន់ដឹងថា ចោរត្រូវការអ្វីពិតប្រាកដនោះទេ ក្រៅតែពីទាមទារឱ្យ បញ្ជូនគ្រឿងញៀនទៅឱ្យពួកគេឱ្យបានលឿន... ត្រង់នេះគេសង្ស័យថា ពួកចោរទាំងនោះជា ពួកញៀនថ្នាំ ។
ប៉ូលិស និងប៉េអឹមច្រើននាក់បានធ្វើការឡោមព័ទ្ធចោរ២នាក់ចូលប្លន់ធនាគារ អេស៊ីលីដា នៅទីប្រជុំជនខាងត្បូងផ្សារបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ មករា ២០១៣ ដោយចាប់បុគ្គលិកធនាគារ២នាក់ឃាត់ឃាំងនៅក្នុងអគារធនាគារធ្វើ ជាចំណាប់ខ្មាំង ដើម្បីឱ្យសមត្ថកិច្ចបើកផ្លូវ និងប្រគល់ទ្រព្យសម្បត្តិឱ្យពួកគេ ។
ការតថ្លៃគ្នាត្រូវបានគេដឹងថា ពួកចោរកំពុងបង្គាប់ឱ្យប៉ូលិសបញ្ជូនថ្នាំញៀនទៅឱ្យពួកគេ ប្រើប្រាស់ក្នុងធនាគារដើម្បីឱ្យពួកគេមានស្មារតីរឹងមាំតទៅ ទៀត... ពួកចោរគឺជាអ្នកញៀនថ្នាំ ៕






នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
ស្ត្រីជនជាតិយួន វ័យ៦០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើការឆែកឆ...Read more
ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា ក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់តាមរថយន្តគ្រប់ប្រភេទ គោយន្តកន្រ្តៃ និងរទេះគោ បានចរាចរណ៍យ៉ាងអាណាធិប្បតេយ្យតាមដងផ្លូវពីចំណុចស្រុកគូលែនខេត្...Read more
មានសេក្តីរាយករាណ៍មកថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឈ្មោះ រ័ត្នចាន់ណា មិនបានអនុវត្តន៍ឱ្យបានត្រឹមត្រូវ តាមតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ តែផ្ទុយទៅវិញលោក រ័ត្នចាន់ណា កំព...Read more
| ថ្ងៃនេះ | 558 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6719 | នាក់ |
| ខែនេះ | 6719 | នាក់ |
| ឆ្នាំនេះ | 289371 | នាក់ |
| សរុប | 57640767 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:03 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

