ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល

ដោយៈ សៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 1616

នៅលើ​ចិញ្ចើម​ផ្លូវ​សា​ធារ​ណៈ ​តាម​បណ្តោយ​ផ្លូវ​ទល់​មុខ​សណ្ឋា​គារ​តាព្រហ្ម កែង​ផ្សាចាស់​ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ទី​តាំង​ជួល​ចត​រថ​យន្ត​យក​លុយ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន ជា​រៀង​រាល់​ខែ​ ដែល​បណ្តាល​អោយ​មាន​ការ​ កក​ស្ទះ​ចរាចរណ៍ ជា​រៀង​រាល់​ថ្ងៃក្នុង​ក្រុង​សៀម​រាប។

ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ការ​ចត​រថ​យន្ត​លើ​ដង​ផ្លូវ​សា​ធារ​ណៈ​នេះ​ មិន​មែន​ជា​ការ​រៀប​ចំ​អោយ​មាន​សណ្តាប់​ធ្នាប់​នោះ​ទេ គឺ​ជួល​យក​លុយ​ក្នុង​មួយ​ខែ​១០​ម៉ឺន​រៀល​ ឬ​ស្មើនឹង​២៥​ដុល្លារ​អាមេរីក​កាំង។ ប្រ​ភព​អះ​អាង​ថា ជា​រៀង​រាល់​ព្រឹក​និង​ល្ងាច នៅ​ជុំ​វិញ​ផ្សា​ចាស់​ដែល​ជា​តំ​បន់​ទេស​ចរណ៍ជាតិ និង​អន្តរជាតិ នេះ តែង​តែ​កក​ស្ទះ​ចរាចរណ៍​ ដោយ​សា​តែ​ការ​បើក​កន្លែង​ចត​រថ​យន្ត​ខាង​លើ រញេ​រញៃ​ពេញ​​ដង​ផ្លូវ ដែល​ជា​ហេតុ​នាំ​អោយ​ពិ​បាក​ធ្វើ​ដំ​ណើរ​ ហើយ​ថែម​ទាំង​មាន​ការ​រំ​ខាន​ដល់​ភ្លៀវ និង​អាច​ប៉ះពៀ​គ្នា​ទៀត​ផង។​

ថ្មី​ៗ​នេះ​លោក អឿន​ពៅ ​អភិ​បាល​រង​ក្រុង​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​ក្រុង​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា រឿង​ជួល​ចត​រថ​យន្ត​ខាង​លើ​មិន​ពាក់​ព័ន្ធ​ជា​មួយ​សាលា​ក្រុង​ទេ​ សុំ​សួរ​ទៅ​ប្រ​ធាន​ផ្សាចាស់ចុះ។

លោក សំភ័ត្រ្តា ប្រ​ធាន​ផ្សា​ចាស់​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​នេះ​ថា ការ​ផ្ញើ​រថ​យន្ត​នេះ​ មិន​ពាក់​ព័ន្ធ​ជា​មួយ​លោក​ទេ បើ​ចង់​ដឹង​ទៅ​សួរ​អ្នក​យាម​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​សណ្ឋា​គារ​តា​ព្រហ្មទៅ។

ប្រ​ភព​ពី​កម្ម​ករ​យាម​កន្លែង​ចត​រថ​យន្ត​ខាង​លើ​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៣​នេះ​ថា ការ​ជួល​អោយ​ចត​រថ​យន្ត​ខាង​លើ​គឺ​១ខែ​ ១០​ម៉ឺន​រៀល​ក្នុង​រថ​យន្ត​១។ កម្ម​ករ​រូប​នោះ​បន្ត​​ថា សូម​កុំ​ភ័យ​១​ខែ​១០​ម៉ឺនរៀង​ អាច​ដាក់​បាន​ទាំង​យប់​ទាំង​ថ្ងៃគឺ​២៤​ម៉ោង។ កម្ម​ករ​បន្ថែម​ថា បើ​លោក​ចង់​ដឹង​រឿង​ជួល​ចត​រថ​យន្ត​ទូរ​ស័ព្ទ​ទៅ​មេ​ខ្ញុំ គាត់​ឈ្មោះ​ តាថន ទើប​ដឹង​រឿង​ច្បាស់។

តា​ថន​​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ម៉ោង​៣និង​១០​នាទី​ថ្ងៃ​ទី២៣​មករា​នេះថា លោក​ជា​បុគ្គលិក​បំ​រើ​ការ​អោយ​សណ្ឋា​គារ​តា​ព្រហ្ម ការ​ជួល​អោយ​ចត​រថ​យន្ត​នេះ​គឺ​លោក​យក​១​ថ្ងៃ​តែ​១៥០០រៀល​រថ​យន្ត​១​ក្នុង​១​ថ្ងៃ តែ​បើ​គេ​បង់​ខែ​គឺ​យក​៤ម៉ឺន​រៀល​ក្នុង​១​ខែ មិន​មែន​១០ម៉ឺន​រៀល​ទេ។ លោក​ថន​បន្ត​ថា ដី​ដែល​ជួល​ដាក់​រថ​យន្ត​ខាង​លើ​នេះ ជា​ដី​សួន​ច្បារ​របស់​សណ្ឋា​គារ​តា​ព្រហ្ម ដែល​សាលា​ខេត្ត​សៀម​រាប​បាន​ប្រ​គល់​អោយ​។ លោក​ថន​បន្ថែថា គេ​ផ្ញើរ​រថ​យន្ត​វា​អាច​មាន​ការ​បាត់​បង់​ ឬ​ខូច​ខាត​ បើ​មិន​យក​លុយ​សំ​រាប់​ត្រៀម​ការ​ពារ​ទេ​ម្តេច​នឹង​កើត។

លោក​ថន​ហាក់​មាន​ការ​លាក់​លៀម​ ព្យា​យាម​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ ការ​បើ​កន្លែង​ជួល​រថ​យន្ត​ខាង​លើ​នេះ​ទេ។

មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​រិះ​គន់​ថា បើ​ដី​មុខ​សណ្ឋា​គា​តា​ព្រហ្ម អាច​ជួល​ដាក់​កន្លែង​ផ្ញើរ​រថ​យន្ត​បាន ដូច្នេះ​ពួក​គេ​ចង់​បើ​ក​កន្លែង​ផ្ញើរ​រថ​យន្ត​នៅ​តាម​សួន​ច្បារ​មុខ​សណ្ឋា​គារ​ផ្សេង​ ឬ​មុខ​ផ្ទះ​របស់​ពួក​គេ ដែល​មាន​ទី​តាំង​ជាប់​តាម​ដង​ផ្លូវ​សាធារណៈ ដើម្បី​បាន​កំរៃបន្ថែម​ពី​មុខ​របរ​ផ្ទាល់​ខ្លួន​។

យើ​ង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឈឹម​ម៉ា ថៅ​កែ​សណ្ឋា​គារ​ខាង​លើ​បាន​ទេ ព្រោះ​យើង​មិន​ទាន់​អាច​រក​​លេខ​ទូរ​ស័ព្ទ​របស់​គាត់​បាន៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1849ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន2022ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1756ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1919ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1984ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1834ដង វាយក្បាលក្មេងស្រី១ញញួរឈាមហូរស្រោចខ្លួនទាំងព្រឹក   អាន2187ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1886ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1673ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2539ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      398នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6388នាក់
ខែនេះ    76100នាក់
ឆ្នាំនេះ   473108នាក់
សរុប   57824504នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 04:59