មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត

ដោយៈ កំពង់​ស្ពឺ ថ្ងៃទី 28 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 12:36 នាទី ចំនួនអានៈ 1815

លោកសាយប៊ុន​ថេ​ងប្រធាន​អង្គការ​បណ្តុះបណ្តាល​និង​អភិវឌ្ឍ​គ្រួសារ​ក្រីក្រ​បាន​ថ្លែង​ថា​ក្រុម​គ្រួសារ​​សព​​យុវ​ជន​ម្នាក់​ក្នុងចំណោម៣នាក់​មិនអាច​ទទួលយក​បានដែ​ល​របាយ​ការមិន​ច្បាស់លាស់​របស់​សមត្ថកិច្ច​ថា​យុវជន៣នាក់​ជិះ​ម៉ូតូ​ជា​អ្នកបង្ក​ទៅ​ប៉ះ​និង​រថយន្ត​ហែសព​បណ្តាលអោយ​ដួល​ស្លាប់(ដោយ​ក្នុងន័យ​នោះ​បញ្ជាក់ថា​ភាគី​រថយន្ត​ជា​អ្នក​គ្មាន​កំហុស​សោះ)។

លោកសាយប៊ុន​ថេ​ងបន្តថាឈ្មោះផាត់រាជជា​សកម្មជន​យុវជន​ស្រុក​ថ្ពងតែងតែ​ចូលរួម​ចលនា​ជួយ​អភិវឌ្ឍ​ក្នុង​ស្រុកភូមិតាមរយះ​ចូលរួម​ជា​ក្រុមចុះជួយ​ច្រូតកាត់និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន​ជាមួយនិង​អង្គការ​លោក​ក្នុង​ទឹកដី​របស់ខ្លួន។ លោក​បាន​បញ្ជាក់ថា​បើតាម​ភស្តុតាង​ពិតប្រាកដ​ថា​ ជា​កំហុស​របស់​ភាគី​ខាង​ណាមួយ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទោះ​ជាមាន​របាយការណ៍​ពី​សមត្ថកិច្ច​ក៍ដោយ​ក៍​មិន​ប្រាកដថា​ត្រឹមត្រូវដែរ។

ទោះជា​យ៉ាណា​ក៍ដោយ​ក្រុមគ្រួសារ​សព​បាន​អំពាវនាវ​សំណូមពរ​ដល់​ម្ចាស់​រថយន្ត​ឲ្យ​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព​ដើម្បី​ទទួលបាន​ថវិការ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី។

គួ​បញ្ជាក់​ផងដែរ ​កាលពី​វេលា​ម៉ោង​ប្រមាណ១២ថ្ងៃត្រង់ ​ទី១៩មករា ឆ្នាំ២០១៣ យុវជន៣នាក់​បាន​ស្លាប់​នៅនឹងកន្លែងខណៈ​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​អត់​ពាក់មួក​សុវត្ថិភាព ក៏បាន​ទៅ​ប៉ះ​ជាមួយ​ក្បួន​រថយន្ត​ហែសព២គ្រឿង​បន្តបន្ទាប់​គ្នា​ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅលើ​ថ្នល​ពេញទំហឹង​ស្លាប់​ភ្លាមនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​ ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយពេល​កើតហេតុ​រថយន្ត​ហែសព​បាន​បើក​គេច​ទើប​សមត្ថកិច្ច​ដេញតាម​នៅ​ហ្នឹង​កន្លែង​បញ្ចុះសព​ក៏​នាំយក​រថយន្ត​ទាំង២គ្រឿង​នោះ​ ទៅ​អធិការដ្ឋាន​ខណ្ឌ

យុវជន​ដែល​ស្លាប់​ទាំង៣នាក់​នោះ ១-ឈ្មោះ ​ឡេងស៊ី​យាំង អាយុ២០ឆ្នាំ ២-ឈ្មោះ ​អែមរ៉ៃ​យ៉ា អាយុ២០ឆ្នាំ និង​ទី៣-ឈ្មោះ​ ផាត់រាជ អាយុ១៩ឆ្នាំ ជា​សិស្សនិង​ជា​សកម្មជន​យុវជន​ប្រចាំ​ស្រុក​ថ្ពងពួកគេ​ទាំង៣មាន​លំនៅ​ក្នុង ភូមិ​ព្រៃ​មិច ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ឌ្រី​ម​សេ១២៥ ពណ៌​ខ្មៅស៊េរី ​ឆ្នាំ២០១១ ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ​១D-៧៤០៦ បាន​រង​ការខូចខាត​ដោយ​វៀច​ឈ្នាន់​បន្តិចបន្តួច​តែប៉ុណ្ណោះ។

ដោយឡែក​រថយន្ត​ហែសព​នោះ​មួយគ្រឿង​ម៉ាក​សាំ​យ៉ុងពណ៌​ខៀវ​ពាក់​ស្លាក​លេខ ​ភ្នំពេញ​២N-៥៥៤៨ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ វងអង្គា​រ៉ា អាយុ​ជាង២០ឆ្នាំ ស្នាក់នៅ​ ភូមិ​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​មួយគ្រឿង​ទៀត​ម៉ាក​មីតស៊ុយប៊ីស៊ី​ប៉ា​ហ្ស៊េ​រ៉ូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​​លេខ ​ព្រះសីហនុ​២A-១៥៤៣ បើកបរ​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ​ ងួនសេរី​រ័ត្ន​អាយុ៣០ឆ្នាំ រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ខណ្ឌទួលគោក ៕ដោយ៖សុភា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2480ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន4075ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2334ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2414ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1743ដង លោកហុកប៊ុនធឿន និងលោកឌឿ រត់ការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតាទៀតហើយ   អាន1844ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2546ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2571ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2512ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1726ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      253នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6243នាក់
ខែនេះ    75955នាក់
ឆ្នាំនេះ   472963នាក់
សរុប   57824359នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 03:03