មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប

ដោយៈ សសឃក សៀមរាប ថ្ងៃទី 29 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:14 នាទី ចំនួនអានៈ 1776

មិនថាតែនៅតំបន់ទឹករាក់ ឬជ្រៅប៉ុន្មាន ម៉ែត្រនោះទេ គ្រប់ទីកន្លែងទាំងអស់ ទឹកត្រូវបាន ល្អក់កករគ្មានពេលអាចរងថ្លាបានឡើយ ព្រោះតែការនេសាទគ្រប់រូបភាព រួមទាំងការបិទបាំងតាមបណ្ដា ព្រែកតូចធំនិងតាមឡូនេសាទនានាក្នុងតំបន់អភិរក្សផងដែរ តែគ្មានមន្រ្តីមានសមត្ថកិច្ចណាម្នាក់អើពើនោះទេ ព្រោះលុយរបស់ឈ្មួញនេសាទ​បិទបាំងភ្នែក អស់ទៅហើយ។

យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា នៅត្រង់ចំណុចឡូនេសាទលលេខ៤ក្នុងតំបន់ អភិរក្សក្នុងភូមិចុងឃ្នាស សង្កាត់ចុងឃ្នាស​ ក្រុងសៀមរាប​ ខេត្តសៀមរាប ត្រូវ បានធ្វើការអូសម៉ាញ់ មានមុខទទឹង រាប់រយម៉ែត្រ នឹងយ៉ាងកោវ​ ចូលរុញក្នុងទឹកដីឡូលេខ​៤​តំបន់អភិរក្ស ជារៀងរាល់យប់​ដោយមិនមានការកោតញញើតអ្វីទ្បើយ។

ប្រភពដដែលបា្រប់ថាមន្រ្តីជលផលសង្កាត់ចុងឃ្នាស ក្រុងសៀមរាបកំពុងបើកភ្លើងខៀវឲ្យមាន បទល្មើសឧបករណ៏ម៉ាញនឹងយ៉ាងកោវយ៉ាងច្រើនចូលរុញក្នុងតំបន់ឡូអភិរក្សដែលរដ្ឋបានហាមឃាត់ ទុកតំបន់នេះជាជំរកត្រីពងកូន។ លោកនាយខណ្ឌគួរយល់ថាបទបញ្ជាលេខ០១និងលេខ០២​​ របស់ប្រមុខរាជរដ្ឋាភិបាលបានប្រកាសជាសាធារណៈ ឲ្យដឹងហើយបែរជាអស់លោកមន្រ្តីជំនាញ ជលផលទំាងអស់នោះមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលទេក្រោយពីរាជរដ្ឋាភិបាល  បានកាត់ឡូនេសាទទំាងអស់នេះមកឲ្យប្រជាពលរដ្ឋទូទាំង៦ខេត្តដែលជាប់និងបឹងទន្លេសាប។​ តែរាជរដ្ឋាភិបាលបានយកដីឡូតំបន់អភិរក្សទុកជាជំរកត្រីពងកូនបែជាមានក្រុមមួយចំនួនចេះ តែប្រឹងប្រើឧបករណ៏នេសាទខុសច្បាប់ លើចំណុចតំបន់អភិរក្សឡូនេសាទលេខ៤នេះទៅវិញ។​

សព្វថ្ងៃនេះបទល្មើសនេសាទចេះតែកើនឡើងនៅក្នុងខេត្តសៀមរាបដូចជាតំបន់សង្កាត់ចុង ឃ្នាស មានម៉ាញនិងយ៉ាងកោវនឹងក្រុមអួនមានទំហំធំៗចូលអូសក្នុងតំបន់ហាមឃាត់​។​លោកនាយខណ្ឌ ជលផលខេត្តសៀមរាបកែសំរួលដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនផងបើពុំដូច្នោះទេលោកនាយខណ្ឌ ជលផលមុខជាធ្លាក់ដំណែងហើយ ពីព្រោះដំណែងអស់លោកមិនងាយទទួលបានងាយស្រួលឡើយ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2492ដង យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន3075ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1739ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1897ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន2002ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1944ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1784ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1597ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3913ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1633ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      461នាក់
ម្សិលមិញ    3005នាក់
សប្ដាហ៍នេះ    461នាក់
ខែនេះ    51081នាក់
ឆ្នាំនេះ   448089នាក់
សរុប   57799485នាក់
ថ្ងៃទី 13 ខែ 07 ឆ្នាំ 2026 ម៉ោង 03:42