ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1651

ស្រះចិញ្ចឹម​ត្រីឆ្តោ៦ស្រះក្នុង​ដី​ឡូតែមួយ​ទំហំជិត​៣ហិចតា ស្ថិត​ក្នុង​ភូមិ​តាជេត ឃុំ​សំរោង​យា​ ស្រុក​ពួក​ ខេត្ត​សៀម​រាប ដែល​សមត្ថ​កិច្ច​ចុះ​ឆែក​ឆេ​កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆកា ឆ្នាំ២០១២ ហើយ​អោយ​ម្ចាស់​​ធ្វើ​កិច្ច​សន្យា​២ខែអោយ​ចាប់​ត្រី​លក់​​អោយ​អស់​ រហូត​មក​ដល់​ថ្ងៃ​កំណត់​ហើយ ត្រី​ក៏មិន​លក់នៅ​ពេញ​​ស្រះ ឯសមត្ថ​កិច្ច​​ក៏​មិន​ចុះ​បង្ក្រាបតាម​ផ្លូវ​ច្បាប់​ទៀត។

បន្ទាប់​ពី​សមត្ថ​កិច្ចចំ​រុះ​ចុះ​ឆែ​ឆេស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខាង​លើ​នៅ​ថ្ងៃ​ទី​២៦​ វិច្ឆកា​ ២០១២​រួច​ លោក​ សឿន​សេន ប្រ​ធាន​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាប បានធ្វើ​របាយ​ការណ៍​បញ្ជួន​អោយ​ទៅ​ខាង​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ តែ​ខណ្ឌ​បែ​ជា​​អោយ​ម្ចាស់​ស្រះចិញ្ចឹម​ត្រី​ឆ្តោដែ​ល​ជា​ជន​ជាតិ​វៀត​ណាម​ខាង​លើ ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​​២​ខែ​ចាប់​រាប់​ពី​ថ្ងៃ​ដែល​សមត្ថ​កិច្ច​ចុះឆែក​ឆេ(២៦​វិច្ឆការ​២០១២)រហូត​ដល់​ថ្ងៃ​កំ​ណត់​អោយ​ម្ចាស់​ចាប់​ត្រី​លក់​អោយ​អស់។

នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ ម្សិល​មិញ​អ្នក​យក​ព័ត៌​មាន​យើង​បាន​ចុះ​ទៅ​តាម​ដាន​ព័ត៌មាន​ពី​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ខុស​ច្បាប់​ខាង​លើ​ម្តង​ទៀត បាន​សង្កេត​ឃើញ​ថា ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​នេះ​មិន​បាន​ចាប់​ត្រី​លក់​អស់​ពី​ស្រះ​ដូច​កិច្ច​សន្យាទេ គឺ​ត្រី​ឆ្តោ​នៅ​កំ​ពុង​តែ​ហិច​ហែល​លេង​ពេញ​ស្រះ​យ៉ាង​សប្បាយ ក្នុង​ការ​ស៊ី​ត្រី​តូច​ៗ​រាប់​សិប​តោន​ដែល​ម្ចាស់​គេ​បាច​អោយជា​រៀង​រាល់​ថ្ងៃ។

មេ​ភូមិ​តា​ជេត​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ប្រ​ជា​ពល​រដ្ឋ​អ្នក​ដើរ​ច្រូត​ស្មៅ​ នៅ​ភូមិ​ខាង​គាត់​ធ្លាប់ប្រាប់​​​ថា ពួក​គេ​​ធ្លាប់​លឺ​ជន​ជាតិ​វៀត​ណាម​ដែល​ជា​ម្ចាស់​ស្រះ ជា​កម្មករ និង​ជា​មេការ​ដើរ​អួត​អាង​ ប្រាប់​គេ​ឯង​​ថា ពួក​គេ​បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​២ពាន់​ដុល្លារ​ក្នុង​១​ស្ថា​ប័ន ទើ​ប​សមត្ថ​កិច្ច​និង​មន្រ្តី​ជំ​នាញ​មិន​ចាប់​កូន​ត្រី​ឆ្តោ​គេ​​យក​ទៅប្រ​​លេ​ង​ក្នុង​ទន្លេ​សាប​វិញ ហើយ​អោយ​ធ្វើ​កិច្ច​សន្យា​បន្ត​ចិញ្ចឹម​២ខែ​ទើប​អោយ​ចាប់​លក់។

អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក​ ទី​សុវិន​ថាល់​ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប តាម​ទូរ​ស័ព្ទ​កាល​ពី​រសៀល​ថ្ងៃទី​២៨​ម្សិល​មិញ ពាក់​ព័ន្ធ​និង​ករណី​ខាង​លើ​ តែ​លោក​ឆ្លើយ​ថា សូម​រាយ​ការ​ទៅ​មន្ត្រី​ជំ​នាញ​ចុះចាំ​មើ​ល​គេ​ចាត់​ការ​យ៉ាង​ណា។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​លោក ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​នៅ​រសៀល​ដដែល​នេះ តែ​លោក​ឆ្លើយ​ថា ចាំ​ឆែក​មើល​កិច្ច​សន្យា​សិន​ មិន​ដឹង​ដល់​ថ្ងៃ​ហើយ​នៅ។

មជ្ឈ​ដ្ឋាន​ទូទៅ​ឆ្ងល់​ថា កូន​ត្រី​ឆ្តោ​ដែល​ជន​ជាតិ​វៀត​ណាម​ចិញ្ចឹម​នេះ មាន​ទំហំ​តូច​ៗ​ដូច​គ្នា​និង​កូន​ត្រី​ឆ្តោ​ដែល​ខេត្ត​ផ្សេង​គេ​បង្ក្រាប​ដោយ​ចាប់​យក​ទៅ​ចាក់​លេង​នៅ​ទន្លេ​សាប ចុះ​ហេតុ​អ្វី​ក៏​ខេត្ត​សៀម​រាប​មិន​អនុ​វត្ត​តាម​គេ បែ​ជា​អោយ​ធ្វើ​កិច្ច​សន្យា​ពន្យា​ពេល​ដល់​ត្រី​ធំ​ រួច​អោយ​ចាប់​លក់​ទៅ​វិញ តើ​នេះ​វាបណ្តាល​មក​ពី​មូល​ហេតុ​អ្វីដែរ? ឬស៊ី​លុយ​គេ​មែន? ឬម្ចាស់​ស្រះ​មាន​ខ្សែ​មាន​ខ្នង​ជា​អ្នក​ធំ? តើ​លោក​ ណៅធួក និង​លោក យឹមឆៃលី បាន​ដឹង​ដែរ​ឬទេ ឬ​ដឹង​ហើយ​ធ្វើ​មិន​ដឹង???។ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងត?...    អាន2202ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1416ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1838ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន2202ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1918ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន672ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1793ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1870ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1747ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2831ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      156នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6317នាក់
ខែនេះ    6317នាក់
ឆ្នាំនេះ   288969នាក់
សរុប   57640365នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 01:59