ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 01 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 12:42 នាទី ចំនួនអានៈ 1618

ក/ ព្រះរាជពិធីរំកិលព្រះបរមមញ្ជូសា

នៅវេលាម៉ោង៦ និង៣០នាទីជួបជុំព្រះរាជវង្សានុវង្ស នៅមុខព្រះទីនាំង មហាមន្ទីរ​ក្នុងព្រះ​បរម​រាជ​វាំង​។​នៅ​វេ​លា​ម៉ោង៦និង៤០នាទីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ដល់។​

នៅវេលាម៉ោង៦និង៤៥នាទីសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវអញ្ជើញដល់។

នៅវេលាម៉ោង៦ និង៥០នាទី សម្ដេចអគ្គមហាធម្មពោធិសាលជាស៊ីម ប្រធានព្រឹទ្ធសភាអញ្ជើញដល់។

នៅវេលាម៉ោង៦និង៥៥នាទី ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលស្ដេចយាងដល់។

កម្មវិធីបន្ទាប់ប្រារព្ធព្រះរាជពិធីរំកិល ព្រះបរមសព តាមព្រះរាជប្បវេណីនិងប្រពៃណីសាសនា និងដង្ហែចេញពីក្នុងព្រះបរមរាជវាំង។

ខ/ព្រះរាជពិធីដង្ហែ ព្រះបរមសព

នៅវេលាម៉ោង៨និង៣០នាទី ក្បួនដង្ហែព្រះបរមសពចេញដំណើរ(ក្រុមបារគូថ្វាយស័ង្ខបាញ់កាំភ្លើងធំ១០១ណាត់(បាញ់លើកទី១)។

ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរស្ដេចយាងនិវត្តន៍មកព្រះបរមរាជវាំងវិញ។

នៅម៉ោង១០និង៣០នាទី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត( នាយបេសកកម្មទូត) ស្វាមី ឬភរិយា អញ្ជើញដល់ទីលានព្រះមេរុ ចូលតាមទ្វារខាងកើត និងអញ្ជើញទៅកាន់ព្រះពន្លាខាងត្បូង( កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)។

នៅវេលាម៉ោង១១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងគង់ត្រៀមចាំនៅមុខទ្វារជ័យ ព្រះបរមរាជវាំង និងយាងដង្ហែតាមក្រោយព្រះទីនាំងបុស្បុក។

ប្រារព្ធព្រះរាជពិធីរំកិល ព្រះបរមសព ចុះពីព្រះទីនាំងបុស្បុកយាងទៅតម្កល់លើព្រះទីនាំងរំកិល ព្រះបរមសព ក្នុងព្រះមេរុ។ កងកិត្តិយសនិងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច កាំភ្លើងធំបាញ់១០១ណាត់(បាញ់លើកទី២)។

គ/ ព្រះរាជពិធីរំកិលព្រះបរមសព ដើម្បីដង្ហែប្រទក្សិណនិងតម្កល់លើព្រះមហាបញ្ជាក្នុងព្រះមេរុ

អង្គទូត«នាយបេសកកម្មទូត» ភ្ញៀវកិត្តិយស ឥស្សរជនជាន់ខ្ពស់ទាំងអស់ អញ្ជើញចុះមករង់ចាំនៅមុខព្រះពន្លា និងវេទិការៀងៗខ្លួនលើកដៃប្រណមគោរពព្រះបរមសព។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ អមដោយសម្ដេចអគ្គមហាធម្មពោធិសាល សម្ដេចអគ្គមហាពញាចក្រី សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចចៅហ្វាវាំង ព្រះរាជវង្សានុវង្ស(ដែលមានព្រះបរមរាជានុញ្ញាត) ឧបនាយករដ្ឋមន្ត្រី អនុប្រធានព្រឹទ្ធសភា អនុប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានតុលាការកំពូល ស្ដេចយាងនិងអញ្ជើញហែប្រទក្សិណ ៣ជុំព្រះមេរុ ជាឧត្តរាព័ត៌(លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតនិងលោកជំទាវឯទៀត ពុំអញ្ជើញដង្ហែប្រទក្សិណទេ)។ (ក្រុមបារគូថ្វាយស័ង្ខ-ក្រុមភ្លេងពិណពាទ្យ- ក្រុមភ្លើងក្លងធ្នះប្រគំថ្វាយ)។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងទៅកាន់ព្រះពន្លា។ និមន្តព្រះសង្ឃ៩០អង្គ ស្វាធ្យាយព្រះសត្តប្បករណ៍។

ឃ/ព្រះរាជពិធីថ្វាយបង្គំគោរពព្រះបរមសព (តាមស្នូរគង)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

សម្ដេចអគ្គមហាធម្មពោធិសាល សម្ដេចអគ្គមហាពញាចក្រី និងលោកជំទាវ សម្ដេចអគ្គមហាសេនាបតីតេជោ និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចចៅហ្វាវាំង និងលោកជំទាវ ព្រះរាជវង្សានុវង្ស និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ(ដែលមានព្រះបរមរាជានុញ្ញាត)។ ស្ដេចយាងនិងអញ្ជើញចូល និង ចេញតាមជណ្ដើរខាងត្បូងនៃព្រះមេរុ។

ឧបនាយករដ្ឋមន្ត្រី អនុប្រធានព្រឹទ្ធសភា -រដ្ឋសភា(លោកជំទាវពុំអញ្ជើញទេ) ប្រធានតុលាការកំពូល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត«នាយតំណាងបេសកកម្មទូត» ស្វាមី ឬភរិយា។ អញ្ជើញចូល និងចេញតាមជណ្ដើរខាងជើង នៃព្រះមេរុ។

ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសឯទៀត អញ្ជើញចុះទៅឈរនៅមុខវេទិកាគោរព ព្រះបរមសព។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងនិវត្តវិញ។ (កងកិត្តិយស និងត្រែទ័ព ថ្វាយព្រះរាជវន្ទនកិច្ច)។

អង្គទូ«នាយបេសកកម្មទូត» អញ្ជើញនិវត្តវិញ។ (កងកិត្តិយស និងត្រែទ័ព ជូនវន្ទនកិច្ច)

គ្រឿងទ្រង់ សម្លៀកបំពាក់

-ក្សត្រីៈ ព្រះពស្ត្រចងក្បិន ស ព្រះភូសា ស ព្រះសុភាក់ ស សញ្ញាកាន់ទុក្ខ

ព្រះពស្ត្រ សព្រះភូសាសស័ក្តិ ប៉ានដៃខ្មៅ គ្រឿងឥស្សរិយយសព្យួរ ព្រះសុពណ៌បាទ ព្រះសុពណ៌កោសបាទុកស

ស្ត្រីៈ សំពត់សំឡុយ.ស អាវដៃខ្លី.ស ក្រមាពានា.ស ស្បែកជើង. សញ្ញាកាន់ទុក្ខ ស្បែកជើង ស្រោមជើងខ្មៅ

នាយទាហាន-នរបាលៈ ឯកសណ្ឋានផ្លូវការ សញ្ញាសក្ដិ ប៉ានដៃខ្មៅ គ្រឿងឥស្សរិយយសព្យួរ

អង្គទូតៈ ឯកសណ្ឋានតាមការកំណត់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ

ម៉ោង១៣-១៦:០០-បើកឱកាសជូនប្រជាពលរដ្ឋចូលថ្វាយបង្គំ ព្រះបរមសព។

ម៉ោង១៨:០០- ព្រះរាជពិធីសាសនា។

ម៉ោង១៨:អនុប្រទីបជ្វាលា នៅក្នុងព្រះមេរុ និងបរិវេណជុំវិញ។

ម៉ោង២០:០០-អុជកាំជ្រួច ភ្ញីទៀន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1707ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1604ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1691ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2453ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន2219ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1622ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1632ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1789ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន2362ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1665ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 07:42