ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច

ដោយៈ សៀមរាប ថ្ងៃទី 02 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 04:21 នាទី ចំនួនអានៈ 1628

សកម្ម​ភាព​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​ឈ្មួញ​ឈើ​ម្នាក់ឈ្មោះ​លោក ពន្លង កាន់​តែ​រីក​រាល​ដាល​ធំ​ទៅ​ៗ​ជា​រៀង​រាល​យប់​ថ្ងៃ​ ដែល​មាន​ការ​អោយ​ដៃ​​ ឃុប​ឃិត​ពី​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំ​នាញក្នុង​ខេត្ត​​តាំង​ពី​លើ​ដល់​ក្រោម​ ទើប​គ្មាន​ការ​បង្ក្រាបទាល់​តែ​សោះ​។

ជាក់​ស្តែង​នៅ​យប់​ថ្ងែទី​៣១ខែ​មករា និង​យប់​ថ្ងៃទី១ឈានចូលថ្ងៃទី២ ខែ​គុម្ភៈ ឆ្នាំ២០១៣​នេះ រថ​យន្ត​ដឹក​ឈើ​ក្រ​ញូងម៉ាក បាឡែន និង​ក្រពើ (ហៃប្រីដ) ​របស់​មេឈ្មួញ​ ពន្លក បានដឹកចេញ​ពី​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្ត​រមាន​ជ័យ ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ចាម​ដោយ​ឆ្លង​កាត់​ខេត្ត​សៀមរាប និង​កំពង់ធំ យ៉ាង​គគ្រឹគគគ្រេង តែ​គ្មាន​ការ​រំខាន​ដល់​អស់​លោក​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ទេ។

នៅ​យប់​ថ្ងៃទី៣១ខែ​មករា ឆ្នាំ២០១៣​ ​ប្រ​ភព​បាន​រាយ​ការណ៍​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ម៉ាក​បាឡែន​ និងក្រពើ​៥​គ្រឿង​​​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ខាង​លើ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ថៅកែ​​ឈ្មោះ ពន្លង។

នៅ​យប់​ថ្ងៃទី​១​ឈាន​ចូល​ថ្ងៃទី២ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះ មាន​រថ​យន្ត​ម៉ាក​បាឡែន​ ពណ៍​ស្ក​១គ្រឿង និង​ម៉ាក​ក្រពើ៤គ្រឿង ​ដឹក​ឈើ​ក្រញូងពេញ​​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ខាង​លើ​ដដែល ដែ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​របស់​លោក ពន្លក ដដែល។

ម៉ោង​ប្រ​ហែល​១២ និង​២០​នាទី​យប់​ថ្ងៃទី១ឈាន​ចូល​ថ្ងៃ​ទី២ អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍​ ជូន​លោក​ ទី​សុវិន​ថាល់​ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប អំ​ពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​​របស់​មេ​ឈ្មួញ​ ពន្លក នៅ​ពេល​ដែល​បណ្តាញ​បាន​រាយ​ការណ៍​មក​អ្នក​យក​ព័ត៌​មាន​យើង​ថា រថ​យន្ត​ដឹក​ឈើក្រ​ញូង​​​របស់​លោក​ពន្លក​បាន​ធ្វើ​ដំ​ណើរ​ពី​ស្រុក​អន្លង់​វែង​ មក​ដល់​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវហៃវ៉េ)ហើយ។

ភ្លាមៗ​នោះ​លោក ​ទី​សុវិញ​ថាល់​ ព្រះ​រាជ​អជ្ញា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​បញ្ជា​អោយ​​​លោក ​តូច​សកល ​​អ​ធិការ​ស្រុក​ជីក្រែង​ ដាក់​បារ៉ាស​ចាប់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​អោយ​បាន។ ប្រ​ហែល​៣០​​នា​ទី​ក្រោយ​​មក ​រថ​យន្ត​ដឹក​ឈើ​ទាំង​៥​គ្រឿង​ខាង​លើទៅ​មុខ​មិន​រួច​ បាន​បើក​បក​ក្រោយ​វិញ​ រួច​គេច​ខ្លួន​បាត់​អស់​ទៅ នៅ​ចំ​ណុច​ឃុំ​ត្រ​ពាំង​ធំ​ ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀម​រាប​ លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ ដោយ​ពួក​គេ​បាន​ប្រើ​រថ​យន្ត​ជា​ច្រើន​គ្រឿង​បិទ​គូទរថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ​ ក្នុង​គោល​បំ​ណង​ពន្យា​ពេល​អោយ​រថ​យន្ត​ដឹក​ឈើ​ចូល​ជ្រគគេច​ខ្លួន។

អ្នក​យក​ព័ត៌មាន​យើង​​​ថត​បាន​រូបភាព​ ​រថ​យន្ត​បិទ​គូទ២គ្រឿង​​ ដែល​បិទ​គូទ​រថ​យន្ត​​​ដឹក​ឈើ​ក្រញូង​​ខាង​លើ​ដែល​មាន​​​ម៉ាក​ក្រពើ (ហៃប្រីដ) ពណ៍​ខ្មៅ ១ពាក់ស្លាក​លេខ ភ្នំពេញ 2Q-6078 និង​១ទៀត ភ្នំពេញ 2R-8828 នៅ​ពេល​ដែល​រថ​យន្ត​ទាំង​២នេះ កំពុង​ព្យា​យាម​រា​រាំង​មិនអោយ​​រថ​យន្ត​អ្នក​យក​ព័ត៌មាន​តាម​ថត​រូប និងរា​រាំង​​មិន​អោយ​រថ​យន្ត​លោក អ៊ំអមរ៉ា ស្នង​ការ​រងខេត្ត​សៀម​រាប​​ ដែល​ជិះ​ជា​មួយ​​លោក ទី​សុវិន​ថាល់ ​ព្រះ​រាជអាជ្ញា ដេញ​តាម​រថ​​យន្ត​ដឹក​ឈើ​របស់​គេ​​​នោះ​ទេ។

គួរបញ្ជាក់​ផង​ដែរថា រាល់​ពេល​មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ណា​មួយ​ សមត្ថ​កិច្ច​ និង​មន្រ្តី​ជំនាញ​ដែល​ដាក់​ស្នាក់​ការ​តាម​ដង​ផ្លូវ​ទាំង​នោះ​តែ​ង​តែ​បិទ​ទូរ​ស័ព្ទ​អស់​ ខល​មិន​ចូល​ទេ។

យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ បាន​ទេនៅ​ព្រឹក​ថ្ងៃ​ទី២មករា​នេះ ព្រោះទូរ​ស័ព្ទ​ចូល​ជា​ច្រើន​ដង​មិនមាន​អ្នក​​លើក​ទទួល។

យើង​ក៏​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​មេ​ឈ្មួញដុះ​ស្លែឈ្មោះ​ ពន្លក បាន​ដែរ​​ពាក់​ព័ន្ធនិង​​ការ​ចោទ​ប្រ​កាន់​ខាង​លើ ព្រោះ​យើង​មិន​​មាន​​លេខ​ទូរ​ស័ព្ទ​ទំនាក់​ទំ​នង​ទេ​។

ក្នុង​នាម​យើង​ជា​ពល​រដ្ឋ​ខ្មែ​រ​សូម​សំនូម​ពរ​ទៅ សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​លោក​ ទាគឹម​សុទ្ធ លោក​ វណ្ណ​សូផាន់ណា លោក ឆេង​គឹមស៊ុន និង​លោក​ ចាន់​សរុន ដែល​ជាថ្នាក់​ដឹក​នាំធំ​ៗ​ពាក់​ព័ន្ធ​ជា​មួយ​បទ​ល្មើស​ព្រៃ​ឈើ​ មេត្តា​ចាត់​វិធាន​ការ​បង្ក្រាប​អោយ​បាន​ទាន់​ពេល តាម​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល ព្រោះ​ឈើ​ក្រ​ញូង​ទាំង​នេះ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ដែល​ថៅ​កែ​ឈើ​ទាំង​នេះ ប្រើ​អោយ​ទៅ​លួច​កាត់ពី​ដី​ថៃ​ ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​សម្លាប់​ ជា​រៀង​រាល់​ថ្ងៃនៅ​តាម​ព្រំដែន៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1963ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1623ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2121ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1846ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1803ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន2436ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1595ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1599ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2568ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1781ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      418នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    418នាក់
ខែនេះ    15961នាក់
ឆ្នាំនេះ   298613នាក់
សរុប   57650009នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 05:10