ដេប៉ូទិញឈើលេខ២មួយកន្លែងស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាបដែលមានថៅកែឈ្មោះចែឈុន ហៅចែពៅ កំពុងទទួលទិញឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ ក្រោមក្រសែភ្នែកលោកទាគឹមសុទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។
យោងតាមប្រភពព័ត៌មានពីអ្នករកទិញលក់ឈើនៅក្បែរៗដេប៉ូរបស់ចែឈុនបានអោយដឹងថា ចែឈុនបើកដែប៉ូទិញលក់ឈើនេះ មិនដែលទិញឈើរបស់ក្រុងហ៊ុនដីសម្បទានសេដ្ឋកិច្ចទេ គឺទិញតែឈើគេដឹកតាមរថយន្តទាហ៊ាន រថយន្តសាន់យ៉ុង និងរឺម៉កខុសច្បាប់តែប៉ុណ្ណោះ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០១៣ ចែឈុនបានទិញឈើមួយរថយន្តសាន់យ៉ុងពេញ ដែលរថយន្តដឹកឈើនោះត្រូបបានគេស្គាល់ថា ជារបស់ ចែផល្លី ដែដឹកចេញពីស្រយ៉ងកោះកេរ្តិ៍ ខេត្តព្រះវិហារមក។
នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ចែឈុនបានទទួលទិញឈើមួយរឺម៉កពេញ ដែលរឺម៉កនោះត្រូវបានប្រភពរាយការណ៍ថា ដឹកឈើកមពីខេត្តព្រះវិហារឆ្លងកាត់ ស្រុកស្វាយលើមកខេត្តសៀមរាបដូចគ្នា។ នៅ
នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣នេះ ចែឈុនបានទទួលទិញឈើពីរថយន្តសាន់យ៉ុងពណ៍លឿងរបស់ចែផល្លីដដែល ដោយលែអោយរថយន្តនេះឈប់ពីមុខដេប៉ូដូចមុនៗ តែបែជាអោយរថយន្តដឹកឈើចូលទៅខាងក្រោយដេប៉ូ ដើម្បីទំលាក់ឈើចុះ ព្រោះខា្លចគេថតរូប។
នៅព្រឹកថ្ងៃទី៥នេះ អ្នកយកព័ត៌មានយើងនៅតែព្យាយាមរាយការណ៍ជូនលោក យឹមស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងសៀមរាប និងស្រុកប្រាសាទបាគង លោកនៅតែមានប្រសសន៍ថា លោកនៅឆ្ងាយជាប់វាស់វែងដីធ្លីជាមួយយុវជនស្ម័កចិត្ត សុំអោយខលទៅអ្នកផ្សេង។
លោក ឡឹងសុខា មន្រ្តីរដ្ឋបាលព្រៃឈើទទួលបន្ទុកផ្នែកបង្រ្កាបនៅក្រុងសៀមរាប មិនបានចុះបង្រ្កាបការរកស៊ីដឹកឈើខុសច្បាប់ខាងលើទេ ហើយតែងតែនិយាយយកលេសថាវាមានបញ្ហាបែបនេះ បែបនោះ និងបានបដិសេធជំនួសឈ្មួញដឹកឈើឈ្មោះ ចែផល្លី ថា ” រថយន្តចែផល្លីមិនមែនមករាល់ថ្ងៃទេ កាលពីម្សិលមិញ(ថ្ងៃទី៤) ម្សិលម្ងៃ(ថ្ងៃទី៣)មានបានមកឯណា“។
លោក យ៉ានស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើខេត្តសៀមរាបក៏បានបដិសេធតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥នេះដែរថា ”ខ្ញុំមិនដែលដឹងថាមានរថយន្តដឹកឈើម៉ាកសាន់យ៉ុងឆ្លងកាត់តាមស្រុកស្វាយលើផង សុំទោសរវល់ជាប់ប្រជុំ“ រួចបិទទូរស័ព្ទបាត់ទៅ។
នៅព្រឹកថ្ងៃទី៥នេះ យើងពុំអាចសុំការបំភ្លឺពីលោក ម៉ុងប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើ និងលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានទេ ព្រោះទូរស័ព្ទនៅក្រៅតំបន់សេវា។
ពលរដ្ឋនៅប៉ែកឧត្តរនៃប្រទេសកម្ពុជា បាននិយាយតៗគ្នាថា កាលពីលោក ទីសុគន្ធ នៅកាន់តំណែងព្រៃឈើកាប់បំផ្លាញខ្ចេចខ្ទី ដល់លោក ឆេងគឹមស៊ុន ឡើងកាន់តំណែងម្តងមិនត្រឹមតែខ្ទេចទេ គឺរលាយតែម្តង តែបើរលាយមានលុយចូលរដ្ឋ វារាងគ្រាន់បន្តិច តែនេះរលាយចូលតែហោប៉ៅពួកគ្រុមប្រព្រឹត្តអំពើពុករលួល ចូលតែហោប៉ៅឯកជនតែប៉ុណ្ណោះ។ ពលរដ្ឋសំនូមពរទៅលោក វណ្ណសុផាន់ណា អធិការដ្ឋានខាងជើងបឹងទន្លេសាប និងលោក ឆេងគឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើប្រចាំកម្ពុជា មេត្តាបើកភ្នែកមើលបទល្មើសព្រៃឈើទាំងតូចទាំងធំផងទាន៕ ដោយ៖ ផ្លុងរ៉េត (សូមជូយ share បន្តទៅ Face book របស់អ្នកបើស្រលាញ់ព្រៃឈើ)






យោងតាមរបាយការណ៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបហបានអោយដឹងថា យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន១០៣នាក់ បានស្លាប់ និង៤៥៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្...Read more
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក នួន សក្តិចំរើនរិទ្ធិ អធីការរងក្រុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌ បានកោះហៅមន្រ្តីនគរបាលព្...Read more
លោក អ៊ំសំអាន តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាបបានសរសេរលិខិតសុំការអធ្យស្រ័យពីលោក ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ។
...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
1.កង្វល់គ្រប់គ្រងផ្ទះ
២.កង្វល់គ្រប់គ្រង និងតត្រកូល
៣.កង្វល់ចង់បានលាភ
៤.កង្វល់ក្នុងការបង្រៀន
៥.កង្វល់ក្នុងការងារ
៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ
៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ
៨...Read more
អស់រយៈពេលជាយូរឆ្នាំណាស់មកហើយជំងឺអសកម្ម និងភាពកំសោយរបស់អាជ្ញាធរខេត្តសៀមរាប និងរដ្ឋបាលជលផល ដែលជាមន្រ្តីជំនាញ នៅតែកើតមានឡើងតាំងពីអាណត្តិរបស់លោក ស៊ូ-ភិរិន រហូតមកដល់លោក ឃឹ...Read more
រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
-ចរិតប្ញកពារដូចប្រុស
-ចាត់ចែងក្នុងគ្រប់រឿង
-ប្រកែកយកឈ្នះគ្មានហេតុផល
-ចូលចិត្តប្រើហិង្សា
-ចូលចិត្តយកឈ្នះដោយគ្មានហេតុ
-អួតអាងក្រអឺក ក្រទម
-ចំណាយពេលវេលាឥតមានប្រយោជន៍
-គ្មានការងារធ្វើច្បាស់លាស់
-ម...Read more
| ថ្ងៃនេះ | 366 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8573 | នាក់ |
| ខែនេះ | 78285 | នាក់ |
| ឆ្នាំនេះ | 475293 | នាក់ |
| សរុប | 57826689 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:23 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

