ប្រជាពលរដ្ឋអ្នកធ្វើដំណើរពីតាមបណ្តារខេត្តក្រុងនានា បាននិយាយរិះគន់ អំពីការតំឡើងថ្លៃសំបុត្រធ្វើដំណើររបស់ក្រុមហ៊ុនទេសចរណ៍ កាពីតូល នៅរដូវបុណ្យ ឬថ្ងៃបុណ្យ ថ្ងៃឈប់សំរាប ដែលការឡើងថ្លៃសំបុត្រនេះ ហាក់ប្រឆាំងប្រសាសន៍ រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់ព្រមាន កុំអោយក្រុមហ៊ុនរថយន្តក្រុងឡើងថ្លៃពេលរដូវបុណ្យទាន។
តាមប្រភពពីប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមរថយន្តក្រុងឈ្មោះ កាពីតូល បានសំដែងការខកចិត្តថា គ្រាន់តែចូលឆ្នាំចិនវៀតណាមសោះ ក្រុងហ៊ុននេះបានតំឡើងតំលៃសំបុត្រ១ម៉ឺនរៀលក្នុងសំបុត្រមួយ។ ពួកគាត់បន្តថា អ្នកធ្វើដំណើរតាមរថយន្តក្រុងមិនមែនជាអ្នកធូធាអីទេ បើគេមានលុយគេជិះរថយន្តខ្លួនឯងហើយ មិនបាច់មកជិះរថយន្តក្រុងនាំខាតពេលវេលានោះទេ តែក្រុមហ៊ុនរថក្រុងតែងតែកេងចំណេញពីលើអតិថិជនរបស់ខ្លូនតែរហូត។ ពលរដ្ឋបន្ថែមថា ”ខ្ញុំសូមអោយក្រសួង មន្ទីរដែលពាក់ព័ន្ធ ជាមួយក្រុមហ៊ុនរថយន្តក្រុង មេត្តានែនាំកុំអោយពួកគេឆ្លៀតឱកាស តំឡើងថ្លៃសំបុត្ររថយន្តពេលមានបុណ្យទាន“ ។
នៅព្រឹកថ្ងៃទី១១ ខែគុម្ភៈ ឆ្នា២០១៣ នេះ បើយោងតាមអ្នកលក់សំបុត្រក្រុមហ៊ុនទេសចរណ៍ កាពីតូល សាខាខេត្តសៀមរាបបានប្រាប់ពីតំលៃសំបុត្រមុនចូលឆ្នាំចិនវៀតណាម និងក្រោយចូលឆ្នាំចិនវៀតណាមនេះ (សូមមើលតារាងតំលៃខាងក្រោម)
|
លរ |
ចេញដំណើរ |
តំលៃធម្មតា |
ថ្ងៃបុណ្យ |
ផ្សេងៗ |
|
១ |
សៀមរាប-ភ្នំពេញ |
២០០០០ រៀល |
៣០០០០ រៀល |
អាច ៣៥០០០ រៀល |
|
២ |
សៀមរាប-ប៉ោយប៉ែត |
១៥០០០ រៀល |
២០០០០ រៀល |
អាច ២៥០០០ រៀល |
|
៣ |
សៀមរាប-បាត់ដំបង |
២០០០០ រៀល |
២៥០០០ រៀល |
អាច ៣០០០០ រៀល |
|
៤ |
ភ្នំពេញ-សៀមរាប |
២០០០០ រៀល |
៣០០០០ រៀល |
អាច ៣៥០០០ រៀល |
ប្រភពពីបុរស់ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានយើងថា គាត់ចង់កក់សំបុត្រអោយភ្លៀវរបស់គាត់នៅថ្ងៃទី១៥គុម្ភៈខាងមុខនេះ តែអ្នកលក់សំបត្រក្រុមហ៊ុនទេសចរណ៍ កាពីតូល ថាមិនទាន់ហ៊ានលក់អោយទេព្រោះមិនដឹងថា លក់ក្នុងតំលៃប៉ុន្មាន ព្រោះថៅកែក្រុមហ៊ុនកំពុងឡើងថ្លៃសំបុត្រ មិនដឹងថាថ្ងៃទី១៥ សំបុត្របន្តឡើង ឬចុះនោះទេ ចាំដល់ថ្ងៃចាំកមទិញទៅតំលៃប៉ុន្មាននោះដឹងហើយ។
លោក សាក់ស៊ីថា អ្នករស់នៅក្រុងក្រុងសៀមរាប បានទូរស័ព្ទប្រាប់អ្នកយកព័ត៌មានយើងកាលពីព្រឹកថ្ងៃទី១១នេះផងដែរថា លោកចង់កក់សំបុត្រ២អោយពួកម៉ាកគាត់ទៅភ្នំពេញ តែអ្នកលក់សំបុត្រខាងលើប្រាប់គាត់ថា សំបុត្រ១តំលៃបីម៉ឺនរៀល ខាងក្រុមហ៊ុនតំឡើងតាំងពីមុនចូលឆ្នាំចិន ហើយការឡើងថ្លៃនេះមិនចុះវិញទេ ឡើងរហូតដល់ថ្ងៃចូលឆ្នាំខ្មែរតែម្តង។
ពលរដ្ឋនៅខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងលោកស៊ីថា សុំអោយក្រសួងសាធារណការ និងដឹកជញ្ជួន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាមេត្តត្រួតពិនិត្យក្រុមហ៊ុនទេសចរណ៍ កាពីតូលផងកុំអោយឆ្លៀតឱកាស ដូចត្រីងៀតឆ្លៀតពង នៅរដូវបុណ្យទានពេក ស្រណោះអ្នកធ្វើដំណើរក្រីក្រផង។
យើងពុំអាចសុំការបំភ្លឺពីថៅកែ ក្រុមហ៊ុនទេសចរណ៍ កាពីតូល បានទេព្រោះមិនមានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង៕ ដោយ៖ ចរិយា






កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឈន៍បែបជំហ៊ានគីញគគ់ នេះបើយោងតាមប្រសាសន៍របស់លោកនាយកយករដ្ឋមន្ត្រី ហ៊ុនសែន ហើយគេសង្កេតឃើញថា មានប្រជាពលរដ្ឋកម្ពុជាជាច្រើនសែននាក់អត់ការងារធ្វើបានធ...Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
យោងតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា លោកសុខប៊ុនបានត្រឡប់មកដល់ទីក្រុងភ្នំពេញវិញហើយនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ ដើម្បីចូលបំភ្លឺក្នុងសំណុំរឿងប្រើអំពើហឹង្សា...Read more
ប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នកលេងបណ្តាញសង្គម (Facebook) នៅកម្ពុជា បានធ្វើការរិះគន់ខ្លាំងៗថា ក្រុមអ្នករៀបចំកម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បានធ្វើខ្លោងទ្វារពីរនៅចំផ្លូវចូលទៅប្...Read more
នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទខុសច្បាប់អូសអួនទ្រង់ទ្រាយធំ បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅដែននេសាទ ជារៀងរាល់ថ្ងៃបាន ម៉ាសេរី ហើយបទល្មើសទាំងនេះមានភ...Read more
យោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកដំណាំកសិផលយកទៅលក់នៅទឹកដីថៃ បានត្អូញត្អែរទាំងទឹកភ្នែកថា មានមត្ថកិច្ចប្រចាំនៅច្រកទ្វារអន្តរជាតិព្រំ ចំណុះខេត្តប៉ៃលិន៣ទៅ៤ស្ថាប័ន បាន...Read more
សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយនារីរងគ្រោះ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ តាំងពីអំឡុងខែមេសា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី៨ ខែកញ្...Read more
មនុស្សយើងគ្រប់រូប តែងតែចង់អោយមានសុខភាពល្អ មានរូបរាងស្អាតសង្ហា មានប្រាជ្ញាវៀងវៃ មានទ្រព្យសម្បត្តិស្តុកស្តម្ភ មានលុយកាក់ច្រើន ចង់ទទួលទានអាហារឆ្ងាញៗ។ តែនាពេលបច្ចុប្បន្ន មានម្ហូប...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
មនុស្សមួយគ្រួសារមានគ្នាបីនាក់ ត្រូវបានឃាត្តករសម្លាប់ចងផ្អោបគ្នា និងដុតទាំងផ្ទះទាំងមនុស្សបំផ្លាញភស្តុតាង នៅយប់រំលងអាធ្រាត្យ ថ្ងៃទី២០ឈានចូលទី២១ ខែវិច្ឆកា ឆ្នាំ២០១៤នេះ ដែលគ្រួ...Read more
| ថ្ងៃនេះ | 673 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8880 | នាក់ |
| ខែនេះ | 78592 | នាក់ |
| ឆ្នាំនេះ | 475600 | នាក់ |
| សរុប | 57826996 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 06:59 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

