១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?

ដោយៈ សៀមរាប ថ្ងៃទី 14 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 10:01 នាទី ចំនួនអានៈ 1733

កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​ បាន​ធ្វើ​អោយ​សង្គម​ទាំងមូល លោក​គ្រូ​អ្នកគ្រូ មាតាបិតាអាណា​ព្យា​បាល និង​ថ្នាក់​ដឹក​នាំប្រ​ទេស​កម្ពុជា​មាន​ការ​ព្រួយបារម្ភអំពី​ទង្វើ​អសីល​ធម៌​ទាំង​នេះ​យ៉ាង​​ខ្លាំង។

គ្រប់​បុត្រ​ធី​តា​ទាំង​ឡាយ​ដែល​បាន​ពពោះ​៩ខែ​១០​ថ្ងៃនៅ​ក្នុង​ផ្ទៃ​ម្តាយ និង​បាន​ចាប់​បដិសន្ធិមក​លើ​ពិភព​លោក​យើង​នេះ មាតាបិតា​រមែង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ស្រ​លាញ់​បីចាប់​ថែរក្សា​ សូម្បី​តែ​កូន​ស្រ​មោច​តូច​មួយ​វាកាត់​ ក៏ចាប់​ញីកសម្លាប់មិន​អោយ​ប៉ះ​ពាល់​រាង​កាយ​កូន​របស់​ខ្លួន។​ មិន​តែ​ប៉ុណ្ណោះ​មាតាបិតា​ខិត​ខំ​ចិញ្ចឹម​កូន​រហូត​ដល់​ធំ អោយ​កូន​ទៅ​សាលា​ក្រេប​ជញ្ជគ់​យក​ចំ​ណេះ​វិជ្ជា ដើម្បី​អោយ​មាន​អនាគត​ភ្លឺ​ស្វាង​​ មាន​ការ​ងារ​ធំ​ដុំ​ថ្លៃថ្នូរ មាន​កិត្តិយស ល្បី​សាយ​រន្ទឺ​លឺ​ដល់​អ្នក​ពួង​ទាំង​ឡាយ​ថា កូន​ខ្លួន​មាន​ពូជ​ពង្ស​រង្ស​សាវ​តា​ល្អ តៗ​គ្រប់​ជំ​នាន់។

គ្មាន​មាតាបិតាណាម្នាក់​​ចង់​អោយ​កូន​ខ្លួន​ ដើរ​ផ្លូវ​ខុស ប្រ​ព្រឹត្តអំពើរ​អសីលធម៌ បាត់​បង់​ព្រហ្មចារី​មុន​ថ្ងៃ​រៀប​ការ​ ដែលទង្វើ​ទាំង​នេះ​វា​​នាំ​អោយ​បាត់​បង់​កិត្តិ​យស​គ្រួសារ​យ៉ាង​ខ្លាំង​សំ​រាប់​ប្រ​ទេស​កម្ពុជា​ ដែល​កាន់​សាសនា​ព្រះ​ពុទ្ធ គោរពវប្បធម៌​ ប្រពៃណី តាំង​ពីដើម​រៀង​មក​។

តែ​ទោះជា​យ៉ាង​នេះ​ក៏ដោយ​ មាតា​បិតា​ មិន​បាន​នៅ​ជា​មួយ​បុត្រ​ធី​តា គ្រប់​ពេល​វេលា​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ យុវជន​យុវតី ខ្លះ​ភ្លេច​ភ្លាំង​ភាំង​គំនិត ធ្វើ​ទាំង​មិន​បាន​គិត ប្រព្រឹត្តខុស​នឹង​ទំនៀម ដោយ​យក​ដៃ​ទាំង​ទ្វេរដ៏ស្រស់​ស្អាត​ ទៅ​ទទួល​ផ្កា​កូលាប​ដែ​ល​មាន​បន្លា​មុត​ស្រួច​ពពេញ​ទៅ​ដោយ​ពឹស​ពុលពង្វគ់អោយ​វង្វេង ជាមួយ​នឹ​ង​សម្តី​ដ៏ផ្អែម​ត្រ​ជាក់​របស់​ប្រុស​ព្រាន ឈាន់​ដល់​ដឹក​ដៃ​គ្នា​ចូល​តាម​គុំ​ពោតព្រៃ តាម​ផ្ទះ​សំ​ណាក់​សណ្ឋាគារ ក្រោម​ម៉ាស៊ីន​ត្រ​ជាក់​រងាញាក់​សាច់​ ច្របាច់​បីបមថ្នម​បំ​ពេ​ អស់​ព្រហ្មចារីទាំង​នៅ​ក្មេង​ខ្ចី មិន​ទាន់​ទាំង​បញ្ចប់​ការ​សិក្សាផងនោះ។

ពាក្យចាស់​ពោលថា ”កូលាប​តែង​មានបន្លា រីឯស្នេហាតែង​មានឧបសគ្គិ“ នេះ​គឺ​ជា​ការ​ពិតណាស់​ ការ​ស្រ​លាញ់គ្នា​​នៅ​គ្រាសិក្សា ការ​ស្រលាញ់​គ្នានៅ​វ័យក្មេង​​ គឺ​ហាក់​បី​ដូច​សត្វ​ញញៀចសប្បាយ​នឹង​ភ្លើង​មិន​ដឹង​ភ្លើង​ក្តៅប៉ុណ្ណានោះទេ។ អ្នក​ដែល​ស្រលាញ់​គ្នា​ក្នុង​វ័យ​សិក្សា​ភាគ​ច្រើន​គឺ​បែក​បាក់​ ព្រាត់​ប្រាស​ ដូច​ពាក្យ​ចាស់​ពោល​ថា ”ស្រលាញ់​ពេញប្រាស“។ ការ​បែក​បាក់​នេះ​ហើយ​ ដែល​ធ្វើ​អោយ​គូ​ស្នេហ៍​ខ្លះ​ទទួល​យក​មិន​បាន​ រហូត​ដល់​ ចងក លោតទឹក ផឹក​ថ្នាំពុល ទៅ​ធ្វើ​ជាស្រីលក់​ខ្លូន​តាម​បន​តាម​បាខារ៉ាអូខេ​ រហូត​មាន​អ្នក​ខ្លះ​ កើត​អេដស៍ស៊ីដា ស្លាប់​បាត់​បង់​ជីវិត មុនជីដូន​ជីតា មានតាបិតាក៏មាន។

ធម្ម​តា​មនុស្ស​ប្រុស​ស្រលាញ់​មុខ​មាត់​ ស្រលាញ់​កិត្តិយស ជាជាង​អ្វី​ទាំង​អស់​ ហើយ​មនុស្ស​ប្រុស​ខ្លាច​បំ​ផុត​នោះ​កឺ​មាន​គេ​ហៅខ្លួន​ថា ”អាវែក គេស៊ី​ក្រោម​ភ្នែក​មិន​ដឹង​ខ្លួន“ ។ ចំណុច​នេះ​ហើយ​ដែល​យុវសិស្ស​ យុវតី ទាំង​ឡាយ​គួរ​ពិចារណា គួរ​ថែរក្សា​ខ្លួន​ អោយ​បាន​ល្អមុន​ថ្ងៃរៀបការ។

មាន​យុវ​ជន​ និង​យុវតី​ជា​ច្រើន​ដែ​ល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំឡើង​ទៅ គេ​ធ្លាប់​បាន​និយាយ​ត្រង់​ថា គេ​ដឹង​ថា ស្នេហា​ក្នុង​វ័យ​សិក្សា​វាមិន​មែន​ជាការ​ល្អទេ តែ​បេះ​ដូង​របស់​ពួកគេ​មិន​អាច​អត់​ទ្រាំបាន។ មិន​តែ​ប៉ុណ្ណោះ នៅ​ពេល​ពួកគេ​ស្រលាញ់​គ្នានោះ ថែម​ទាំង​មាន​ចំណង់​ផ្លូវ​ភេទ​យ៉ាង​ខ្លំាង​ជាមួយ​គ្នាទៀត​ផង។

សម្តី​ខាង​លើ​របស់​យុវជន​យុវតី​ ត្រូវ​បាន​អ្នក​វិភាគដែល​ជា​រៀម​ច្បង និង​លោក​យាយ​លោកតា ទាត់​ចោល​ទាំង​ស្រុងហើយ​សួរថា តើហេតុអ្វី​រៀម​ច្បង​និង​អ្នក​ជំនាន់​មុន​នេះបន្តិច គេអាចទ្រាំងរក្សា​ភាព​បរិ​សុទ្ធ​រហូត​ដល់​ថ្ងៃរៀបការបាន? ចុះ​ហេតុអ្វី​ក្មេង​ៗ​បច្ចុប្បន្នដែល​​ជា​អ្នក​បាន​ចូល​សាលា ​បាន​រៀន​សូត្រ​ចេះ​ដឹង​ខ្ពង់​ខ្ពស់​មិន​អាច​ធ្វើ​បាន​ទៅវិញ?។ រៀម​ច្បង​យើង​យល់​ឃើញថា នេះ​មិន​មែន​យុវ​ជន​យុវ​តី​យើង​ខ្វះ​ការ​ពិចារ​ណាទេ គឺ​គេ​ទទួលរង​ឥទ្ធិពល​សង្គម ទទួល​រង​ការ​អូស​ទាញ​ពី​សំ​ណាក់​ពួកម៉ាក​ មិត្តភក្តិ និង​ខ្សែ​ភាព​យន្ត​រឿង​ស្នេហា​មួយ​ចំ​នួន​តែ​ប៉ុណ្ណោះ។

យោង​តាម​សារ​ព័ត៌មាន​មួយ​ចំ​នួនបាន​ចុះ​ផ្សាយ​សម្តី លោកស្រី ស៊ី វណ្ណបុទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការនារី បាន​​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​កិច្ចការ​នារី នឹង​សហការ ជា​មួយ​ក្រសួង​មហាផ្ទៃ ក្រសួងអប់រំ ក្រសួងវប្បធម៌ ដើម្បី​រឹត​បន្តឹង ពន្យល់​ដល់​សិស្ស និស្សិត យុវជន ឲ្យ​យល់​ពី​អត្ថន័យ ថ្ងៃ១៤កុម្ភៈ ។លោក​ស្រីបាន​បន្ថែម​ថា នៅ​ថ្ងៃ​នោះ(១៤គុម្ភៈ) ក្រសួង​មហាផ្ទៃ នឹងចាត់​វិធានការ មិន​ឲ្យ​យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ ចូល​ផ្ទះ​សំណាក់​​ឡើយ។

មាតាបិតា អាណាព្យា​បាល​ លោក​គ្រូអ្នក​គ្រូ សង្គម​ជាតិ​ទាំង​មូល​សង្ឃឹម​ថា​ យុវ​ជន​យុវតីខ្មែរ​មួយ​ចំ​នួន​តូច​ដែល​ធ្លាប់​តែ​វគ់​វង្វេង​ នឹង​វប្បធម៌​ជូន​ផ្កា​ដូរ​ព្រហ្មចារី កន្លង​ទៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ និង​ប្តូរ​ទៅ​ជា​ជូន​ផ្កា​ដល់​លោក​យាយ​លោកតា មាតាបិតា លោកគ្រូអ្នក​គ្រូវិញ។ ហើយ​ពួកគាត់​កង្ឃឹមថា ១៤គុម្ភៈ ឆ្នាំ២០១៣​នេះ មិ​ន​មាន​យុវ​ជន​យុវតីណាម្នាក់​ ត្រូវ​បាន​សមត្ថ​កិច្ចនាំ​ខ្លួន​ពី​ទី​សាធារណៈ ពីគម្ពូត​ព្រៃ ឬ​ពី​សណ្ឋាគារ ផ្ទះ​សំ​ណាក់​ យក​ទៅ​នែនាំ​ ចុះ​ផ្សាយ​លើ​ទំ​ព័រ​កាសែត​ ដែល​នាំ​អោយ​មាតាបិតា អាប់​អោយ​កិត្តិ​យស​ថោក​ទាប​ដោយ​សា​កូន​នោះទេ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន1936ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1765ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1613ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1810ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2321ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1860ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1618ដង ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន   អាន3990ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1895ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1816ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      621នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13387នាក់
ខែនេះ    35896នាក់
ឆ្នាំនេះ   530360នាក់
សរុប   57881756នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 06:39