រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់

ដោយៈ សៀ ឆៃណា សៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 07:47 នាទី ចំនួនអានៈ 1829

គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​រ​វាង​រថ​យន្ត​ដឹក​សំ​រាម​ឈ្មោះ Gaea និង​ម៉ូតូ​១គ្រឿង​ជិះ​គ្នា​២នាក់ កាល​ពី​វេ​លា​ម៉ោង១និង​២០​នា​ទី​យប់​រំ​លង​អ​ធ្រាត​​ឈាន​ចូល​ថ្ងៃ​ទី១៥​ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ​មុខ​ហ៊ុយ​គាំង​ប្តូរ​ប្រាក់​ ផ្សារ​លើ​ធំ​ថ្មី ​ស្ថិត​​ក្នុង​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប បណ្តាល​អោយ​មនុស្ស​២​នាក់​ស្លាប់​បាត់​បង់​ជីវិត។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា ទាំង​រថ​យន្ត​បង្ក​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​បើក​បរ​លឿន​ដូច​គ្នា​ ធ្វើ​ដំ​ណើរ​បញ្ច្រាស​ទិស ពីលិច​ទៅ​កើត​ និង​ពី​កើត​ទៅ​លិច បុក​គ្នា​លាន់​លឺ​សូគ្រាំង​ បន្ទាប់​មក​ឃើញ​មនុស្ស​ដួល​ដេក​លើ​ថ្នល់​ ទើប​ពួក​គាត់​នាំ​គ្នា​រត​ទៅ​មើល​កន្លែង​កើត​ហេតុភ្លាមៗ ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​ម្នាក់ក្នុង​ចំ​ណោម​ពួក​គេ​ស្លាប់​បាត់​ទៅ​ហើយ​ និង​ម្នាក់​ទៀត​ត្រូវ​បាន​ពល​រដ្ឋ​ជួយ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ ឯតៃកុង​រថ​យន្ត​រត​បាត់​ស្រ​មោល។

នាយរងការិយាល័យចរាចរផ្លូវគោក និង​ជា​​ប្រធានវេនប្រចាំការពេល​យប់​​បានឲ្យដឹង ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ទី១-ឈ្មោះ សឿនចន ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់​នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប (ជាអ្នក​បើក​ម៉ូតូម៉ាកសេ១២៥ពណ័ ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ផ្លាក​លេខ​សៀមរាប1L-7339) ចំណែកម្នាក់ទៀតឈ្មោះ ធី ភេទប្រុស អាយុ២៣ឆ្នាំ រស់​នៅ​ភូមិ​ជា​មួយ​គ្នា​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រយៈ២​ម៉ោងក្រោយ​កើត​ហេតុ។

សមត្ថ​កិច្ច​បានបន្តថា អ្នកបើកបរឡាន​ដឹក​សំរាម​របស់ ក្រុមហ៊ុន Gaea​ មានឈ្មោះ រតនៈ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បានរត់គេចខ្លួន បន្សល់ទុករថយន្ត​ម៉ាក DAEWOO ពាក់​ផ្លាក​លេខ​សៀមរាប 3A-0860 នៅ​កន្លែង​កើត​ហេតុ។

សមត្ថកិច្ចបាន​ប្រគល់សាកសពជនរងគ្រោះទៅឲ្យ ម្តាយឈ្មោះ សំរិទ្ធសុភក្រ ភេទស្រី អាយុ៣៤ឆ្នាំ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពីណៃ។​ ចំណែក​ឯរថ​យន្ត​បង្ក​ហេតុ​ ដែល​តៃ​កុង​បើក​​បររត់​ចោល​ ខាង​លើ​នេះ​ សមត្ថកិច្ច​ជំ​នាញ​បន្ទាប់ពី​មាន​ការ​វាស់​វែង​រួច​រាល់​ហើយ​ ​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​នគរ​បាល​ខេត្តសៀម​រាប​ ដើម្បី​ចាត់​​ការទៅ​តាម​ផ្លូវ​ច្បាប់។

បើយោង​តាមសម្តី​របស់​មេការ​ក្រុមហ៊ុនដឹកសំរាមខាង​លើ​នេះបានឲ្យដឹងថា អ្នក​បើក​បរ​រថ​យន្ត​ខាង​លើ​ទើប​តែ​មក​ធ្វើការ​បាន​រយៈពេល២​ខែប៉ុណ្ណោះ។

លោក​ ជឹមសុវណ្ណ ប្រ​ធាន​ចរាចរណ៍ផ្លូវ​គោគ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​សៀម​រាបបាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះថា ខាង​ជំ​នាញ​កំ​ពុង​ធ្វើ​ការ ពុំ​ទាន់​ដឹង​ថា ខាង​ណា​ខុស​ខាង​ណា​ត្រូវ​នៅ​ឡើយ​ទេ។

ពល​រដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះគន់​ថា រថ​យន្ត​ដឹង​សំ​រាបរបស់​ក្រុម​ហ៊ុន Gaea នេះបើក​បរ​ដឹក​សំ​រាម​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ជា​រៀង​រាល់​ថ្ងៃ ដែល​​ធ្វើ​អោយ​ពួកគាត់​តែ​ង​តែ​មាន​ការ​ព្រួយ​បារម្ភខ្លាច​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តែ​ឥឡូវ​គ្រោះ​ថ្នាក់​ដូច​ការ​គិត​មែន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1713ដង ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង   អាន2549ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1845ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1756ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1911ដង ចុចមើលវីដេអូ៖ ស្រីស្អាតស៊ិចស៊ីមួយគូធ្វើ​ម្ហូប គោឡើងភ្នំ ឆ្ងាញ់មិន​គួរអោយជឿ   អាន2497ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1846ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1615ដង សមត្ថកិច្ចមិន​ទាន់អាចបំភ្លឺ រឿងស្នងការខេត្តព្រះវិហារប្រើកាំភ្លើងបាញ់បោះសេរី   អាន1636ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1891ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      347នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6337នាក់
ខែនេះ    76049នាក់
ឆ្នាំនេះ   473057នាក់
សរុប   57824453នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 04:18