ការរកស៊ីដឹកឈើអត់ច្បាប់ ប្រភេទលេខ១ដូចជា បេង ធ្នង គគឺ និងសុក្រំ ដែលមានមុខកាត់ធំៗ តាមរថយន្តម៉ាកតូយូតា១២កៅអីរបស់ ប៊ុនណារី (ហៅចែញ៉ច) ដែលត្រូវបានគេស្គាល់ថា ជាប្រពន្ធរបស់លោក មិនចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង កំពុងតែដឹកឈើរីករាលដាលធំទៅៗ ជារៀងរាល់ថ្ងៃដោយមិនមានមន្រ្តីជំនាញណាហ៊ានបង្ក្រាបនោះទេ។
ប្រភពព័ត៌មានបានរាយការណ៍ថា ចែញ៉ច (ឈ្មោះហៅក្រៅ) មានវ័យប្រហែលជាង៤០ឆ្នាំ មានមាឌធំធាត់ មានសម្បុរស ជាប្រពន្ធរបស់លោក មិនចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រភពបន្តថា ចែញ៉ច ប្រើរថយន្តម៉ា TOYOTA ១២កៅអីពណ៍ស ដឹកឈើដែលមានមុខកាត់ធំៗពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ សំដៅមកលក់ចែកចាយក្នុងក្រុងសៀមរាបជារៀងរាល់ថ្ងៃ តែនៅពេលពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចជំនាញ សមត្ថកិច្ចបាននិយាយថា មិនហ៊ានបង្ក្រាបទេ ព្រោះពួកគាត់ជាមន្ត្រីតូចតាច សូមរាយការណ៍ទៅថ្នាក់លើចុះ។
ជាក់ស្តែងប្រភពបានរាយការណ៍ថា ចែញ៉ចបានដឹកឈើកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣មួយរថយន្ត មុនចូលឆ្នាំចិនវៀតណាម ខែគុម្ភៈ ឆ្នាំ២០១៣១រថយន្តទៀត និងព្រឹកថ្ងៃទី១៥ ខែគុម្ភៈ ឆ្នាំ២០១៣ម្សិលមិញ ចែញ៉ច បានដឹកឈើ១រថយន្តបន្ថែមទៀត ចូលខេត្តសៀមរាប យកមកលក់អោយដេប៉ូ និងរោងសិប្បកម្មកែច្នៃ តាមដងផ្លូវបេនឡានចាស់ ស្ថិចក្នុងសង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ ក្រុងសៀមរាប។
អ្នកយកព័ត៌មានយើងបានសាកសួរ ចែញ៉ច តាមទូរស័ព្ទកាលពីរសៀលម្សិលមិញ ពាក់ព័ន្ធទៅនិងការរកស៊ីដឹកឈើអត់ច្បាប់របស់គាត់ ហើយគាត់បាននិយាយថា គាត់ពិតជាបានដឹកមែន តែយូៗដឹកម្តងតែប៉ុណ្ណោះ។
លោក យានស៊ីវាត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ បានបដិសេធតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦គុម្ភៈនេះថា លោកពុំដែលស្គាល់ឈ្មោះ ចែញ៉ច ទេ។ លោក ស៊ីវាតបន្ថែមថា ចាំអោយកូនចៅតាមដានមើល តើចែញ៉ចដឹកឈើមែនឬអត់។
លោក ប្រាក់ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅព្រឹកដដែលនេះថា លោកពុំបានដឹងព័ត៌មានខាងលើទេ។ លោក ប្រាក់ម៉ារីណា បានបន្ថែមថា លោកជាប់រវល់ការប្អូន រួចក៏បិតទូរស័ព្ទបាត់ទៅ។
គួររំលឹកផងដែរថា កាលពីចុងឆ្នាំ២០១២ ប្អូនថ្លៃរបស់លោក មិនចន្ថា អធិការស្រុកប្រាសាទបាគង បានដឹកឈើអត់ច្បាប់១រថយន្តសាន់យ៉ុង ពេលមានអ្នកសារព័ត៌មានដេញស្ទាក់ថតរូបភាព ឈ្មួញដឹកឈើឈ្មោះ ចែ ផាត់ថាណា បានប្តឹងអោយសមត្ថកិច្ចចាប់អ្នកកាសែត២រូបដាក់គុគអស់រយៈពេល៤ខែ ដោយចោទថា អ្នកកាសែតទៅកំហែងទាប្រាក់ពីគាត់ចំនួន១រយដុល្លារអាមេរីក។
មជ្ឈដ្ឋានទូទៅគេសង្កេតឃើញថា ចែផាត់ថាណា ជាប្អូនស្រី និង ចែញ៉ចជាបងស្រី នៅតែរកស៊ីដឹកឈើខុសច្បាប់បានដោយរលូនរហូតដល់សព្វថ្ងៃនេះ ដោយមិនមានការបង្ក្រាប ឬចាត់ការតាមផ្លូវច្បាប់ណាមួយពីសំណាក់អ្នកច្បាប់ ឬពីមន្រ្តីជំនាញទាល់តែសោះ។
យើងពុំអាចសុំការបំភ្លឺពីលោក មិនចន្ថា បានទេពាក់ព័ន្ធទៅនិងការចោទប្រកាន់ខាងលើ ព្រោះយើងពុំមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង។
ពលរដ្ឋអ្នកតាមដានហេតុការណ៍ បានសំនូមពរទៅលោក សតណាឌី ស្នងការដ្ឋានខេត្តសៀមរាបមេត្តា នែនាំលោក មិនចន្ថា ដែលជាអធិការស្រុកប្រាសាទបាគងផង ព្រោះពលរដ្ឋកំពុងតែពេពជ្រាយថា អាងខ្លួនជាអធិការនគរបាលស្រុក បណ្តោយអោយប្រពន្ធ និងប្អូនថ្លៃស្រីរកស៊ីបទល្មើស ដែលផ្ទុយពីប្រសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាបែបនេះទៅវិញ៕ ដោយ៖ ផ្លុងរ៉េត






កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់អាណាក្បាលអាហ្នឹង" អាជ្រឹមកំពុងធ្វើការងារនេះរាល់ថ្ងៃ។
យុត្តិសាស្ត្រ ទី២. "ដា...Read more
ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាង ឡោតិចសេងភិភពផ្លែឈើនៅម៉ោងជាង៧យប់ នៅចំណុចបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២៥០ សង្កាត់ទូលស្វាយព្រៃ២ ខណ...Read more
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថាអស់រយៈ...Read more
មានការរិះគន់ធ្ងន់ៗថា លោក ស៊ុយសែម ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញ ធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ ដែលធ្វើអោយក្រុមអ...Read more
More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបើកសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (ស...Read more
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា ចំការកញ្ឆាដ៏ធំ ដែលត្រូវបានគេដឹងថាមានមនុស្សលួចដាំ ដើម្បីលក់ចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនិម្មិត១ សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្ត...Read more
| ថ្ងៃនេះ | 557 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8764 | នាក់ |
| ខែនេះ | 78476 | នាក់ |
| ឆ្នាំនេះ | 475484 | នាក់ |
| សរុប | 57826880 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:16 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

