លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៏ ដែលជាដើមបណ្ដឹងនៃសំណុំរឿងព្រហ្មទណ្ឌមួយនេះ បានបាននិយាយ ថា តុលាការបានកំណត់បើកសវនាការ លើសំណុំរឿងនេះ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី ២៧ កុម្ភៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ។
សំណុំរឿងលោក ឈូក បណ្ឌិតអតីតចៅហ្វាយក្រុងបាវិត ដែលរងការចោទថា បានបាញ់កម្មការិនីយ៉ាងហោចណាស់៣នាក់ ឲ្យរងរបួសធ្ងន់នាថ្ងៃទី ២៧ ចុងខែកុម្ភៈនេះហើយ បន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀងពុំមានសមត្ថភាពរកឃើញពិរុទ្ធភាពរបស់គាត់នោះ។
លោក ឈូក បណ្ឌិត ដែលគេក៏ស្គាល់ថា ជាក្មួយរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលកម្ពុជា បានរងការចោទប្រកាន់ថា ជាមនុស្សតែម្នាក់គត់ដែលបានយកកាំភ្លើងខ្លីបាញ់ទៅលើហ្វូងកម្មករ ដែលកំពុងធ្វើកូដកម្ម នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសManhattan ក្រុងបាវិត បណ្ដាលឲ្យកម្មការិនី យ៉ាងហោចណាស់៣នាក់ រងរបួសធ្ងន់កាលពីថ្ងៃទី ២០ កុម្ភៈឆ្នាំ២០១២ ។ យ៉ាងណាក៏ដោយតុលាការខេត្ត ស្វាយរៀង កន្លងទៅ ពុំបានរកឃើញពិរុទ្ធភាព ពីអំពើដ៏ឃោរឃៅនេះទេ ដោយបានត្រឹមតែធ្វើការចោទប្រកាន់ថា ជាការបង្ករបួសស្នាមដោយអចេតនាប៉ុណ្ណោះ ជាហេតុធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះមិនសុខចិត្ត ៕






ស្ត្រីម្នាក់វ័យចំណាស់ម្នាក់ដែលគេអះអាងថាជាម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋ នីសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង...Read more
ក្រុមប្រជាពលរដ្ឋបាននិយាយរិះគន់ខ្លាំងៗថាបន្ទាប់ពីលោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជាមេប៉ូលិសអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតជំនួសលោក សៅ ប៊ុនរិទ្ធ ដែលត្រូវ...Read more
ការប្រព្រឹត្តិអំពើពុករលួយរបស់លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ ហើយជំរុញឲ្យក្រសួងធនធានទឹក និងអង្គភាពប្រឆាំងអំពើពុក...Read more
មន្ត្រីតុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានចេញដីកាកោះហៅលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺ ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
រថយន្តសាន់យ៉ុងពណ៍សគ្មានស្លាកលេខដឹកឈើសិប្បកម្មពីលើ បង្កប់ឈើប្រណិតខាងក្រោមមួយគ្រឿងត្រូវបានរដ្ឋបាលព្រៃឈើបង្ក្រាបនៅចំណុចផ្លូវហៃវ៉េក្នុងស្រុកប្រាសាទបាគងនៅវេលាម៉ោង៩និង៥០នាទី...Read more
ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
វីរបុរស់អ្នកការពារព្រៃឈើលោក ឈុត-វុទ្ធី បានលាចាកលោកយើងនេះទៅហើយក្តី តែកិត្តិនាមដ៏ឧត្តុងឧត្តមល្បីសុះសាយគ្រប់ទិសទី អំពីស្នាដៃរបស់លោក នៅតែដក់ជាប់ក្នុងក្រអៅហេះដូងជនជាតិខ្ម...Read more
| ថ្ងៃនេះ | 805 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 805 | នាក់ |
| ខែនេះ | 16348 | នាក់ |
| ឆ្នាំនេះ | 299000 | នាក់ |
| សរុប | 57650396 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 06:00 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

