មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:24 នាទី ចំនួនអានៈ 1829

បន្ទាប់ពីបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ក្នុងដែនបឹងទន្លេសាប ខេត្តសៀមរាប អស់រយៈពេញមួយយប់ អាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦៧នាក់ដកហូត កាណូត១៦គ្រឿងនិងឧបករណ៏នេសាទមួយចំនួនធំទៀត។

យុទ្ធនាការនេះធ្វើឡើងចាប់តាំងពីម៉ោង១៩ថ្ងៃទី១៥ខែកុម្ភៈរហូតដល់ម៉ោង៦ព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៣ នៅក្នុងភូមិសាស្ត្រចំនួនពីរគឺ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប និងកំពង់ឃ្លាំង ស្រុក សូត្រនិគម។ របាយការណ៏អាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកយកព័ត៌យើងថាដោយទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងប្រធានគណៈកម្មការអធិការកិច្ចគ្រប់គ្រងនិងអភិវឌ្ឍន៏ឡូត៏នេសាទជុំវិញបឹងទន្លេសាប។

ព្រមទាំងបញ្ជាពីនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យកម្លាំងអាវុធហត្ថសៀមរាបចុះបង្ក្រាបបទល្មើសនេសាទក្នុងខេត្តសៀមរាបឲ្យដល់ឬសគល់។

យោងតាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជាឲ្យក្រុមទី១ក្នុងភូមិសាស្ត្រ ចុងឃ្នៀសតំបន់អតីតឡូត៏លេខ៤ដឹកនាំដោយលោកវរសេនីយ៏ឯក ស្រី យូរ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីស្រាវជ្រាវយុត្តិធម៌បានប្រើប្រាស់កម្លាំងអាវុធហត្ថ៣៧ នាក់អាវុធធុនអាការចំនួន១០ដើម។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន២៧នាក់ ស្រី៥នាក់ ក្នុងនោះមានជនជាតិវៀតណាម៨នាក់ និងដកហូតទូកម៉ាស៊ីនអូសម៉ាញ់ ៣គ្រឿង ទូកម៉ាស៊ីនរុញស៊ីប ៦គ្រឿង ទូកម៉ាស៊ីនធំដឹកត្រី២គ្រឿង សាច់មង១០០០ម៉ែត្រ ដងស៊ីប១០ដើម និងត្រីចម្រុះ៤តោន។ ចំណែកក្រុមទី២ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងតំបន់ឡូត៏ បំរ៉ុងលេខ៥ ដឹកនាំដោយលោកវរសេនីយ៏ទោ សេង វុទ្ធី នាយរងសេនាធិការបានប្រើប្រាស់កម្លាំងអាវុធហត្ថ១៥នាក់អាវុធធុនអាការចំនួន៤ដើម។ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ៤០នាក់ស្រី ១២នាក់ ប្រុស២៨នាក់និងដកហូតទូកឈើម៉ាស៊ីន៥គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់អួន៤០០ម៉ែត្រ និងត្រីចម្រុះ៥០០គីឡូក្រាម។

សរុបលទ្ធផលក្នុងយុទ្ធនាការបង្ក្រាប បទល្មើសនេសាទក្នុងដែនបឹងទន្លេសាបខេត្តសៀមរាបឃាត់ខ្លួនជន សង្ស័យបាន៦៧នាក់ស្រី១៧នាក់ជនជាតិវៀតណាម៨នាក់ និងដកហូតទូកឈើម៉ាស៊ីន(កាណូត)១៦គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់មង១០០០ម៉ែត្រសាច់អួន៤០០ម៉ែត្រដងស៊ីប១០ដើមនិងត្រីចម្រុះ៤.៥តោន។ លោកវរសេនីយ៏ឯក ស្រី យូរ៉ា បញ្ជាក់ថាជនជាប់សង្ស័យ ប្រុសស្រី ទាំង៦៧នាក់សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៣។

គួរបញ្ជាក់ថា បទល្មើសនេសាទក្នុងភូមិសាស្ត្រ តំបន់ចុងឃ្នៀស និងតំបន់កំពង់ឃ្លាំងបានកើតឡើងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសបិទឡូត៏នេសាទទូទាំងប្រទេស។បើទោះបីជាមានការបង្ក្រាប បន្តិចបន្តួចពីមន្ត្រីជំនាញ តែក៏មានការឃុបឃិតផងដែរ។ ចំពោះការឃាត់ខ្លួនជនសង្ស័យចំនួន៦៧នាក់នេះ ក៏អាចនិយាយបានថាជាការបង្ក្រាបទ្រង់ទ្រាយធំមួយផងដែរ ចំពោះបទល្មើសនេសាទសម្រាប់ខេត្តសៀមរាប។ប៉ុន្តែរបាយការណ៏របស់អាវុធហត្ថពុំបានបញ្ជាក់ពីវត្តមានចូលរួម របស់មន្ត្រីជំនាញ ជលផលឡើយ។ ជាមួយនឹងការបង្ក្រាបទ្រង់ទ្រាយធំនេះមហាជនខេត្តសៀមរាប បានសាទរយ៉ាងខ្លាំងដោយដាក់ការរំពឹងថា មច្ឆារជាតិក្នុងបឹងទន្លេសាប អាចនឹងកើនឡើងវិញ ប្រសិនបើ ប្រតិបត្តិការទ្រង់ទ្រាយធំនេះនៅតែបន្ត៕ដោយ រស្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1716ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1839ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1853ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2514ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1793ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1884ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន3261ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1827ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2671ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន441ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      441នាក់
ម្សិលមិញ    2082នាក់
សប្ដាហ៍នេះ    13207នាក់
ខែនេះ    35716នាក់
ឆ្នាំនេះ   530180នាក់
សរុប   57881576នាក់
ថ្ងៃទី 16 ខែ 08 ឆ្នាំ 2026 ម៉ោង 04:56