កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់

ដោយៈ មករា ស្វាយរៀង ថ្ងៃទី 18 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 05:11 នាទី ចំនួនអានៈ 1623

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ កម្មករ​រោងចក្រ​ទាំងអស់បាននាំគ្នា​ចូលធ្វើការ​វិញ​ហើយ ប៉ុន្តែ​ក្នុង​រយៈពេល​ប្រមាណ​ជា ១ ម៉ោង​ក្រោយមក ស្រាប់​តែក្រុមកម្មករ​គ្រប់​រោងចក្រហាក់ដូច​មាន​អារម្មណ៍​ផ្អើលៗ ហើយក៏​នាំគ្នា​ចេញពី​រោងចក្រ ដើរ​ប្រសេចប្រសាចពេញ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​២ ដោយ​មិន​បានធ្វើ​កូដក​ម្ម​ទេ​។ 

រឿង​វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ ត្រូវបាន​បើក​កិច្ចប្រជុំ​ពិភាក្សារក​ដំណោះស្រាយ​វិវាទ​ការងារ​ជូន​បងប្អូន​កម្មកររោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៣ ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន នៅ​ក្រុង​បាវិត​។ កិច្ចប្រជុំ​នោះមាន​តំណាង​កម្មករ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ជាមួយ​ថៅកែ​រោងចក្រ ដោយមាន​ការចូលរួម​ពី​លោក រស់ ឆាយ អភិបាលរង​ខេត្តស្វាយរៀង និង​ជា​​ប្រធាន​គណៈកម្មការ ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម គ្រប់មុខ​សញ្ញា​ក្នុង​ខេត្ត​។ 

កិច្ចប្រជុំ​នោះ បានធ្វើ​ឡើងដោយ​មើលមុខ​គ្នា​មិន​ចំ គឺ​ពុំទាន់ទទួលបាន​លទ្ធផល​ទេ​។ ជាមួយ​កិច្ចការ​នេះ អាជ្ញាធរ​បាន​ឯកភាព​ជាមួយ​គ្រប់​សម​ភាគី ដោយ​សម្រេច​ថា នឹង​បើក​កិច្ច​ប្រជុំដ៏​ធំ​មួយទៀតនៅ​ថ្ងៃទី​២៦​ខែកុម្ភៈ ឆ្នាំ​២០១៣ ខាងមុខ ដែល​ថ្នាក់​ក្រសួង​ការងារ ថ្នាក់​ខេត្ត​ចូលរួម​ដោះស្រាយ​ផងដែរ ដើម្បី​​ជៀសវាងកុំឲ្យ​អូសបន្លាយ​ពេល​កាន់តែ​យូរ​។ 

​ចំណែក​ក្រុមកម្មករនៅតែ​ប្រកាន់​គោលជំហរ​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ពី ៦១ ដុល្លារ ដល់ ១២០ ដុល្លារ ឬ​១៥០ ដុល្លារ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ចំណុច​ដែល​បងប្អូន​កម្មករ​រោងចក្រ ឡុង​ប្រាយ ទាមទារ​មាន ៦​ចំណុច​គឺ ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​លោក​ដេវីត ជា​ប្រធាន​រដ្ឋបាល​របស់​ក្រុមហ៊ុន​។ ទី​២-​សូម​ឲ្យ​ក្រុមហ៊ុន​បន្ថយ​ចំនួន​ដុំ​នៅ​ផ្នែក​​ខ្សែ​ក្នុង ៨​ម៉ោង មក​ត្រឹម​៦០​ដុំ ហើយ​នៅ​ផ្នែក​គីប​អំពូល​មក​ត្រឹម​៤០​ដុំ​។ ទី​៣-​សូម​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការដាក់ទណ្ឌកម្ម​ទៅលើ​កម្មករ​-​កម្មការិនី ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​។ ទី​៤-​សូម​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការដក​កម្មករ​កម្មការិនី​ណាដែល​ដល់​កិច្ចសន្យា​ ពីព្រោះ​ក្រុមហ៊ុន​នៅតែ​ជ្រើសរើស​កម្មករ​។ ទី​៥-​បញ្ឈប់​ការរើសអើងក្នុងការ​បង្កើត​សហជីព​របស់​បងប្អូន​កម្មករ និយោជិត និង​ទី​៦- ការ​ថែម​ម៉ោង​ត្រូវ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4192ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2462ដង លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2309ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1737ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន1982ដង ក្មេងស្រីអាយុ៨ឆ្នាំក្លាយជាមេគ្រួសាររកស៊ីចិញ្ចឹមជីដូនឈឺនិងប្អូនៗ២នាក់   អាន1887ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1629ដង អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោ...    អាន2441ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1646ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1703ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      599នាក់
ម្សិលមិញ    1772នាក់
សប្ដាហ៍នេះ    9042នាក់
ខែនេះ    10835នាក់
ឆ្នាំនេះ   124352នាក់
សរុប   57475748នាក់
ថ្ងៃទី 05 ខែ 03 ឆ្នាំ 2026 ម៉ោង 08:08