ឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយ លោក ទី សុគន្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើងឆ្វេង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង១និង២០នាទី រសៀលថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៣ នៅតាម បណ្តោយផ្លូវ អា៩ កែងផ្លូវ២១បេស្ថិតក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុ លោក ទី សុគន្ធ បានបើករថយន្តម៉ាក ឡង់រ៉ូវែ ក្នុងទិសដៅ ពីជើងទៅត្បូង តាមបណ្តោយ ផ្លូវ២១បេ លុះមកដល់ចំណុច កើតហេតុ ខណៈជនរងគ្រោះ កំពុងតែបើកម៉ូតូ តាមបណ្តោយផ្លូវ អា៩ ក្នុងទិសដៅ ពីកើតទៅលិច ក៏បុកគ្នា មួយទំហឹង បណ្តាលឲ្យ ជនរងគ្រោះ ដួលម៉ូតូ ហើយបាក់ជើងឆ្វេងតែម្តងទៅ។ ក្រោយកើតហេតុ គេបានឃើញ សមត្ថកិច្ច មូលដ្ឋាន និងមន្ត្រីនគរបាល ចរាចរណ៍ជើងគោក ចុះទៅវាស់វែង នៅកន្លែងកើតហេតុ តែដោយសារ តែឃើញ អ្នកបើករថយន្តជាមន្ត្រីថ្នាក់ធំនៅក្រសួងកសិកម្មនោះសមត្ថកិច្ចបានត្រឹមតែធ្វើការសម្របសម្រួលប៉ុណ្ណោះ។
គេមិនទាន់ដឹងថា ការចរចាសម្របសម្រួលនោះ លោក ទី សុគន្ធ ចេញលុយថ្លៃព្យាបាល ជូនជនរងគ្រោះដែរឬយ៉ាងណានោះទេ ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ មួយចំនួន ដែលឃើញហេតុការណ៍ នេះ បាននាំគ្នានិយាយថា បើសិនជាម្ចាស់រថយន្ត ជាអ្នកគ្មាន បុណ្យស័ក្តិ និងអំណាច នៅក្នុងសង្គមនោះ ច្បាស់ជាសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅតុលាការ បាត់ហើយ តែដោយសារតែ ម្ចាស់រថយន្ត ជាមន្ត្រីជាន់ខ្ពស់ បែបនេះ ទើបសមត្ថកិច្ច គ្រាន់តែធ្វើ របាយការណ៍ទុកជូនមេ និងសម្របសម្រួលតែប៉ុណ្ណោះ៕ប្រភពពី ខ្មែរ៧មករា






រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា មានមន្ទីរពេទ្យឯកជនជាច្រើនបានបើកព្យាបាលអ្នកជំងឺនៅក្នុងខេត្តសៀមរាប ក្នុងនោះមានមន្ទីរពេទ្យមួយដែលមានយីហោ មន្ទីរសំរាកព្យាបា...Read more
គេសង្កេតឃើញថា មានបុគ្គលមួយចំនួននៅបំរើការក្នុងក្រសួងសង្គមកិច្ចមានបក្ខពួកនិយម បណ្តាលអោយមានភាពអយុត្តិធម៌លើមន្ត្រីរាជការ ដូច្នេះលោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ...Read more
នៅរសៀលម៉ោង១២និង២៧នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មានបុរស់ម្នាក់ខលទូរស័ព្ទជេរប្រមាត និងគំរាមកំហែងដល់លោក ផ្លុង-រ៉េត ចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ នេះបើតាមការអោយដឹងព...Read more
ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
យោងតាមប្រភពពីមន្ត្រីរាជការនៃ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងថារ កន្លងទៅនេះលោក ញិល សំបូរ និងបក្ខពួក ប្រព្រឹត្តអំពើពុករលួយកេង ប្រវ័ញ្ចថវិការដ្ឋ ក្នុងមួយឆ្នាំៗយ៉ាង...Read more
ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
ល្បែងកន្ទុយលេខខុសច្បាប់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិត តែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថ មិនដែលបង្ក្រាប ដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ...Read more
| ថ្ងៃនេះ | 393 | នាក់ |
| ម្សិលមិញ | 2319 | នាក់ |
| សប្ដាហ៍នេះ | 393 | នាក់ |
| ខែនេះ | 15936 | នាក់ |
| ឆ្នាំនេះ | 298588 | នាក់ |
| សរុប | 57649984 | នាក់ |
| ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 04:55 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

