រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:58 នាទី ចំនួនអានៈ 1608

រថ​យន្ត​ម៉ាកហ៊ីយុនដាយប្រ​ភេទ​យីឌុបពណ៍ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0715 ​គ្រប​តង់​ពណ៍​ប្រ​ផេះ ដឹក​ម្នាងសិលា ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ​ដល់​ចំ​ណុច ខាង​កើត​ខ្លោង​ទ្វារវត្ត​ប្រាសាទប្រ​ហែល​១រយម៉ែត្រ​ ក្នុង​​ភូមិប្រាសាទ​ឃុំ​ប្រាសាទ ស្រុក​ពួក ​ត្រូវ​បាន​កំលាំង​សមត្ថ​កិច្ច​ចំ​រុះចុះ​ឆែក​ឆេ​ឃើញ​មាន​បង្កប់​ឈើ​ក្រញូង​ តៃ​កុង​និង​ព្រូរត​បាត់​ស្រ​មោល​។

លោក អ៊ំអមរា ស្នង​ការ​រង​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​​បាន​មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​គុម្ភៈឆ្នាំ២០១៣​នេះ​ថា នៅ​យប់​ថ្ងៃទី​២៧ទាប​ភ្លឺ​លោក​បាន​ចុះ​ធ្វើការ​តាម​ដង​ផ្លូវ​​ជា​មួយ​លោក​ ទី​សុវិនថាល់​ ព្រះ​រាជ​អាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀម​រាប ស​ហ​ការ​ជា​មួយ​លោក​ ម៉ែន​វុទ្ធី (ហៅឡយ) ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប ហើយបាន​ឃាត់​រថ​យន្ត​ដឹក​​ម្នាង​សិលា​១គ្រឿង​ដែល​មាន​បង្កប់​ឈើ​ក្រញូង​ចំនួន​១៨០​ដុំ ដែល​មាន​មុខ​ធំៗ។

លោក​ស្នង​ការ​រង​បាន​បន្ត​ថា ដំ​បូង​លោក​ឡយ បាន​​សុំ​បើ​កកៅ​ស៊ូ​ប៉ា​តង់មើល​ខាង​ក្រោយ​​​​រថ​យន្ត​ដឹក​ម្នាង​សិលា​ខាង​លើ មិន​មាន​ឃើញ​អ្វី​ទាំង​អស់ ដោយ​នៅ​មាន​ការ​សង្ស័យ​មិន​អស់​ចិត្ត​ ទើប​លោក​ព្រះ​រាជ​អាជ្ញា​សុំ​អោយ​តៃ​កុង​រថ​យន្ត​បើ​ក​ខាង​មុខ​ម្តង ស្រាប់​តែ​ភ្លាម​នោះ​តៃ​កុង​រថ​យន្ត​និង​ព្រូ​រត​បាទ​​ជើង​សព្រាត​តែ​ម្តង។ លោក​ស្នង​ការ​រង​បន្តទៀត​ថា នៅ​ពេល​តៃ​កុង​រថ​យន្ត​ និង​ព្រូរត​បាត់​ ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​បើក​កៅ​ស៊ូ​ប៉ាតង់​​​មួយ​កំ​ណាត់ខាង​​មុខ​ឃើញ​មាន​​ឈើ​ក្រញូង​ប្រ​ហែល​ជាង​១ម៉ែត្រ​គូប​។

បើ​តាម​ព័ត៌​មាន​ពី​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើ​បាន​អោយ​ដឹង​នៅ​ព្រឹក​ដដែល​នេះថា ខាង​មន្រ្តី​ជំ​នាញកំ​ពុង​រៀប​ចំ​គ្រប​ប៉ាង់​វិញ​ និង​អូស​យក​រថ​យន្ត​ខាង​លើ​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប។

គេសង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ ប្រើ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ដ៏មាន​តំ​លៃមហាសាល​នេះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​បើ​ហ៊ាន​លោត​ឆ័ត្រ មិន​បង់​លុយ​អោយ​មន្ត្រី​ជំ​នាញ​តាម​ដង​ផ្លូវ​ទេ ទោះជា​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ​ដាក់​ស្លាប​ហោះ​ដូច​យន្ត​ហោះ​ ក៏​ហោះ​មិន​រួច​ដែរ។ ម្យ៉ាង​វិញ​ទៀត​រយៈពេល​កន្លង​ទៅ​គេ​មិន​សូវ​ឃើញ​មន្ត្រី​ជំនាញ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ទេ​នៅ​ខេត្ត​សៀម​រាប ឃើញ​តែ​សមត្ថ​កិច្ច​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន2302ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន2245ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2568ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1776ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1814ដង ស្វែងយល់ពីវិមានឯករាជ្យ កន្លែង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​   អាន1918ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1814ដង អធិការស្រុកសូទ្រនិគមខេត្តសៀមរាបនាំគ្នាជុំផឹកស៉ីឆ្លងកូវីតពេញភូមិ!   អាន2335ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1822ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1923ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      490នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6480នាក់
ខែនេះ    76192នាក់
ឆ្នាំនេះ   473200នាក់
សរុប   57824596នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 06:02