ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ

ដោយៈ ចរិយា ខេត្តបាត់ដំបង ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 03:11 នាទី ចំនួនអានៈ 1662

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ បាន​អះអាងថា ក្រៅ ពី​ឡាន​ខ្សែ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល បាន​បង់ប្រាក់​ប្រចាំខែ​សម្រាប់​ក្រុម​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង យ៉ាងហោចណាស់ ក៏​ក្នុង​១​ឡាន​ត្រូវ​បង់​ពី​១៥​ម៉ឺន​រៀល​ទៅ ៤០​ម៉ឺន​រៀល ឬ​លើសពីនេះ ប្រសិនបើ មន្ដ្រី​ទាំងនោះ​គាត់​ទាមទារ ។  អ្នកបើករថយន្ដ​ដឹក​អង្ករ​ម្នា​ក់បាន​និយាយថា គាត់​ជា​អ្នក ស៊ីឈ្នួល​ដឹក​អង្ករ​ពី​ខេត្ដ​បាត់ដំបង​ទៅ​រាជធានី​ភ្នំពេញ ក្នុង​១​ជើង​ទទួលបាន​ប្រាក់ ចំនួន​៨​ម៉ឺន​រៀល ហើយ​ថៅកែ​របស់គាត់  តែងតែ​ត្អូញត្អែរថា មន្ដ្រី​ឈរជើង​កន្លែង ជញ្ជីង​ថ្លឹង​រថយន្ដ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ចេះតែ​ជំរិត​បង្ខំ​ឱ្យ​ថៅកែ​គាត់​បង់ប្រាក់ ១​ឡាន​យ៉ាងតិច​ពី​១០​ទៅ​៣០​ម៉ឺន​រៀល ។​

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​អាជ្ញាធរ​ខេត្ដ​បាត់ដំបង គួរតែមាន​វិធាន​ការចុះពិនិត្យ​ឱ្យ បាន​ដិតដល់​ចំពោះ ភាពមិនប្រក្រតី​ជាច្រើន​របស់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ខេត្ដ​បាត់ដំបង ដែល​តម្រូវឱ្យ​រថយន្ដ​ដឹកទំនិញ​លើស ទម្ងន់​ចូល​បង់ប្រាក់ និង​រាប់​ក្បាល​ឡាន ដឹកទំនិញ​យកប្រាក់​តា​ម​តែ​អំពើ​ចិត្ត ។ ក្រុម​អ្នករកស៊ី​ដឹកទំនិញ​បាន​លើក ឡើង​ពី​ផល​លំបាក ខណៈដែល​កម្លាំងចម្រុះ ដឹកនាំ​ដោយ​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អនុ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ដ​បាត់ដំបង បាន​យក​ទីតាំង​ជញ្ជីង​ថ្លឹង រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ធ្វើជា​កន្លែង​អង្គុយ រាប់​ក្បាល​ឡាន​យកប្រាក់ ទាំង​រថយន្ដ​ផ្ទុក លើស​ទម្ងន់ និង​រថយន្ដ​ដឹកទំនិញ​មិន លើស​ទម្ងន់ ។​

​         ​លោក ខាន់ ម៉ា​ណេ ប្រធាន​មន្ទីរ​សា ធា​រណការ​និង​ដឹកជញ្ជូន​ខេត្ដ​បាត់ដំបង កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ករណី រាប់ ក្បាល​ឡាន​យកប្រាក់​នោះ ព្រោះ​ភារកិច្ច នេះ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក ស៊ូ ប៊ុណ្ណា​រ៉ុង ដែលជា​អនុប្រធាន​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​បាន រិះគន់ យ៉ាងខ្លាំង​ពីស​កម្ម​ភាពមិនប្រក្រតី ពុក រលួយ​របស់​ក្រុម​ជញ្ជីង​ថ្លឹង​ឡាន​របស់ លោក ស៊ូ ប៊ុណ្ណា​រ៉ុង បន្ទាប់ពី​ដាក់​កន្លែង ថ្លឹង​រថយន្ដ​នៅ​ចំណុច​ភូមិ​ស្វាយ​ជំនីក ឃុំ អន្លង់​វិល ស្រុក​សង្កែ ជាប្រចាំ​ទាំងយប់ ទាំង​ថ្ងៃ​មាន​ទម្លាប់​តែ​រាប់​ក្បាល​ឡាន​យក ប្រាក់ និង​មិនបាន​ថ្លឹង​រថយន្ដ​នោះ​ក៏ដោយ ទង្វើ​មិន​គប្បី​ជាច្រើន​ទៀត​ត្រង់​ថា លោក ស៊ូ ប៊ុណ្ណា​រ៉ុង បាន​បង្កើត​កន្លែង​ជញ្ជីង​ថ្លឹង រថយន្ដ​ចល័ត ដូចជា​យកទៅដាក់​នៅ ចំណុច​ភូមិ​អូរ​តា​គី និង​នៅ​កំណាត់​ផ្លូវជាតិ លេខ​១០​ពី​ខេត្ដ​ប៉ៃលិន​មក​ខេត្ដ​បាត់ដំបង​។

​ ករណី​ដែល​លោក ស៊ូ ប៊ុណ្ណា​រ៉ុង អង្គុយចាំតែ​រាប់​ក្បាល​ឡាន​យកប្រាក់​បង្កើត​អំពើ ពុករលួយ ដែលមាន​ចេតនា​បំផ្លាញ​ផ្លូវ ថ្នល់ អាច​នឹង​ងាយ​រង​ស្រុត​ប្រេះស្រាំ​ដោយ សារ​តែ​ការធ្វេសប្រហែស​មិន​ថ្លឹង​រថយន្ដ ដឹក​លើស​ទម្ងន់ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1810ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន2439ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1401ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2755ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1592ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1694ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1603ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2524ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1848ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2473ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      558នាក់
ម្សិលមិញ    2053នាក់
សប្ដាហ៍នេះ    6719នាក់
ខែនេះ    6719នាក់
ឆ្នាំនេះ   289371នាក់
សរុប   57640767នាក់
ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 07:01