ក្រុមហ៊ុនហួតម៉េងរីតា ខូអិលធីឌី ដឹកឈើមួយយប់ជិត១០រថយន្តឡើងកក្រើក អស់ព្រៃភ្នំក្រំថ្ម និងស្ទើខូងថ្មលស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ថា ថៅកែឈ្មោះជ័យ មានឋានៈជាឯកឧត្តមផ្កាយ២។
យោងទៅលើផែនទីដែលដាក់តាំងនៅមុខក្រុមហ៊ុន ហួតម៉េងរីតា ខូអិលធីឌីបានសរសេរថា ” ផែនទី ទីតាំងដីវិនិយោគអភិរឌ្ឍន៍លើវិស័យកសិកម្ម-ឧស្សាហកម្ម និងដំណាំកៅស៊ូរបស់ក្រុមហ៊ុន ហួតម៉េងរីតា ខូអិលធីឌី ស្ថិតក្នុងដែនជំរកសត្វព្រៃគូលែន ព្រហ្មទេព ភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លើផ្ទៃដី ៣០០០ ហិកតា“។
ប្រភពសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ក្រុមហ៊ុនហួតម៉េងរីតា មិនត្រឹមតែដឹកឈើដែលជាកាកសំណល់របស់ដីសម្បទានរបស់ខ្លួននោះទេ ថែមទាំងទិញឈើខុសច្បាប់ពីខាងក្រៅ យកចូលក្រុមហ៊ុនដោយលួចលាក់ រួចលើកដាក់រថយន្តយីឌុបដឹកចេញ ចែកចាយតាមបណ្តាខេត្តក្រុង ដោយយកលេសថា ឈើក្រុមហ៊ុនមានច្បាប់គ្រប់គ្រាន់។
ប្រភពបានរាយការណ៍ថា កាលពីប៉ុន្មានខែកន្លងទៅនេះអ្នករតការឡានដឹកឈើលេខ២របស់ក្រុមហ៊ុន ហួតម៉េងរីតាគឺឈ្មោះ ប៊ុលបាន ភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំ តែប្រហែលជិត៣ខែកន្លងទៅនេះ លោក ប៊ុលបាន មិនសូវចេញមុខរតការឡានដឹកឈើញឹកញាប់ទេ ជូនអោយគេរតជំនួស ជូនរតខ្លួនឯង។
លោកប៊ុលបាន មេការរថការឡានដឹកឈើអោយក្រុមហ៊ុនហួតម៉េងរីតា បានប្រាប់តាមទូរស័ព្ទនៅរសៀល ថ្ងៃទី២៨គុម្ភៈនេះថា ក្រុមហ៊ុនរបស់លោកដឹកឈើចំនួន៦រថយន្តមែននៅយប់ថ្ងៃទី២៧ ហើយក្នុងមួយរថយន្តមានចំនួន២៨ម៉ែត្រគូប មានច្បាប់ត្រឹមត្រូវ។
នៅរសៀលថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០១៣នេះ យើងពុំអាចសុំការបំភ្លឺពីលោក ជ័យ ដែលជាថៅកែក្រុមហ៊ុនហួតម៉េងរីតាខូអិលធីឌី បានទេព្រោះទូរស័ព្ទនៅក្រៅតំបន់សេវាពាក់ព័ន្ធការចោទថា ក្រុមហ៊ុនលោកទិញឈើពីខាងក្រៅដាក់ចូលក្រុមហ៊ុន ដើម្បីដឹកលក់ចែកចាយតាមបណ្តារខេត្តក្រុង។
សូមបញ្ជាក់ថា នៅកំឡុងខែមករា និងខែគុម្ភៈ ឆ្នាំ២០១៣នេះ សកម្មភាពដឹកឈើលេខ២របស់ក្រុមហ៊ុន ហួតម៉េងរីតា ខូអិលធីឌី គឺបានសំរុកដឹករាប់រយរថយន្ត ដឹកចេញតាមផ្លូវដីក្រហម ទល់មុខវត្ត ក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប សំដៅទៅស្រុកស្រីស្នំ ស្រុកស្រឡាញ់ស្រុក អង្គរជុំ និងខ្លះឆ្លងទៅខេត្តបន្ទាយមានជ័យ។ ហើយមួយចំនួនទៀត ដឹកចេញពីក្រុមហ៊ុនខាងលើឆ្លងកាត់តាមផ្លូវលេខ៦៧ (ផ្លូវហៃវ៉េ) ឆ្ពោះទៅទិសខាងកើត តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ខេត្តសៀមរាប ខេត្តកំពុងធំជាដើម។
នៅយប់ថ្ងៃទី២៧ម៉ោងប្រហែលជាង១០យប់ប្រភពបានរាយការណ៍ថា មានរថយន្តដឹកឈើរបស់ក្រុមហ៊ុនហួតម៉េងរីតា ជិត១០គ្រឿងដឹកឈើចេញពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅស្រុកវ៉ារិន ចំនួន៤យីឌុប សំដៅមកខេត្តកំពង់ធំឆ្លងកាត់ខេត្តសៀមរាបចំនួន២យីឌុប។
លោកវែងលីមន្រ្តីរដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងបានអោយដឹងនៅរសៀលថ្ងៃទី២៨ថា លោកពុំបានកាក់ឆែកឆេមើលរថយន្តដឹកឈើខាងលើទេ ព្រោះលោក សេងលន នាយរងសង្កាត់រដ្ឋបាលព្រៃឈើ កន្ទួតខ្នាក្រៅ បានឆែកមើលហើយប្រាប់ថា ឈើមានច្បាប់១រថយន្ត៣០ម៉ែត្រគូប ត្រឹមត្រូវតាមច្បាប់ហើយ។
អ្នកតាមដានសកម្មភាពរកស៊ីដឹកឈើរបស់ក្រុមហ៊ុនហួតម៉េងរីតា សូមអោយអង្គភាពប្រឆាំអំពើពុករលួយបើកការស៊ើបអង្កេត ថាតើក្រុមហ៊ុននេះរកស៊ីត្រឹមត្រូវ ហើយរកស៊ីដឹកឈើអ្វីខ្លះ ដឹកចេញពីណា យកទៅណា មានច្បាប់គ្រប់គ្រាន់ដែរទេ? ៕ដោយ ផ្លុងរ៉េត






តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅលោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះមួយកន្លែងស្ថិតនៅមុខបុរ...Read more
ដីភ្នំនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យជាច្រើនកន្លែងកំពុងប្រឈមនឹងការឈូសឆាយ កាយយកអាចម៏ដីលក់យ៉ាងអណាធិបតេយ្យ បំភ្លេចបំផ្លាញភ្នំធម្មជាតិ ពីសំណាក់ក្រុមជនខិលខូច ដោយគេពុំដឹងថា ការ...Read more
ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិសេសពន្ធដាក្រុងសិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូចជាភាពយឺតយ៉ាវក្នុងការប្រមូលពន្ធជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផ...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
រថយន្តដឹកសាំងដែលមានស្លាកយីហោ សូគឺម៉ិច ដែលត្រូវបានគេស្គាលថា ជារបស់លោកសុកគង់មហាសេដ្ឋីស្រុកខ្មែរ លួចដឹកឈើក្រញូងពេញស៊ីតេនសាំង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន...Read more
ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោ...Read more
ក្នុងជំនួបមួយដែលមានការចូលរួមរវាងអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ មិថុនា នេះ ឯក្រុងខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា បានសម្តែងប្រតិកម្មចំពោះស្ថាប័ន អយ្យ...Read more
យោងតាមបណ្តាញសង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបានអោយដឹងថា មានក្រុមប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរីក ក្នុងទីក្រុង...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
| ថ្ងៃនេះ | 347 | នាក់ |
| ម្សិលមិញ | 1919 | នាក់ |
| សប្ដាហ៍នេះ | 6337 | នាក់ |
| ខែនេះ | 76049 | នាក់ |
| ឆ្នាំនេះ | 473057 | នាក់ |
| សរុប | 57824453 | នាក់ |
| ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 04:21 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

