បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 04:08 នាទី ចំនួនអានៈ 1835

​គ្រោះ​ថ្នាក់​ចរាចរ​រវាង​រថយន្ត​ដឹក​ថ្ម បុក​ជាមួយ​រថយន្ត​ដឹក​ប្រហុក នៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ភូមិ​រំដួល ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ កាល​ពី​វេលា​ម៉ោង​៥ទៀប​ភ្លឺ​ថ្ងៃទី២៨ ខែ​កុម្ភៈ បាន​បណ្តាល​ឲ្យ​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​ទាំង​មូល​គ្មាន​អគ្គិសនី​ប្រើប្រាស់​ឡើង គិត​ចាប់​តាំង​ពី​ព្រលឹម​ព្រឹក​ថ្ងៃម្សិលមិញ រហូត​មក​ដល់​ពេល​នេះ។ នោះ​ក៏​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​ឲ្យ​បាក់​បង្គោល​តភ្ជាប់​បណ្តាញ​អគ្គិសនី​ពី​ប្រទេស​ថៃ​មក​កាន់​ខេត្ត​សៀមរាប​អស់​ចំនួន​១២​ដើម។

ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ខេត្ត​សៀមរាប​នេះ លោក ចៀម កោសេន ប្រធាន​អគ្គិសនី​ខេត្ត​សៀមរាប​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ពេល​នេះ​ខាង​អគ្គិសនី​ខេត្ត​កំពុង​តែ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​កន្លែង​កើត​ហេតុ ដើម្បី​តភ្ជាប់​អគ្គិសនី​ឡើង​វិញ។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​ដំណើរ​ការ​តភ្ជាប់​មាន​ភាព​រលូន និង​គ្មាន​ឧបសគ្គ​ទេ យ៉ាង​យូរ​នៅ​ថ្ងៃ​សៅរ៍ ខេត្ត​សៀមរាប​នឹង​មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​ហើយ។

ចំពោះ​ការ​ប្រើ​រយៈ​ពេល​តភ្ជាប់​អគ្គិសនី​ឡើង​វិញ​រហូត​ដល់​ចុង​សប្តាហ៍​នេះ ត្រូវ​បាន​លោក ចៀម កោសេន ឲ្យ​ដឹង​ថា នោះ​ក៏​ព្រោះ​តែ​បង្គោល​ភ្លើង​ដែល​នឹង​យក​មក​ជំនួស​បង្គោល​ភ្លើង​ដែល​បាក់​ចំនួន​១២ដើម គឺ​ត្រូវ​ដឹក​មក​ពី​ប្រទេស​ថៃ ដោយ​មាន​ក្រុមហ៊ុន EM ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​តបណ្តាញ​នេះ ហើយ​បង្គោល​ភ្លើង​ដែល​ត្រូវ​ជួស​ជុល​ឡើង​វិញ​នោះ​គឺ​ត្រូវ​គាស់​គ្រឹះ​ចាស់​ចេញ ហើយ​ត្រូវ​ដាំ​គ្រឹះ​ថ្មី​ឡើង​វិញ។

ដោយ​សារ​តែ​បញ្ហា​នេះ លោក ចៀម កោសេន បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​កន្លែង​កំសាន្ត​នានា សូម​ជួយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​ជា​បណ្តោះ​អាសន្ន​សិន ទំរាំ​បណ្តាញ​អគ្គិសនី​ត្រូវ​បាន​តភ្ជាប់​ឡើង​វិញ។

ងាក​មក​មើល​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​បង្គោល​តបណ្តាញ​អគ្គិសនី​​ចំនួន១២​ដើម​ត្រូវ​បាក់​ទាំង​ស្រុង និង៣៥ដើម​ទៀត​ទ្រេត​នោះ មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ​ថា តើ​ត្រូវ​ខាត​បង់​ប្រាក់​អស់​ចំនួន​ប៉ុន្មាន និង​ភាគី​ណា​ជា​សង​ថ្លៃ​ខូចខាត​ទាំង​នោះ​ឡើយ៕ ដោយ សំណាង ប្រភពពី ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1730ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2482ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1370ដង គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត និងបង្កើត​គណៈកម្មការ​ ចម្រុះ​ស៊ើបអង្កេត​   អាន1789ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1788ដង ប្រ​​ជា​ព​ល​រដ្ធ​​ចោទ​​ប្រ​កា​ន់​​ម​ន្ត្រី​​២​រូប​​​ឈ្មោះ​​ សី​ ស៊ី​ល័យជា​នាយស​ង្កាត់...    អាន1606ដង ខ្មែរស្លាប់៣​រត់រួច២នាក់ខណទាហានឈុតខ្មៅថៃបាញ់ពេល​ចូល​កាត់​ក្រញូង   អាន1698ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1663ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1915ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1832ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1393នាក់
ម្សិលមិញ    2700នាក់
សប្ដាហ៍នេះ    16627នាក់
ខែនេះ    21831នាក់
ឆ្នាំនេះ   516295នាក់
សរុប   57867691នាក់
ថ្ងៃទី 09 ខែ 08 ឆ្នាំ 2026 ម៉ោង 14:21