ក្នុងរយៈពេលថ្មីៗនេះ និងរហូតមក ដល់ពេលនេះពាក្យចរាមអារ៉ាម និងការផ្អើលតគ្នា បានកើតមានឡើង ចំពោះការមិនចាយ ក្រដាសប្រាក់ដុល្លារ សន្លឹក១០០ និង៥០ដុល្លារ ផលិតនៅឆ្នាំ២០០៩ ដែលព្រឹត្តិការណ៍ខាងលើនេះ បានកើតឡើងនៅតាម បណ្តាខេត្ត មួយចំនួន រាប់ទាំងរាជធានីភ្នំពេញផងដែរ។
ប៉ុន្តែចំពោះ ករណីនេះ អ្នកនាំពាក្យ នៃធនាគារជាតិកម្ពុជា បានធ្វើការបដិសេធ ហើយថាបានត្រឹមតែឮព័ត៌មាននេះ ហើយខាងធនាគារ ពាណិជ្ជនិងមីក្រូហិរញ្ញវត្ថុ រួមទាំងកន្លែងប្តូរបា្រក់ ដែលប្រតិបត្តិការប្រចាំថ្ងៃ មិនបានរាយការណ៍ ពីពាក្យចចាមរ៉ាមខាងលើនេះ ដែលខ្លួនជួបប្រទះនោះទេ។
យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មួយចំនួន និងអ្នកដែលបាន យកប្រាក់ដុល្លារសន្លឹក១០០ និង៥០ ផលិតនៅឆ្នាំ២០០៩ ទៅដូរ នៅកន្លែងហាងប្តូរប្រាក់ និងដូរលុយនោះ គឺម្ចាស់ហាង មិនទទួលនោះឡើយ ដោយអ្នកខ្លះអាងថា លុយទាំងនេះជាលុយ ដែលក្រុមចោរប្លន់ នៅបរទេស។
ពាក្យចរាមអារ៉ាម និងព្រឹត្តិការណ៍ ខាងលើនេះ ហើយដែលបានក្លាយ ជាការនិយាយតគ្នា នៅតាមខេត្តទាំងនោះ បានកើតឡើងមាន រហូតមកដល់ថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៣នេះ។
សេចក្តីរាយការណ៍ ពីខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្រុងបាត់ដំបង នៅតាមហាងមួយចំនួន ដែលរកស៊ី ដូរលុយ និងប្តូរប្រាក់ បានបដិសេធ ទទួលយក ក្រដាសប្រាក់ដុល្លារ សន្លឹក ១០០ និង៥០ ដុល្លារ ដែលផលិតនៅឆ្នាំ២០០៩ ។ រីឯនៅខេត្តកំពង់ធំខេត្តកំពង់ចាម និងខេត្តកោះកុង ជាដើម ក៏កើតមានឡើង នូវព្រឹត្តិការណ៍ ក៏ដូចជាករណីនេះដែរ ។
ជាក់ស្តែង កាលល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ ម្ចាស់តូបដូរលុយនិងប្តូរប្រាក់ មួយចំនួន ស្ថិតនៅ មុខសណ្ឋាគារ កាសា តាមបណ្តោយផ្លូវ៤៧សង្កាត់ស្រះចក ខណ្ឌដូនពេញ ខាងជើងវត្តភ្នំ បាននិយាយថា អ្នកស្រីមិនទទួលយកនូវការដូរប្រាក់ ដុល្លារសន្លឹក ១០០ និង៥០ ដែលផលិតនៅ ឆ្នាំ២០០៩ នោះឡើយដោយម្ចាស់តូបទាំងនេះ អះអាងថា ជាលុយដែលត្រូវ ចោរប្លន់នៅបរទេស។
យ៉ាងណាក៏ដោយ នេះគ្រាន់តែមួយផ្នែកតូចប៉ុណ្ណោះ ខណៈម្ចាស់ហាង ដូរលុយនៅមុខផ្សារចាស់ ដែលធំគ្រាន់បើ ផងនោះ បានប្រាប់ដើមអម្ពិលថាអ្នកស្រីមិនទាន់ទទួលបាន ព័ត៌មាននេះនៅឡើយទេ តែបានឮខ្លះប៉ុន្តែហាងរបស់អ្នកស្រី ទទួលយកការ ដូរប្រាក់ដុល្លារទាំងនេះ ។
ជាមួយនឹង ព័ត៌មានខាងលើនេះ អគ្គនាយកធនាគារជាតិនៃកម្ពុជានិងជាអ្នកនាំពាក្យ លោកស្រី ងួន សុខា បានថ្លែងឲ្យដឹងនៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៣ថា លោកស្រីគ្រាន់តែឮប៉ុន្តែមិនបានឃើញក្រដាកប្រាក់១០០ដុល្លារផលិតនៅឆ្នាំ២០០៩ នោះទេ។
លោកស្រីនិយាយថា «ខ្ញុំមិនទាន់បានឃើញក្រដាសប្រាក់ ១០០ដុល្លារនោះទេហើយខាងធនាគារពាណិជ្ជ មីក្រូហិរញ្ញវត្ថុ និងកន្លែងប្តូរប្រាក់ផងនោះពួកគេប្រាប់ថា មិនទាន់ជួបបញ្ហានោះទេ»។
ដោយឡែក លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនគារអេស៊ីលីដាសុំមិន ធ្វើការអត្ថាធិបាយលើកបញ្ហានេះ ដោយឲ្យបង្វែរសំណួរទៅ ស្ថានទូតអាមេរិក។
ដោយឡែក អ្នកនាំពាក្យ នៃអង្គភាពព័តមាន និង ប្រតិកម្មរហ័ស លោក ទិត សុធាបានគូសបញ្ជាក់ថា អ្វីដែលជាពាក្យ ចចាមអារ៉ាម និងព័ត៌មានក្រៅផ្លូវការខាងលើនេះ សូមប្រជាពលរដ្ឋ កុំយកជាការពិត ពោលត្រូវ មានការចេញជាសេចក្តីថ្លែងការណ៍ផ្លូវការ ជាមុនសិន ។
ដោយឡែក ខាងម្ចាស់ហាងដូរលុយ និងប្តូរប្រាក់ ដ៏ល្បីនៅស្រុកខ្មែរយីហោលីហ៊ួរ ក៏បានបញ្ជាក់ថា ពុំបានបដិសេធ នូវក្រដាស ប្រាក់ដុល្លារ សន្លឹក១០០និង៥០ ដែលផលិតនៅ ឆ្នាំ២០០៩ នោះឡើយ៕ ប្រភពដើមពី Looking today






អ្នកសារព័ត៌មានម្នាក់ប្រចាំគោលដៅខេត្តក្រចេះ ត្រូវឃាតកបាញ់មួយគ្រាប់ចំក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលអ្នកកាសែតរូបនោះព្យាយាមតាមប្រមាញ់ការជួញដូរឈើខុសច្បាប់។
...Read more
អ្នកមិនឯកោទេប្រសិនបើលោកអ្នកមានបុត្រធីតាធ្វើរោគវិនិច្ឆ័យទៅកើតមាននូវជំងឺ ទឹកនោមផ្អែម។ ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក មានកុមារប្រមាណជាង ១៣០០០ នាក់ កើតមានជំងឺទឹកនោមផ្អែមប្រភេទ...Read more
ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវបាត់បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដន្លងរបស់ខ្លួនថយក្រោយបុកពេញទំហឹងនៅវេលាម៉ោង១១និង៤៥នាទ...Read more
ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
យោងតាមមន្ត្រីតុលាការថ្លែងអោយដឹងថា នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ លោក លាងសំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក សុខ ប៊ុន អតីតប្រធានក្រុមហ៊ុន TEHO Devel...Read more
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើរូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
កងរាជអាវុធហត្ថក្រុង និងខេត្តបានចុះប្រតិបត្តិការបង្ក្រាបក្រុមចោរលួចម៉ូតូនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុមសៀមរាបកាលពីវេលាម៉ោងប្រប្រែល៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមករា ឆ្...Read more
ការធ្វើអាជីវកម្មថ្មកែវ នៅចំណុចជួរភ្នំ១៥០ ស្ថិតនៅក្បែវត្តគិរីសិលាកែវ ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលក្តោបក្តាប់ដោយលោកឧកញ៉ាដ៏វ័យក្មេងម្នាក់ ប្រចាំខេត...Read more
ប្រជាពលរដ្ឋ មន្ត្រីគយ និងឈ្មួញធំតូច មួយចំនួនបានរអ៊ួរទាំថា ចរិកគយគឺដូចៗតែគ្នាហ្នឹងឯង ! គឺគេប្រើស្ទីលគោះថ្លៃបាយ ក្នុងការចចារស្គាល់គ្នាជាដំបូង តំលៃថ្លៃបាយទឹកគឺខ្ពស់...Read more
| ថ្ងៃនេះ | 156 | នាក់ |
| ម្សិលមិញ | 2053 | នាក់ |
| សប្ដាហ៍នេះ | 6317 | នាក់ |
| ខែនេះ | 6317 | នាក់ |
| ឆ្នាំនេះ | 288969 | នាក់ |
| សរុប | 57640365 | នាក់ |
| ថ្ងៃទី 04 ខែ 06 ឆ្នាំ 2026 ម៉ោង 02:00 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

