សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី

ដោយៈ ភ្នំពេញ ថ្ងៃទី 15 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 01:21 នាទី ចំនួនអានៈ 1837

អៀង សារី គឺជា​អតីត​សិស្ស​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្នុង​ក្រុងភ្នំពេញ។ លោក​បាន ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅឯ​វិទ្យាល័យ​កុង​ដ័​រ​សេ និង​នៅ​វិទ្យាស្ថាន​សិក្សា នយោបាយ​ក្រុងប៉ារីស​ប្រទេស​បារាំង។ លោក​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្ត បារាំង​ក្នុង​ឆ្នាំ១៩៥១ ។

អៀង សារី ត្រូវបាន​គេ​ជឿថា​បាន​ចូលរួម​ជាមួយ ខៀវ សំផន ក្នុងការ​បង្កើត​ចលនា ម៉ាក្ស​ស៊ី​ស ក្នុង​ស្រទាប់​និស្សិត​កម្ពុជា​នៅ​ប្រទេស​បារាំង។ បន្ទាប់ពី​ត្រឡប់មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ១៩៥៧ អៀង សារី បាន​ក្លាយជា​គ្រូបង្រៀន ប្រវត្តិវិទ្យា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ និង​ជា​សមាជិក​សកម្ម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា។ អៀង សារី បាន​រត់​ចូល​ព្រៃ​ដើម្បី​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៦៣ ។

ក្នុងអំឡុង​សង្គ្រាមស៊ីវិល​ពី​ឆ្នាំ១៩៧១-១៩៧៥ លោក​បាន​ចូលរួម​ជាមួយ​រាជ រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា និង​ជា​បេសកជន​ពិសេស​របស់​រណសិរ្ស​រួបរួម ជាតិខ្មែរ។ ពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ឆ្នាំ១៩៧៥ អៀង សារី ក៏បាន​ក្លាយទៅជា ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការបរទេស។ អៀង សារី បាន​រត់​ភៀសខ្លួន​ទៅ ប្រទេស​ថៃ​នៅពេលដែល​របប​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ១៩៧៩ ។ គាត់​ត្រូវបាន​កាត់ ទោស​កំបាំងមុខ​ពីបទ​ប្រល័យពូជសាសន៍ និង​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​ដោយ តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​នៅ​ភ្នំពេញ។

អៀង សារី បាន​បន្ត​តួនាទី​របស់ខ្លួន ក្នុង​រដ្ឋាភិបាល​និរទេស ប៉ុន្តែ​បាន​ផ្ទេរ​មុខតំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ទៅ​ឲ្យ ខៀវ សំផន បន្ទាប់ពី​ការបង្កើត​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ១៩៨២ ។ អៀង សារី បាន​ចាក​ចេញពី​ចលនា​ខ្មែរក្រហម​ជាមួយនឹង​កងកម្លាំង​យោធា​រាប់ពាន់ នាក់​នៅ​ខែសីហា​ឆ្នាំ១៩៩៦ ជា​ថ្នូរ​នឹង​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោស​ចំពោះ​សាលក្រម  ឆ្នាំ១៩៧៩ និង​ការលើកលែងទោស​ពី​សំណាក់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ ពី​ការកាត់ទោស​ក្រោម​ច្បាប់​ដាក់​ខ្មែរក្រហម​នៅក្រៅ​ច្បាប់​ក្នុង​ឆ្នាំ១៩៩៤ ។

ឈ្មោះ​ក្រៅ

វ៉ាន់

ថ្ងៃខែ​ឆ្នាំ​កំណើត

24 តុលា 1925

ទីកន្លែង​កំណើត

ភូមិ​លឿង​វ៉ា ខេត្ត​ត្រា​វី​ញ (វៀតណាម​ខាងត្បូង)

ថ្ងៃ​ចាប់ខ្លួន

12 វិច្ឆិកា 2007

មេធាវី​ការពារ​ក្តី

លោ​កក អាង ឧ​ត្ត​ម (មេធាវី​ជាតិ) និង​លោក ម៉ៃ​ឃើ​ល ខា​ណា​វ៉ាស (Micheal G. Karnavas) (មេធាវី​អន្តរជាតិ ជនជាតិ​អាមេរិក)

មុខតំណែង​ក្នុងសម័យ​កម្ពុជា​ប្រជាធិប្បតេយ្យ

ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​និង​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស កុម្មុយនីស្ត កម្ពុជា

ស្ថានភាព​ករណី

ត្រូវ​ចោទប្រកាន់​និង​បញ្ជូនទៅ​ជំនុំជម្រះ​ពីបទ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក សាសនា ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ១៩៥៦ និង​មានចែង​និង​ផ្តន្ទាទោស តាម​មាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និង​មាត្រា៣៩(ថ្មី) នៃ​ច្បាប់​ស្តីពី​ការ បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០។សវនាការ​សាធារណៈ​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​សាលាដំបូង​នឹង ចាប់ផ្តើម​នៅ ឆ្នាំ២០១១ ។

ចំណុច​ចោទប្រកាន់

អៀង សារី ត្រូវបាន​ចោទប្រកាន់ថា មានការ​ទទួលខុសត្រូវ​តាមរយៈ​ការធ្វើ សកម្មភាព ឬ បរាជ័យ​ក្នុងការ​ទប់ស្កាត់ (រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​តាមរយៈ ឧស្សាហកម្ម​ឧក្រិដ្ឋកម្ម រួម) បញ្ជា ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត ដោយ​ការជួយ​ឬ​ជំរុញ ឬ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួល ខុសត្រូវ​ក្នុងនាម​ជា​អ្នកដឹកនាំ ចំពោះ​ឧក្រិដ្ឋកម្ម​ដូចខាងក្រោម  ដែល​ត្រូវបាន​ប្រព្រឹត្ត នៅ​ចន្លោះ​ពីថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ៖

  • ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ៖ មនុស្សឃាត ការសម្លាប់​ផ្តាច់​ពូជ ការដាក់​ក្នុង មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត។
  • ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ៖ ការសម្លាប់​ក្រុម​ជនជាតិ​វៀតណាម និង ចាម។
  • ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ ៖ មនុស្សឃាត​ដោយ​ចេតនា ការធ្វើ​ទារុណកម្ម​ឬ​ការប្រព្រឹត្ត​អមនុស្សធម៌ ការបង្ក ដោយ​ចេតនា​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​ឬ​ឲ្យ​មានការ​ឈឺចាប់​ដល់​រូបរាងកាយ​ឬ​សុខភាព ការដកហូត​ដោយ​ចេតនា​ពី​ឈ្លើយសឹក​ឬ​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួល​បានការ កាត់ក្តី ដោយ​យុត្តិធម៌ ការ​បង្ខាំង​និង​ការ​និរទេស​ជន​ស៊ីវិល​ដោយ​ខុសច្បាប់។
  • អំពើ​មនុស្សឃាត ៖ ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដូច​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ១៩៥។
    អៀង សារី បាន​បដិសេធ​រាល់​បទចោទប្រកាន់​ទាំងអស់​មកលើ​គាត់៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10615ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1581ដង បទល្មើសនេសាទខុសច្បាប់កើតពេញបន្ទុកក្នុងស្រុកចំនួន៣ ខេត្ដបាត់ដំបងមន្រ្តីជំនាញបើកភ្លើងខ?...    អាន1833ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1577ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន3098ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1840ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1762ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន3199ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1883ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1675ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      490នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6480នាក់
ខែនេះ    76192នាក់
ឆ្នាំនេះ   473200នាក់
សរុប   57824596នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 06:00