លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 09:29 នាទី ចំនួនអានៈ 1661

សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ពេល​យប់​របស់​មេឈ្មួញដុះស្លែ​ម្នាក់​ឈ្មោះ​លោក ស៊ីម មាន​វ័យ​ប្រ​ហែល​ជាង​៣០​ឆ្នាំត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ថៅកែ ស៊ូ ដែលជា​អ្នក​មាន​មួយ​រូប​ដោយ​សា​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ និង​ឈើ​លេខ​២អស់​រយៈពេល​ជា​យូឆ្នាំណាស់​មក​ហើយ ដោយ​ត្រូវ​រូវ​គ្នា​ជា​មួយ​​​មន្ត្រី​ជំ​នាញ​​តាម​ដង​ផ្លូវ នឹង​មាន​ខ្នង​បង្អែក​ពី​មន្រ្តីរាជ​ការ​ធំៗតាម​បណ្តារ​ខេត្ត​នានាទៀត​ផង។

ប្រ​ភព​បាន​រាយ​ការ​ណ៍ថា ជារៀង​រាល់​យប់​លោក​ស៊ីម​បាន​ប្រើ​រថ​យន្ត​យីឌុប​គ្រប​កៅ​ស៊ូ​ប៉ាតង់​ជិត​ដឹក​ឈើ​ពី​ខេត្ត​កំ​ពង់​ធំ ​យក​មក​លក់​នៅ​ខេត្ត​សៀម​រាប នឹង​មួយ​ចំ​នួន​ទៀត​យក​ទៅ​លក់​នៅ​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ប្រ​ភព​បន្ត​ថា លោក​ស៊ី​ម​ពុំ​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ ឬ​ស្រប​ច្បាប់​មួយ​រយ​ភាគ​រយ​នោះទេ ឈើ​ដែល​នៅ​ក្នុង​រថ​យន្ត​ទាំង​នោះគឺ​តែង​តែ​ផ្ទុក​លើស​ទម្ងន់​ដែល​ច្បាប់​បាន​កំ​ណត់។ ប្រភព​បន្តទៀតថា ដោយ​អំ​ណាច​និងទឹក​ប្រាក់​របស់​លោក​ស៊ូជា​ឪពុក​បាន​ធ្វើ​អោយ​លោក​ស៊ី​ម​រក​ស៊ី​ទាំង​ស្រប​ច្បាប់ ​និង​មិន​ស្រប​ច្បាប់​បាន​ដោយ​រលួន មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​អំណាច​ក្នុង​ការ​បញ្ជា​អោយ​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ចេញ​មុខ​កាង​រាល់​ពេល​រថ​យន្ត​ដឹកឈើ​​ត្រូវបាន​អ្នក​កាសែត​តាម​ប្រម៉ាញ់រូប​ភាព​ម្តងៗ។

ប្រភព​ពី​អ្នក​សារ​ព័ត៌មាន​ជិត​៣០​នាក់​នៅ​ក្នុង​ខេត្ត​សៀម​រាប​បានអោយ​ដឹង​ថា នៅ​ពេល​ពួក​គាត់​សុំ​ថត​រូប​ឡាន​ដឹក​ឈើ​របស់​លោក​ស៊ីម និង​សុំ​មើល​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃ​ឈើ​ចេញ​អោយ​ក្នុង​ការ​ដឹក​ឈើ​ទាំង​នោះ​លោក ស៊ីម​ បាន​និ​យាយ​ក្អេង​ក្អាង​ថា អ្នក​កាសែត​ក្មាន​សិទ្ធ​មើល​ច្បាប់​ដឹក​ឈើ​របស់​គាត់ទេ។ ប្រភព​បន្តថា លោក​ស៊ីម​តែង​តែ​ទូរ​ស័ព្ទ​ប្តឹង​ទៅ​ស្នង​ការ​ខេត្ត និង​ស្ថា​ប័នតុលាការ​ ក្នុង​ការ​គំរាម​កំ​ហែង​អ្នក​កា​សែត ដោយ​មូល​បង្កាច់ថា ​អ្នក​កា​សែត​ដេញ​តាម​ជំ​រិត​ទា​ប្រាក់​ពី​ឡាន​ដឹក​ឈើ​របស់​គាត់ នៅ​ពេល​មាន​អ្នក​កាសែត​ណា​ហ៊ាន​តាម​ថត​រូប ឬ​តាម​សុំ​មើល​ច្បាប់​រថ​យន្ត​ដឹក​ឈើ​របស់​គាត់នៅ​ពេល​យប់​ម្តងៗ​។

ប្រភព​ពី​មេព្រៃ​ម្នាក់​​​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹម​ប្រាប់​ថា អ្នក​ដឹក​ឈើ​ពេល​យប់​ ហើយ​គ្រប់​ជិត​មិន​អោយ​គេ​ឃើញ​គឺ​ជា​អ្នក​រក​ស៊ី​មិន​ស្រប​ច្បាប់​ទេ។ គាត់​បាន​បន្ថែមថា អ្នក​ដែល​រក​ស៊ី​ត្រឹម​ត្រូវ​ស្រប​ច្បាប់​គឺ​រកស៊ី​ពេល​ថ្ងៃ បើ​ដឹក​ឈើ​គឺ​ដាក់​ឈើ​ដឹក​ដោយ​បើ​ក​ចំហរអោយ​គេ​មើល​ឃើញ​ ម្យ៉ាង​ទៀត​ច្បាប់​ដែល​រដ្ឋ​បាល​ព្រៃឈើ​ចេញ​អោយ​ត្រូវ​ថត​ចំ​លង​ជូន​គ្រប់​ស្ថា​ប័ន​ពាក់​ព័ន្ធ សូម្បី​តែ​អ្នក​កាសែត​ក៏អាច​ដឹក​លឺ​បាន​ដែរ ព្រោះ​អ្នក​កាសែត​ជា​អ្នក​នាំសារ​ទាំង​នេះ​ជូន​ប្រ​ជា​ពលរដ្ឋ​ និង​ថ្នាក់​ដឹក​នាំ ជៀស​វាង​អ្នក​រក​ស៊ី​មាន​ការ​ឃុប​ឃិត​ពុក​រលួយ​ជា​មួយ​មន្រ្តី​ជំ​នាញ​ និងសមត្ថ​កិច្ច​ដោយ​លាក់​បាំង​ព័ត៌​មាន​ពិត​ប្រាកដ។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​រិះ​គន់​ថា បើ​លោក​ស៊ីម​ពិត​ជា​រក​ស៊ី​ត្រឹម​ត្រូវ​តាម​ច្បាប់​មែន ចាំ​បាច់​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ធ្វើ​អី ហើយ​ចាំបាច់​ប្តឹង​អ្នក​នេះ​ ប្តឹង​អ្នក​នោះ​ធ្វើ​អី ដឹក​ឈើ​ដោយ​បើ​ក​ចំ​ហរ​អោយ​គេ​មើល​ឃើញ ហើយ​ថត​ចំ​លង​ច្បាប់​ដឹក​ឈើ​អោយ​អ្នក​កាសែត​ជួយ​ចុះ​អោយ​ថា ឈើដែល​ដឹក​​នេះ​មាន​ច្បាប់​ត្រឹមត្រូវ​​ សូម​អោយ​ប្រ​ជា​ពលរដ្ឋ​ជួយ​ទិញ ដើម្បី​លុប​បំ​បាត់​ពួក​ដឹក​ឈើ​ខុស​ច្បាប់ នេះ​ក៏​វា​ជា​ការ​ជួយ​ផ្សាយ​ពាណិជ្ជ​កម្ម​មួយ​ដ៏ល្អ​ផង​ដែរ កុំ​ធ្វើ​លឹប​លលាក់​មុខ​លាក់​ក្រោយ​ដូច​សត្វ​ពង្រួលបែប​នេះ។

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺពី​លោក ដង្ខៅ​ស៊ីម បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ព្រោះ​ទូរស័ព្ទ​ចូល​២​ដង​មិន​មាន​អ្នក​លើក​ទទួល។

លោក យឹម-ស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទ​បាគង​ និង​ក្រុង​សៀម​រាប​ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះ​ថា ឈើ​ខាង​លើ​នេះ​មាន​ច្បាប់។ លោក​បន្ថែម​ថា រវល់​ជាប់​ការ​ខ្មួយ​ស្តាប់​មិន​សូវ​លឺ​សុំ​សួរ​ទៅ​លោក​ ម៉ុង-ប៊ុន​លីម នាយ​ផ្នែកវិញ។

​លោក​ ម៉ុង-ប៊ុនលីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ដំ​បូង​បាន​អោយ​ដឹង​តាម​ទូរ​ស័ព្ទទាំង​ចំ​អក​ឡក​លើយ​ថា ” បើចង់​ដឹក​គេ​មាន​ច្បាប់​ប៉ុន្មាន​មេ្តច​មិន​ឆែក​មើល​ខ្លួន​ឯង​ទៅ “។ បន្ទាប់​មក​ទើប​លោក​ឆ្លើយ​ថា តាម​លោក​ដឹង​ឈើ​ដែល​តែង​ដឹក​ដោយ​លោក​ ស៊ីម​ នេះជា​ឈើ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ឈ្មោះថា សុខ​ទំរីង ដឹក​ចេញ​ពី​ខេត្ត​កំពង់​ធំ មាន​ច្បាប់​ប្រហែល​ពី២៨ទៅ៣០​ម៉ែត្រ​គូប​ក្នុង​មូយ​រថ​យន្ត។

សូម​បញ្ជាក់ថា រាល់​ពេល​មាន​រថយន្ត​ដឹក​ឈើ​ឆ្លង​កាត់​ខេត្ត​សៀម​រាប​ម្តងៗ​ អ្នក​សារ​ព័ត៌​មាន​មិន​អាច​សុំ​ខាង​មន្ត្រី​ជំនាញ​អោយ​មក​ត្រួត​ពិនិត្យ​ច្បាប់​បាន​ទេ ដោយ​មន្រ្តី​ជំនាញ​ទាំង​តូច​ទាំង​ធំ​អស់​នោះ​គ្រាន់​តែ​ឆ្លើយ​ថា ឈើ​គេ​មាន​ច្បាប់​ តែ​ច្បាប់​ពិត​ប្រាកដ​គេ​សរសេរ​យ៉ាង​ណា​ក៏​ពុំដែល​បាន​ឃើញ​បាន​ទទួល​ដោយ​ផ្ទាល់​ដៃ​យក​មក​ចុះ​ផ្សាយ​ដែរ ទង្វើ​បែប​នេះ​ហើយ​ដែល​ធ្វើ​អោយ​គេ​សង្ស័យ​ថា លោក​ស៊ីម​កំ​ពុង​យក​ដៃ​បាំង​មេឃ​ឆ្លង​សមុទ្រ ដោយ​ឃុប​ឃិត​ជា​មួយ​មន្ត្រី​ជំ​នាញ៕ ដោយ​៖ ផ្លុង-រ៉េត​ (បើអ្នក​ស្រលាញ់​ព្រៃឈើ ហើយ​ស្អប់ខ្ពើម​អំពើ​ពុក​រលួច​សូម​ជួយ​ចែក​រំ​លែក​អត្ថ​បទ​នេះ​តាម​បណ្តាញ​សង្គម​របស់​អ្នក)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2646ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1850ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1943ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន2306ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2505ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1602ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1580ដង រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1771ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន2000ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1852ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      478នាក់
ម្សិលមិញ    1919នាក់
សប្ដាហ៍នេះ    6468នាក់
ខែនេះ    76180នាក់
ឆ្នាំនេះ   473188នាក់
សរុប   57824584នាក់
ថ្ងៃទី 23 ខែ 07 ឆ្នាំ 2026 ម៉ោង 05:51