បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 01:01 នាទី ចំនួនអានៈ 1746

ដោយ​សារ​ការ​ធ្វេស​ប្រ​ហែស​មិន​មាន​ការ​សិក្សា​អំ​ពី​អាកាស​ធាតុ​អោយ​បាន​ត្រឹម​ត្រូវនោះ​បាន​បណ្តាល​អោយ បា​ល់ឡុង​ហោះរបស់​ក្រុម​ហ៊ុន​ចិនមួយ​​​ដែល​ដឹក​ភ្លៀវ​បរ​ទេស​ក្នុង​ខេត្តសៀមរាប​ បាន​ធ្លាក់​កាលពី​ថ្ងៃ​អង្គារ​ទី​២៦ ​ខែ​មិនា ឆ្នាំ២០១៣ ធ្វើឲ្យ​ទេសចរ​ចំនួន​ប្រាំពីរ​នាក់​រងរបួស​ក្នុងនោះ​មាន​ទេស​ចរ​​ជន​ជាតិ​រុស្ស៊ី​ពីរ​នាក់​ផង​ដែរ។​

ទេស​ចរ​​ជាតិ​​អ៊ុយ​​ក្រែន​​ម្នាក់​​ត្រូវ​​បាន​គេ​​​រាយ​ការណ៍​ថា​ ​បាន​​រង​របួស​​ធ្ងន់​ដោយ​ការ​ធ្លាក់​បាឡុង​ហោះ​ខាង​លើនេះ។ ​ការធ្លាក់​នេះ​ទំនង​ជា​ដោយសារ​ខ្យល់​បោកបក់​​ខ្លាំង​នៅពេល​ដែល​បា​ឡុង​ហោះ​ឡើង​កំពស់​ប្រមាណ​ជា​៣០០​ម៉ែត្រ​។​

​ទេសចរ​ដដែល​ដែល​បាន​​ជិះ​បាល់​​ឡុង​ប្រើ​​ឧស្មន័​​​​ជា​មួយ​​កូន​​ប្រុស​​អាយុ​១១​ឆ្នាំ​​របស់​​គាត់​​បាន​និយាយ​ថា​មាន​ជន​ជាតិ​​អ៊ុ​យ​ក្រែន​ម្នាក់​បាន​​​រងរបួស​​ជា​ទម្ងន់​​។​

​ក្រសួង​ការបរ​ទេស​​អ៊ុយ​​ក្រែ​ន​និយាយថា​​ខ្លួន​​កំ​ពុង​ផ្ទៀង​ផ្ទាត់​​ពត៌​មាន ជាមួយ​​ភាគី​​កម្ពុជា​ថា​ហេតុ​ការណ៍​នេះ​វា​យ៉ាង​ណា ហើយ​បណ្តាល​មក​ពី​អ្វី។​

តាម​ប្រភព​​ពីក្រុមហ៊ុន​ទេសចរ​​នានា​​ក្នុង​​ខេត្ត​សៀម​រាប​​បាន​ឲ្យ​ដឹងថា​ ​បាល់​​ឡុង​​នេះ​​វិ​និយោគ​​ដោយ​​ក្រុម​ហ៊ុន​​​ចិន​មួយ​​គឺ​​មិន​​មែន​​ក្រុម​​ហ៊ុន​​បង្ហោះ​​​បាល់​ឡុង​របស់​​លោក​ឧ​ញ៉ា ​សុ​ខគង់ ​នៅ​ពី​មុខ​​ប្រា​សាទ​អង្គរ​វត្ត​នោះ​​ទេ​។ បាល់​​ឡុង​​​ដែល​​ធា្លក់នេះ​​​ហោះ​​បន្លាស់​ទី​​ក្នុង​​តំ​បន់​​ទេសច​រ​ហើយ​​បាន​​ធ្លាក់​​នៅ​​មិន​​ឆ្ងាយ​​ប៉ុន្មាន​​ពី​ចន្លោះ​​ផ្សារលើ​ធំ​ថ្មី​​ និង​ប្រសាទ​​អង្គរវត្ត​​។

ទេសចរ​​ឡើង​ជិះ​បាល់​​ឡុង​នេះ​​ដើម្បី​​មើល​​និង​​ផ្តិត​​យក​​រូប​ភាព​​ប្រាសាទ​​អង្គរ​​ទាំង​មូល​​រួម​​ទាំង​​ទេស​ភាព​​នៃ​​ខេត្ត​​សៀមរាប​​ដែល​​សំបូរ​​ទេសចរ​​ច្រើន​ជាង​គេប​ង្អស់​​នៅ​​កម្ពុជា​។​

​កាលពី​ខែ​កុម្ភៈ​ បាល់​​ឡុង​​ដែល​​ប្រើ​​ឧស្មន័​ដូច​គ្នា​នេះ​​បាន​​ផ្ទុះ​​ឆេះ ហើយ​​ធ្លាក់​​នៅ​​ទី​ក្រុង​​បុរ​រាណ​​មួយ​​នៃ​​ប្រទេស​​អេ​ហ្ស៊ី​ប​​ និង​​បណ្តាល​​ឲ្យ​​ទេស​ចរ​​ចំនួន​​៩​​នាក់​បាន​​ស្លាប់​បាត់​បង់​ជីវិតទៀត​ផង។

បើ​យោង​តាម​ប្រ​ភព​ពី​អ្នក​ដឹក​ភ្ញៀវ​ទេសចរ និង​ពី​មគ្គុទេស​ទេសចរ​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា បា​ឡុងដែល​ធ្លាក់​នេះ​ តែង​តែ​បង្ករ​អោយ​ភ្លៀវ​មាន​ការ​ភ័យ​ខ្លាច​ និង​តក់​ស្លុត​យ៉ាង​ខ្លាំ​ង​នៅ​ពេល​ដែល​បាឡុង​ចុះ​ចត​ម្តងៗ។ ពួ​កគាត់​បន្ត​ថា ពេល​បាល់ឡុងចុះ​ចត​នៅ​កន្លែង​ណា​មួយ​ ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​នេះ​ បាន​នាំ​គ្នា​៥-៨ នាក់​ឈរ​ចាំ​ទាញ​ខ្សែ​ទប់​កុំ​អោយ​បាល់​ឡុង​ចុះ​ខុស​គោល​ដៅ ដែល​បណ្តាល​អោយ​បាល់​ឡុង​រ៉េ​បោក​ចុះ​បោក​ឡើង​ក្រវី​ក្រវាត់​ទំ​រាំ​តែ​ចុះ​ដល់​ដីភ្លៀវ​ភ័យ​ស្ទើរ​អស់​ព្រ​លឹង​ទៅ​ហើយ។ ក្រុម​អ្នក​រិះ​គន់​ខាង​លើ​និយាយ​ផ្តាំ​តគ្នា​ថា កុំ​នាម​ភ្លៀវ​ទៅ​ជិះព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់ ម្យ៉ាង​ទៀត​តំ​លៃ​១២៥ដុល្លារ​ក្នុង​ភ្លៀវ​ម្នាក់​គឺ​ថ្លៃណាស់ ណាមួយ​មិន​មែន​ក្រុម​ហ៊ុន​របស់​ខ្មែរផង លុយ​ចូល​ហោរ​ប៉ៅ​បរទេស គេ​យក​ទៅ​ស្រុក​គេ​វិញ​ដដែល។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​តំ​ណាង​ក្រុម​ហ៊ុន​ខាង​លើ​បាន​ទេ ពាក់​ព័ន្ទ​ករណី​បាល់​ឡុង​ហោះ​ធ្លាក់​ បណ្តាល​អោយ​ភ្លៀវ​ទេស​ចរ​រង​គ្រោះ​ថ្នាក់​ជា​ទម្ងន់​នេះ៕ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1764ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1792ដង សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល   អាន2928ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន2075ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន2418ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន3850ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1877ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1856ដង នឹកសង្សាចាស់   អាន2013ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1831ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      366នាក់
ម្សិលមិញ    2179នាក់
សប្ដាហ៍នេះ    11037នាក់
ខែនេះ    33546នាក់
ឆ្នាំនេះ   528010នាក់
សរុប   57879406នាក់
ថ្ងៃទី 15 ខែ 08 ឆ្នាំ 2026 ម៉ោង 03:27