អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​

ដោយៈ មតិមិត្តអ្នកអាន ថ្ងៃទី 31 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:49 នាទី ចំនួនអានៈ 1739

ជាតិ​សាសន៍​ខ្មែរ​ ធ្លាប់​តែ​មាន​ឈ្មោះ​​ល្បី​ល្បាញ​ថា​ ជា​ជាតិ​សាស​ន៍ ឬ​ជា​ពូជ​ពង្ស​មួយ​ពោរ​ពេញ​​ទៅ​ដោយភាព​ទន់​ភ្លន់ មាន​សុជីវ​ធម៌ សីល​ធម៌ ជា​មួយ​នឹង​វប្ប​ធម៌​ដ៏សែន​ល្អ​ផូរ​ផង់​ក្រៃ​លែង​ ដែល​បាន​ចាក់​ឫសយ៉ាង​ជ្រៅ​ក្នុង​សន្តាន​ចិត្ត​ពូជ​អម្បូរ​​ខ្មែរ​ ចាប់​តាំង​ពី​សម័យ​មហា​នគរ​និង​រក​ប្រទេ​ស​ឯណា​មក​ប្រៀប​ធៀប​ពុំ​ស្មើ​ឡើយ​។ ប៉ុន្តែ​ជាតិខ្មែរ​សែន​អភ័ព្វ​​​ពន់​​ពេក និង​ជា​​ការ​អាម៉ាស់​មួយ​យ៉ាង​ធំ​ចំពោះ​​មុខ​ប្រទេស​ជិត​ខាង​នា​ពេ​ល​​បច្ចុ​ប្បន្ន ដែល​សីលធ​ម៌​នៃ​សង្គម​របស់​ខ្លួន​ ក្នុង​នាម​ជា​ប្រទេ​ស​កាន់​ព្រះពុទ្ធ​សាសនាត្រូវ​ធ្លាក់​ក្នុង​ស្ថា​ន​​ភាព​​ថម​ថយ​​បន្តិច​ម្តងៗ​ដ៏​គួរ​ឲ្យ​បារម្ភ​ ជា​ពិសេស​សីល​ធម៌​​នៃ​សង្គម​​គ្រួសារ​ខ្មែរ​ដែល​កំពុង​រស់​នៅ​តាម​ទី​ជន​បទ​នា​នា​នៃ​ប្រទេស​កម្ពុជា។

ការ​ព្រួយ​បារម្ភ​ទាំង​នោះ​រួម​មានៈ អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​កាប់​ចាក់​សម្លាប់​គ្នា សកម្ម​ភាព​វាយ​ទាត់​ធាក់​របស់​ក្មេង​ទំនើ​ង​ក្នុង​ភូមិ អំពើ​រំលោភ​ផ្លូវ​ភេទ​របស់​ជីតា​ទៅ​លើ​ចៅ​ស្រី ឬ​ឪពុក​ទៅ​លើ​កុមារ​​ជាកូនឬ​កូន​ចុង ការ​រំលោ​ភ​ផ្លូវ​ភេទ​លើ​អនីតិ​ជន​ ការ​ជេរ​ប្រទេ​ច​ផ្តាសា​ប្រពន្ធ ប្តី ម៉ែ ឪ​ក្មេក និង​បង​ប្អូន​កូន​ចៅក៏ដូច​ជា​ការ​រំលោភ​បំ​ពា​​​​ន​​លើ​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​​ក្នុង​សង្គម​គ្រួសា​រ​​ខ្មែរ ដែល​មូល​ហេតុ​ចម្បង​នៃ​សក​ម្ម​ភាព​ល្មើស​ទាំង​​នេះ បណ្តាល​មក​ពី​ការ​សេព​សុរា គ្រឿង​ញៀន ល្បែង​ស៊ី​សង ការ​មើល​​ភាព​យន្ត​អាស​អាភាស និង​​អវិជ្ជា​រួប​រឹត​ងងឹត​សូន្យ​ឈឹង។

បើ​និយាយ​ពី​វិស័យ​ចរាចរណ៍​នៅ​​ស្រុក​ខ្មែរ​វិញ កំពុ​ង​ក្លាយ​ជាបិសាច​មួយ​ដ៏​សា​ហាវ​យង់​ឃ្នង​ជា​ទី​បំផុត ដែល​បាន​ឆក់​យក​អាយុ​ជីវិត​ជន​កម្ពុជា​ ជា​រៀង​រាល់​ថ្ងៃ យ៉ាង​​ហោច៥​នាក់​ក្នុង​មួយ​ថ្ងៃ និង​រង​របួស​ជា​ច្រើន​នាក់​។ ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ ដោយ​សារ​ការ​បើក​បរ​តាម​ដង​ផ្លូវ មាន​ការ​បង្ក​ហិង្សា​ជា​ហូរ​ហែ​ ហើយ​បើ​មិន​បាន​ប្រើ​ហិង្សា​ទេ ក៏ប្រើ​ពាក្យ​សម្តី​អសុរោះ​ត​តាំង​គ្នា​ទាម​ទារ​យក​​ឈ្នះ​រៀងៗ​ខ្លួន ដោយ​អ្នក​បើកបរ​​ទាំង​នោះ​​ លែង​មាន​ការ​យោគ​យល់ និង​អធ្យា​ស្រ័យ​គ្នា​ទៀត​ហើយ ភាគ​ច្រើន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ខ្មែរ គឺ​អ្នក​បើក​​បរ​ តែង​តែ​ព្យា​យាម​បើក​គេ​ច​បាត់​​តែ​ម្តង ដោយ​មិន​បាន​នៅ​ទទួល​​ខុស​ត្រូវ​ចំពោះ កំហុស​ឆ្គង​នៃ​ការ​ប៉ះ​ទង្គិច​នោះ​ឡើយ។

ចំណែក​​ជន​បង្ក​ហិង្សា​​ចរាចរណ៍​​ភាគ​​ច្រើន​ជា​ជន​មាន​អំណាច​អាង​ប្រាក់ និង​មាន​បុណ្យ​ស័ក្តិធំ (អ្នក​ធំ) ពិសេស ​គឺ​ស្ថិត​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ជា​ទូទៅ រហ័ស​ទាំង​ដៃ រហ័ស​ទាំង​ជើងហើយ​​លទ្ធ​ផល​នៃ​ហិង្សាទាំ​ង​នោះ គឺ​ត្រូវ​បាន​បញ្ចប់​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់តាម​រយៈ​ការ​សុំ​ទោស និង​ចេញ​ថ្លៃ​ព្យា​បាល ព្រម​ទាំង​ការ​សង​ជំងឺ​ចិត្ដ​ខ្លះៗ​ដល់​ជន​រង​គ្រោះ។

ចំណែក​ស្រា​វិញ ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជា​ពល​រដ្ឋ​នៅ​តាម​គេហ​ដ្ឋាន​ទូទាំង​​ប្រទេស​កម្ពុជា ជា​ពិសេស​ក្រុម​យុវវ័យ បាន​និង​កំពុង​​សេព​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់​បំផុ​ត​ ស្ទើរ​តែ​រាល់​ថ្ងៃ បើ​យ៉ាង​ហោច ក៏​មួយ​ដង​ទៅ​ពីរ​ដង​ដែរ​ ក្នុង​មួយ​សប្តាហ៍។

ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា មាន​ការ​ជួប​ជុំគ្នា ជា​​ក្រុម និង​ផឹក​ស្រា​សប្បាយ​ក្អាក​ក្អាយ ដោយ​មិន​មាន​ខ្វល់​ខ្វាយ​ពីការ​ខាត​បង់​ថវិកា​នោះ​ឡើយ​។ ស្រា​បៀ​រ​រាប់​លាន​កេស​​ត្រូវ​បាន​លក់​ដាច់​​ក្នុង​មួយ​ខែៗ​ ដែល​ជា​ការ​ចំណេញ​ដ៏​សម្បើម​ សម្រាប់​ក្រុម​ហ៊ុន​ស្រា​បៀរ​ នៅ​ស្រុក​ខ្មែរ ស្រប​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​នៅ​ទូទាំង​ប្រទេស​ខាង​ពាណិជ្ជ​កម្ម អាជី​វកម្ម ស្រា ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​អំពី​វិសាល​ភាព ​នៃ​ផលិត​ផល​ស្រា​របស់​ក្រុម​ហ៊ុន​នា​នា​ ដែល​មាន​តម្លៃ​ថោក​នៅ​តាម​កញ្ចក់​ទូរ​ទស្ស​ន៍ ​វិទ្យុ ប៉ាណូ​ពាណិជ្ជ​កម្ម​ធំៗ ​ជា​ដើម។

ជា​ការ​គួរ​ឲ្យ​អាម៉ាស់​បំផុត ការ​ផ្សព្វ​ផ្សាយ​​ស្រា​ទាំង​អស់​នេះ​ហាក់​មាន​លក្ខណៈ​ហួស​ពី​ការ​ពិត ដែល​យើង​អាច​និយាយ​បានថា ជាកា​របោក​ប្រាស់​ដោយ​ប្រយោ​ល និង​ជា​ការ​បំភ័ន្ត​ភ្នែក​អតិថិ​ជន​ខ្មែរ​ដែល​ជា​អ្នក​ផឹក។ ក្រុម​ហ៊ុន​ស្រា​ទាំង​នោះ​ បាននិង​កំពុង​ព្យា​យាម​យក​ប្រព័ន្ធ​ឃោសនា ​និង​ផ្សព្វផ្សាយ​​ជាតិ​ក្នុង​ការ​ប្រើ​យុទ្ធ​សាស្រ្ត​ប្រកួត​ប្រជែង​ផ្នែក​ជំនួញ​ប្រមឹក តាម​រយៈ​ការ​អូស​ទាញ​អតិ​ថិជន​ឲ្យ​ផឹក​ស្រាផ្សង​សំណាង​ ដើម្បី​ឈ្នះ​រង្វាន់​បន្តិច​បន្តួច​ជា​មាស ជា​ប្រាក់ និង​ជា​សម្ភារ​ប្រើ​ប្រាស់​។ល។

ការ​ប្រកួត​ប្រជែង​បែប​នេះ ភាគ​ច្រើន​ មិន​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើន​គុណ​ភាព​សុខ​ភាព​នោះ​ទេ ប៉ុន្តែ​មាន​លក្ខណៈ​បំផុស​បំផុល​ឲ្យ​ពល​រដ្ឋ​ខ្មែរ​មួយ​នគ​រងប់​នឹង​ស្រា​ទៅ​វិញដែល​ហាក់​បង្ហាញ​​ថា ផឹក​ស្រា​ឲ្យ​បាន​ច្រើន​គ្រប់ៗ​គ្នា ទើប​ជា​ជ័យ​ជម្នះ និង​មោទ​នភាព​សម្រាប់​ជាតិ គឺ​មាន​ន័យ​ថា «ផឹក​ស្រា​ដើម្បី​មោទ​ន​ភាព​ជាតិ​ខ្មែរ»។ ជំនួញ​ប្រមឹក​បែប​បំភ័ន្ត​ភ្នែក​នេះ គឺ​ជា​សកម្ម​ភាព​ជំនួញ​ប្រាស​ចា​ក​ពី​សីល​ធម៌​​សង្គម និង​ច្បាប់​សង្គម និង​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​អតិ​ថិជន​ខ្មែរ​ថា​សុទ្ធ​សឹង​ជា​ជន​ឆោត​ល្ងង់។

ដំណោះ​ស្រាយ​ល្អ​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ មាន​តែ​មួយ​គត់ គឺ​រដ្ឋាភិបាល​ ដែល​មាន​ក្រសួង​ព័ត៌​មាន ក្រសួង​ពាណិជ្ជ​កម្ម និ​ង​ក្រសួង​​ពាក់​ព័ន្ធ​ដទៃ​ទៀត និង​សង្គម​​ស៊ីវិល​នា​នា ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​​លើ​ការ​អប់​រំផ្សព្វ​ផ្សាយ​តាម​មូល​ដ្ឋាន អំពី​សីល​ធម៌​សង្គម ​តាម​រយៈ​មាគ៌ា​ព្រះ​ពុទ្ធ​សាស​​នា ដោយ​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មាន​ទូរ​ទស្សន៍ វិទ្យុ ទស្សនា​វដ្តី​ ឬ​យុទ្ធ​នា​ការ ចុះ​​អប់រ​ំ​ជាក់​ស្តែង ​ជាដើម ដើម្បី​បាន​ជ្រួត​ជ្រាប​ទូលំ​ទូលាយ ​ដល់​ពលរដ្ឋ​​ ស្តី​ពី​ផល​វិបាក និង​ទោស​ទណ្ឌ​នៃ​សកម្ម​ភាព​ល្មើស​សីល​ធម៌ និង​ល្មើស​ច្បាប់​ទាំង​នេះ។

ដើម្បី​ឈ្នះៗ​ទាំង​អស់​គ្នា​ រដ្ឋាភិបាល​មិន​​គួរ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​ការផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ឈ្នះៗ​មិន​ដែល​ចាញ់ ឬ​បង្ហាញ​តែ​ពី​មហា​ជោគ​ជ័យ​របស់​ខ្លួន​ដែល​មាន​ជា​ធម្មតា​សម្រាប់​ការ​គ្រប់​គ្រង​​ប្រទេស​នៅ​លើ​ពិភព​លោក​ ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​សាង​សង់​ស្ពាន​ថ្នល់ សា​លា​រៀន ការ​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ ប្រឡាយ​ទឹក ទី​អារាម ឬ​បង្គន់​អនា​ម័យ ជា​ដើម​នោះ​ទេ​ ​រដ្ឋា​ភិបាល​​គួរ​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​អប់រំ​ពលរដ្ឋ​របស់​ខ្លួន​ពី​ក្បួន​ខ្នាត​រស់​​នៅ​ប្រកប​ដោយ​ជីវភាព​​ថ្កុំ​ថ្កើង តាម​រយៈ​ការ​បណ្តុះ​បណ្តាល​លើ​វិស័យ​កសិកម្ម ឧ​ស្សា​​ហ​កម្ម និង​ក្បួន​រស់​​នៅ​ប្រកប​ដោយ​សីល​ធម៌​ សុជី​វធម៌ ជា​ជាង​ការ​លាត​​ត្រដាង​តែ​ពី​មហា​ជោគ​ជ័យ​ដដែលៗ​ របស់​បក្ស​នៅ​គ្រប់​ច្រក​ល្ហក ស្រប​ពេល​ដែល​រាស្រ្ត​នៅ​តាម​ជន​បទ ​កំពុង​រស់​ត្រដាប​ត្រដួស​ស៊ី​អត់​ស៊ី​ឃ្លានកាប់​សម្លា​ប់​គ្នា មិន​ស្គាល់​ប្តី ប្រពន្ធ កូន ចៅ បង ប្អូន ម៉ែ ឪ បែប​នេះ​នោះ​៕ប្រភពពី សសឃក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1561ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2382ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1999ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1866ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1590ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន2034ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2646ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1634ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1560ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន2283ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      275នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10677នាក់
ខែនេះ    80389នាក់
ឆ្នាំនេះ   477397នាក់
សរុប   57828793នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02