អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 1623

ឡាន​អា​សើ​ប​១​គ្រឿង​ពណ៌​សំបក​ឪឡឹក​ដែល​គេ​ដឹងថា​ជា​របស់​ប្អូន ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៥ ខែមេសា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ឡាន​នេះ​បាន​បើក​ដេញ​បុក​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​យ៉ាង​កំរោល តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​ធ្ងន់​ធ្ង​រ​ឡើយ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។​

តាម​ការបំភ្លឺ​ពី​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ឈ្មោះ ហៀ​ប ដា​វិត ដែល​ឃើញ​ហេតុការ​ណ៏​មុនដំបូង​បាន​និយាយថា នៅពេល​លោក​ចេញពី​ញុំ​ា​ការ​គេ លោក​បានឃើញ​ឡាន​អា​សើ​ប​មួយគ្រឿង​ដែលមាន​ស្លាក​លេខ ២K-៤៩៣១ ពណ៌​សំបក​ឪឡឹក​ចត​ទុកចោល រួច​លោក​ក៏​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​គោះទ្វារ​ឡាន​នោះ តែ​ម្ចាស់​ឡាន​គេ​ពុំ​បើកទ្វារ​ឡាន​ទេ ពេលនោះ​លោក​ក៏​ដើរ​ចេញមក​ម៉ូតូ​កង់​បី​របស់លោក​វិញ បន្ទាប់មក​ក៏​ឃើញ​មាន​ជនជាតិ​បរទេស​ម្នាក់ទៀត​ចុះ​ពីលើ​ឡាន​ទៅ​គោះទ្វារ​ឡាន​នោះ​ដូចគ្នា តែ​ម្ចាស់​មិនបាន​បើក​ទៀត​។ ក្រោយមក​លោក​ក៏​ឃើញ​អ្នករត់​ម៉ូតូ​កង់​បី​ជាមួយ​លោក​ទៅ​គោះទ្វារ​ដែរ តែ​មា្ច​ស់​រថយន្ត​អា​សើ​ប​នោះបាន​បើក​កញ្ចក់​សួរថា មក​គោះទ្វារ​អញ​ធ្វើ​អី​! ហើយ​ឆ្លើយ​ថែម​ទៀតថា អញ​ជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា រួច​ក៏​បិទទ្វារ​វិញ​។ ពេលនោះ​អ្នករត់​ម៉ូតូ​កង់​បី​ជា​ជនរងគ្រោះ ក៏​គោះទ្វារ​ឡាន​រហូតដល់​បែក​កញ្ចក់​មុខ​បន្តិច ស្រាប់តែ​ប្អូន​ម្ចាស់​ហាង​នោះ​បើករថយន្ត​អា​សើ​ប​ដេញ​បុក​ប៉ង​សម្លាប់​តែម្តង តែ​សំណាងល្អ​មិន​ស្លាប់ ហើយក៏​ត្រូវ​ក្រុម​សន្តិសុខ​របស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​ចូល​វៃ​យ៉ាង​ចាស់ដៃ ធ្វើ​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​ដួលសន្លប់​។ ពេលនោះ​សន្តិសុខ​ក៏​ដើរចូល​ក្នុង​ហាង​វិញ​ធ្វើ​ព្រងើយ​ដូច​គ្មាន​ញញើត​ប៉ូលីស​ទេ​។​

​សាក្សី​រូប​នោះបាន​បន្តទៀតថា បែ​ល​ជនរងគ្រោះ​ជា​អ្នករត់​មូ​តូ​កង់​បី​សន្លប់ គេ ក៏​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលីស​ខ្លាហោះ​ម្នាក់​ដើរ​ចូលទៅ​អូសទាញ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​យកមក​ថត​ថែមទៀត តែ​ត្រូវ​ពួកលោក​ជា​អ្នករត់​កង់​បី​ស្រែក​ព្រមៗ​គ្នា​ថា «​ពួកវា​រត់​ចូលក្នុង​ហាង​អស់ហើយ​» តែ​ប៉ូលីស​នោះ​ធ្វើ​ដូចជា​ហី​! បន្ទាប់មក​ក្រុម​លោក​ក៏​ដើរទៅ​ស្រែក​នៅមុខ​ហាង ស្រាប់តែ​ឃើញ​ក្រុម​សន្តិសុខ​នោះ​ព្រួត​គ្នា​មក​ទាញ​បិទ​ទា្វរ​របង​ជិត និង​ឃើញ​មាន​កាន់​ដែក​បំពង់​ទីប និង​ដែក​រនាស់​ម្នា​ក់មួយ​គ្រប់​ដៃ​ទៀតផង​។​

​ចំពោះ​ករណីនេះ ក្រុម​អ្នករត់​ម៉ូតូ​កង់​បី​នៅក្នុង​ខេត្តសៀមរាប សូម​សំណូមពរ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទាំងអស់ មេត្តាជួយ​រក​យុត្តិធម៌ ដល់​ជនរងគ្រោះ​ជា​អ្នករត់​កង់​បី​ម្នាក់​នោះ​ផង ព្រមទាំង​ទាមទារ ឲ្យ​មា្ច​ស់​ហាង ឬ​អ្នកតំណាង​ណាមួយ​ចេញ​មុខមក ដោះស្រាយ និង​នាំខ្លួន​ជនបង្ករ​ទាំងអស់​យក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ ប្រភពពី ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1688ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន3008ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1655ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1586ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1596ដង លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២?...    អាន2442ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1669ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1737ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1643ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1748ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      366នាក់
ម្សិលមិញ    2208នាក់
សប្ដាហ៍នេះ    8573នាក់
ខែនេះ    78285នាក់
ឆ្នាំនេះ   475293នាក់
សរុប   57826689នាក់
ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 03:23