ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣

ដោយៈ រាជធានីភ្នំពេញ ថ្ងៃទី 27 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 01:48 នាទី ចំនួនអានៈ 1569

គ្រោះធម្មជាតិនៅ​ដើមឆ្នំា​២០១៣ នៅតាមខេត្តក្រុង​មួយ​ចំនួន​ ហាក់មាន​សភាព​កាច​សា​ហាវ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់ជីវិត​មនុស្ស​ សត្វ​ និង​ខូច​ខាត​ទ្រព្យសម្បត្តិជា​ច្រើនសធ្ធឹកសន្ធាប់។

យោង​តាម​ប្រភពពីអាជ្ញាធរខេត្ដ​ព្រះវិហារ​បាន​អោយ​ដឹងថា មាន​គ្រោះធម្មជាតិមួយ​បាន​កើត​ឡើង​ ដែល​បណ្ដាល​មក​ពី​ភ្លៀង​លាយ​ខ្យល់ព្យុះ ប្រមាណប្រហែល​៣០​នាទី​ កា​ល​ពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ ស្ថិត នៅ​ភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រអែម ស្រុក ជាំ​ក្សាន្ដ ខេត្ដ​ព្រះ​វិ​ហារ ដែល​នាំ​អោយ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជាង​៥០​ខ្នង បាន​ដួលរលំ និង​ប៉ើង​ដំបូល ព្រមទាំង​សម្លាប់​ម្ដាយ និង​កូនប្រុស អាយុ​៨​ឆ្នាំ ដោយ​សារ​តែ​​ផ្ទះ​​សង្កត់​លើ ។ 

ចំណែក​ឯ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យក៏​​បានឱ្យដឹងផងដែរថា ភ្លៀង​ខ្លាំង​លាយ​លំនឹង​ខ្យល់​ផង ចាប់ពី​ម៉ោង ៥​និង​៣​០នាទី ​រសៀល​រហូតដល់ម៉ោង​៧​យប់ ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ បាន​បណ្តាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​រ​ន្ទៈ​បាញ់ និ​ង​ផ្ទះ​ជាង​ ២៩៦ ​ខ្នង​ទៀត រង​ការខូចខាត នៅក្នុង​ឃុំ​ចំនួន​៦ នៃ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក​។ 

ពលរដ្ឋរងគ្រោះនៅតំបន់ខាង​លើ​បានឲ្យដឹងថា នៅដើមឆ្នំា ២០១៣ មានរន្ទះបាញ់ មាន​ខ្យល់​ព្យុះ​បក់​បោក​ខ្លំាង​ ធ្វើ​ឲ្យ​ដួល​រលំ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​ នេះ​បណ្តាល​មក​ពី​គាត់​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ដើម​ឆ្នំា និង​មិន​សូវ​ទទួលបាន​ព័ត៌មាន​ជាក់​លាក់ណាមួយ​អំពី​ខ្យល់ព្យុះទាំងនោះផងដែរ។ ពួកគាត់​បន្តថា ” តាម​ការ​ចំនាំរបស់​ពួក​ខ្ញុំរយៈពេល​ប៉ុន្មា​ឆ្នាំ​ចុង​ក្រោយ​នេះ​អាកាស​ធាតុ​ហាក់​ប្លែក​ខុស​ពី​ធម្ម​តា បើ​ខ្យល់​ក៏​ខ្យល់​ខ្លាំ ភ្លៀង​វិញភ្លៀង​ចង់​បាក់​មេឃ រន្ទះ​បាញ់​មនុស្ស​ សត្វ​គោ​ ក្របី ស្លាប់​​ ជា​ញឹក​ញាប់ គួរ​អោយ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ មិន​ដឹង​មក​ពី​បញ្ហាអ្វី?”

ពាក់ព័ន្ធករណីគ្រោះថ្នាក់​ខាងលើនេះ អាជ្ញាធរ​ដែនដីបានអោយ​ដឹងថា​ ពួកគាត់បាន​ចុះទៅពិនិត្យ នៅ​កន្លែង​កើ​ត​ហេតុ​ជាក់ស្តែង និង​បាន​ចែក ជូន​នូវ​ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ មួយចំនួន ដល់​ក្រុមគ្រួសារ​ជ​ន​រងគ្រោះ​ផងដែរ​។​

កាលពី​ពេលកន្លង​ទៅថ្មីៗ​នេះ ​អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ ក្នុង​សន្និសិត្យ​កាសែត​នៅ​ទី​ក្រុង​ភ្នំពេញ​ថា គ្រោះ​ធម្មជាតិ​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក។ លោក​បន្ត​ថា ប្រទេស​កម្ពុជា បាន​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ASIA PACIFIC) កន្លង​មក​នេះ។ លោកបានបន្ថែម​ថា ខ្យល់ព្យុះ​នា​ពេលបច្ចុប្បន្ន​នេះ ពេលដែលវាមក ​វា​អត់​ប្រាប់​មុននោះ​ទេ វា​មក​ចំ​ត្រង់​ណា​កួច​យក​ផ្ទះ​ត្រង់​ហ្នឹង​តែម្ដង។ ហើយ​ជាមួយ​គ្នានោះ ភ្លៀង​ក៏មកព្រមគ្នា ថែម​ទាំងមាន​រន្ទះ​បាញ់​ថែមទៀត។ អាកាសធាតុ​ក្ដៅ​ណាស់​មក​ទល់នឹងថ្ងៃ​នេះ គឺ​គ្រប់​កន្លែង​ក្ដៅ​ណាស់ ហើយ​មានភ្លៀងធ្លាក់​មិន​ទៀង​ទាត់ថែមទៀតផង ខេត្ត​មួយ​ចំនួន​នៅកម្ពុជា កំពុងជួបនូវ​ការ​រាំង​ស្ងួត​ខ្លាំង​ផងដែរ។

លោកស្រី ​ម៉ាហ្គារ៉េតា វ៉ូលស្រ្តម តំណាង​ពិសេសនៃ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ (អ.ប.ស) ទទួល​បន្ទុក​កាត់​បន្ថយ​ហានិភ័យ  បានមាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា​ ឆ្នាំ២០១៣​នេះ​ថា ប្រទេស​កម្ពុជា ត្រូវ​ពង្រឹង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​ស្ដី​ពី​បញ្ហាទឹក​ជំនន់​ ខ្យល់ព្យុះ រន្ទះ​បាញ់ ឲ្យ​បាន​លឿន​ដល់​ប្រ​ជាពលរដ្ឋ​នៅ​តំបន់​ទឹក​លិច ដើម្បី​ពួក​គេ​អាច​រៀបចំ​ខ្លួន​បាន​មុន​ពេល ខ្យល់ព្យុះ​ ឬ​ទឹក​ជំនន់​បាន​លិច​ភូមិឋាន​ផ្ទះ​សម្បែងរបស់ពួកគេ។ លោកស្រីបន្តថា បាតុភូមិ​ធម្មជាតិ​ដែល​កើត​ឡើង​​នៅ​កម្ពុជា ​មាន​មូល​ហេតុ​​ពាក់ព័ន្ធ​ជា​ច្រើនដូច​ជា ការកាត់​បំផ្លាញ​ព្រៃ​ឈើ និង​កត្តាមួច​ចំ​នួនផ្សេងទៀត។

លោកស្រី​ក៏បានស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹងបន្ថែម​ប្រព័ន្ធ​ការពារ និងសង្គ្រោះជន​រង​គ្រោះ​ឲ្យ​បាន​ឆាប់​រហ័ស និង​ទាន់​ពេល​វេលា នៅ​គ្រា​ដែល​មាន​គ្រោះ​មហន្តរាយ​គ្រោះ​ធម្មជាតិ និង​ហានិភ័យ ដូច​ជា​ខ្យល់​ព្យុះ និង​ទឹក​ជំនន់​ដែលកើតមានឡើងជាដើម។ មួយវិញទៀត ​ដើម្បី​បង្ការ​ជា​មុន​នឹង​គ្រោះ​ធម្មជាតិ ដែល​តែង​វាយ​ប្រហារ​ជា​រៀង​រាល់​ឆ្នាំ​នោះ​ចាំ​បាច់ណាស់​ កម្ពុជាត្រូវ​តែ​មាន​ឧបករណ៍​ វាស់​ឧតុ​និយម និង​អាកាស​ធាតុ​តាម​បែប​វិទ្យា​សាស្រ្ត៕ ក្រុមទី០១     ឈ្មោះ  ផ្លុង-រ៉េត       អេង-សូផាត            ជន-ស្រីនុច (វគ្គបណ្តុះបណ្តាល ស្តីពីកាប្រែប្រួលអាកាសធាតុ នៅរាជធានីភ្នំពេញ ថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០១៣)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2127ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1667ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន2283ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1789ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2621ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1694ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2385ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1870ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1781ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1689ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 06:51