កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 04:31 នាទី ចំនួនអានៈ 1715

ជីវិតមនុស្ស​សត្វកើត​មករមែង​​តែង​តែ​ឈឺ​ចាស់​ស្លាប់​ទៅ​វិញ​ជា​រឿង​ព្រម្ម​លិខិត​ជា​អ្នក​កំ​ណត់ ប៉ុន្តែ​បើ​យើង​ក្រលេក​មើ​ល​ស្ថាន​ភាព​នាពេល​បច្ចុប្បន្ន​ គឺ​កត្តា​ធម្ម​បាន​បំផ្លេច​បំផ្លាញទ្រព្យ​សម្បត្តិ និង​បាន​សម្លាប់​ជីវិត​មនុ​ស្ស​មិន​ថា​ក្មេង​ចាស់​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។

លោក ជៀប​-អង្គាវឌ្ឈនា សាស្រ្តា​ចារ្យផ្នែក​អក្សរ​សាស្រ្ត​ខ្មែរនៅ​សាលា​វិទ្យា​ល័យ​អង្គរ​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ខ្លះ​ៗ​ថា​ ថ្ងៃអា​ទិត្យ​ជា​ថ្ងៃ​សំ​រាកចុង​សប្តាហ៍ ​របស់​មន្រ្តី​រាជ​ការ​ អ្នក​មុខ​អ្នក​ការ​ សិស្សា​នុសិស្ស និង​បុគ្គលិកតាម​ស្ថា​ប័ណមួយ​ចំ​នួន​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ លោក​បាន​បន្ត​ថា ​បើ​តាម​ការ​និយម​របស់​ពល​រដ្ឋ​ខ្មែ​រ​មួយ​ភាគធំ​តែង​តែ​ធ្វើ​ដំ​ណើរ​កម្សាន្ត​លំហែរ​កាយ​ទៅ​កន្លែង​ផ្សេង​ៗ​តាម​ចំណង់​ចំ​ណូល​ចិត្ត ឯអ្នក​ខ្លះ​ចូល​ចិត្តទៅ​ស្ទួច​ត្រី បង់សំណាញ់ អូស​ជញ្ជាត់​ យក​ត្រី​មក​ហូបចុកជា​មួយ​មិត្ត​ភ័ត្រជាដើម។

ដោយ​សា​រ​ការ​អូស​ត្រី​នៅ​ក្នុង​បឹង​មួយឈ្មោះ​ថា បឹង​សំរោង​​ ស្ថិត​ក្នុងភូមិ​សំ​រោង​ខាង​ត្បូង សង្កាត់​សំ​រោង​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញកាល​ពីម៉ោង​៤​រសៀល​ថ្ងៃទី​២៨មេសា​ បានធ្វើ​អោយ​បុរស​៣​នាក់​ក្នុង​ចំ​ណោម​៥នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ដោយ​សារតែ​រន្ទះ​បាញ់​ក្រោម​ផ្ទៃ​មេឃពណ៍ខ្មៅ លាយ​លំ​ជាមួយ​ភ្លៀង​ខ្យល់ផង​នោះ​ នេះ​បើ​យោង​​តាម​ការ​អោយ​ដឹង​ពី​អាជ្ញាធរ​ដែនដី​នៅ​ខណ្ឌ​សែន​សុខ​នៅ​ព្រឹក​​ពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ២០១៣។

អាជ្ញាធរ​បាន​អោយ​ដឹង​ទៀត​ថា ជនរង​គ្រោះ​ដោយ​សារ​រន្ទះ​បាញ់​នោះ ទី​១-ឈ្មោះ សាយភារម្យ ភេទ​ប្រុស​ អា​យុ​២៥​ឆ្នាំ មុខ​របរជា​​អ្នក​នេសាទ​ ស្នាក់​នៅ​ផ្ទះ​ជួល​សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​សែន​សុខ​ មាន​ស្រុក​កំ​ណើត​នៅ​ខេត្ត​កំ​ពង់​ចាម​ ទី​២-ឈ្មោះ ឌិនកវី ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​មុខ​របរ​កម្ម​ករ​រោង​ចក្រ​នៅ​ម្តុំ​ចំ​ការ​ដូង​ និង​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណច្បាស់​លាស់។​

ចំ​ណែក​ជនរងគ្រោះរបួស ដោយ​សារ​រន្ទះ​បាញ់​ត្រូវ ​ស្លេក​ត្រឹម​ស្មារ​ឡើង​ទៅ​លើ​ ទាំង​២​នាក់​ដូចគ្នាទៀត​នោះ​ ទី១-​ឈ្មោះ ឈាងជាង ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​និង​ទី២-ឈ្មោះ គង់ធីណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនរង​គ្រោះទាំង​២​​នាក់នេះ​​​ជា​កម្ម​ករ​រោង​ចក្រ​ បច្ចុ​ប្បន្ន​ស្នាក់​​នៅ​ជិត​កន្លែង​កើត​ហេតុ។​ អាជ្ញា​ធរ​ខាង​លើ​បាន​​បន្ថែមថា ជន​រង​គ្រោះ​បាត់​បង់​ជីវិត​៣​នាក់​ត្រូវ​បាន​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី​សាសនា ឯជនរងគ្រោះរបួស២នាក់​ទៀត​បាន​ដឹក​យក​ទៅ​ព្យា​បាល​នៅ​គ្លី​និក​​ឯក​ជន​បាន​ធូរ​ស្រាល​ ហើយ​បាន​នំា​គ្នា​ត្រ​ឡប់​មក​ផ្ទះ​ស្នាក់​នៅ​វិញ​ជិត​​កន្លែង​កើត​ហេតុ។

ប្រ​ភព​ព័ត៌​មាន​ពី​ពល​​រដ្ឋ​​នៅ​​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹ​ង​ថា ​​ជន​រង​គ្រោះ​ទាំង​៥​នាក់​ជា​មិត្ត​ភក្កិ​នឹង​គ្នា ​ក្នុង​នោះ​មាន​៤​នាក់​ជាកម្ម​ករ​រោង​ចក្រ​ និង​ម្នាក់​ជា​អ្នកនេសាទ។ ប្រភព​បន្តថា ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ បាន​នាំ​គ្នា​ទៅ​​លេង​​ផ្ទះ​​មិត្ត​ភក្កិ​នៅ​កន្លែងកើត​ហេតុ​ ហើយ​បាន​បបួល​គ្នា​ទៅ​ រក​ត្រី​នៅ​បឹង​សំ​រោង​ដើ​ម្បី​យក​មក​ដុត​ហូប​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​សម្រាក​ពី​ការ​ងារ។​ ពួកគេ​បាន​ជិះ​ទូក​ទៅ​ដល់​បឹង​ខាង​លើ រួច​នាំ​គ្នា​ចុះ​ពី​លើ​ទូក​ទៅ​អូស​ត្រី ​ស្រាប់​តែមួយ​សន្ទុះ​ក្រោយ​មក​ មេឃធ្លាក់​ភ្លៀង​លាយ​លំ​ជា​មួយ​ខ្យល់​​ ហើយ​រន្ទះ​​បាន​បាញ់​​​ចំ​ជន​រង​គ្រោះ​ទាំង​៥​នាក់​នៅ​ក្នុង​ទឹក​បឹង​នោះ ​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ និង​រង​របួស​២នាក់។​

លោក​ កែវវី ​អនុប្រ​ធាន​​នាយ​ក​ដ្ឋាន​​ព័ត៌​មាន​​នៃ​​គណៈ​កម្មាធិ​ការ​​ជាតិ​​គ្រប់​គ្រង​​គ្រោះ​​មហន្ត​រាយ​​ក៏​​បាន​មាន​ប្រ​សាសន៍​បង្ហាញ​ពី​វិ​ធី​សាស្ត្រ​មួយ​​ចំ​នួន​ក្នុង​ការ​ការ​ពារ​បង្ការ​ និង​​ការ​ពារ​​ជៀស​វាង​​រន្ទះ​​នៅ​​ពេល​​មាន​​ភ្លៀវ​ធ្លាក់​ដូច​ជា ​កុំជិះកង់​ម៉ូតូពេល​មាន​ភ្លៀង​ធ្លាក់ ប្រ​ញាប់​ត្រ​ឡប់​ចូល​ផ្ទះ​ កុំ​ប៉ះ​ពាល់​របស់​មាន​ជាតិ​​ដែក​បិទ​វិទ្យុ​ និង​ទូរ​ស័ព្ទ​ កុំ​ជ្រក​ជិត​ដើម​ឈើ​ធំ​ៗ​នៅ​ក្នុង​ផ្ទះ​បិទ​ទូរ​ទស្សន៍​ និង​ដក​កុង​តាក់​អគ្គិស​នី បើ​​កំ​ពុង​​នេ​សាទ​​ត្រូវ​​ក្រាប​​លើ​​ទូក​​ ហើយ​​ស្រូតអ៊ំ​​​​​ទូក​​​ចូល​មក​​​ច្រាំងវិញ​​ និង​​ត្រូវ​​អង្គុយ​​ចុះ​​ឱប​​ជង្គង់​​បើ​​នៅ​​ទី​​វាល។​

លោក ​ញឹមវណ្ណដា អនុ​ប្រធាន​ទី០​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រ​សាសន៍​​ប្រាប់​អ្នក​កាសែត​ ក្នុង​សន្និសិត្យ​កាសែត​នៅ​ទី​ក្រុង​ភ្នំពេញកាល​ពី​ពេល​ថ្មី​ៗ​នេះ​​ថា គ្រោះ​ធម្មជាតិ​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក។ លោក​បន្ត​ថា ប្រទេស​កម្ពុជា បាន​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ASIA PACIFIC) កន្លង​មក​នេះ។ លោកបានបន្ថែម​ថា ខ្យល់ព្យុះ​នា​ពេលបច្ចុប្បន្ន​នេះ ពេលដែលវាមក ​វា​អត់​ប្រាប់​មុននោះ​ទេ វា​មក​ចំ​ត្រង់​ណា​កួច​យក​ផ្ទះ​ត្រង់​ហ្នឹង​តែម្ដង។ ហើយ​ជាមួយ​គ្នានោះ ភ្លៀង​ក៏មកព្រមគ្នា ថែម​ទាំងមាន​រន្ទះ​បាញ់សំលាប់​ជីវិត​មនុស្ស​ សត្វ​​ថែមទៀត​។ អាកាសធាតុ​ក្ដៅ​ណាស់​មក​ទល់នឹងថ្ងៃ​នេះ គឺ​គ្រប់​កន្លែង​ក្ដៅ​ខ្លាំង​ ហើយ​មានភ្លៀងធ្លាក់​មិន​ទៀង​ទាត់ថែមទៀតផង ខេត្ត​មួយ​ចំនួន​នៅកម្ពុជា កំពុងជួបនូវ​ការ​រាំង​ស្ងួត​ខ្លាំង​ផងដែរ។

គេសង្កេត​ឃើញថា រដ្ឋា​ភិបាល និង​អង្កការ​ក្រៅ​រដ្ឋា​ភិបាល​កំពុង​មានការ​​ព្រួយ​បារម្ភចំពោះ​ការ​បំ​រែ​បំរួល​អា​កាស​ធាតុ​នៅ​លើ​ពិភព​លោក​ នឹង​នៅ​ប្រ​ទេស​កម្ពុជា ហើយ​ជាក់​ស្តែ​ង​កាល​ពី​ថ្ងៃទី២៤-២៦ ខែមេសា​ ឆ្នាំ​២០១៣​កន្លង​ទៅនេះ មជ្ឈមណ្ឌ​ល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ឬ​ហៅ​កាត់ថា CCIM ក្រោយ​ជំនួយ​ឧបត្ថមថវិការ​​របស់ ​វិហារ​ដាណឺម៉ាក បាន​រៀម​ចំ​វគ្គ​បណ្តុះ​បណ្តាលមួយ​ ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដើម្បី​បង្កើន​សមត្ថ​ភាព​​ដល់អ្នក​សារ​ព័ត៌​មានជាតិ​​ចំនួន​១៥រូបនៅ​រាជ​ធានី​ភ្នំ​ពេញ​ ដែល​បាន​អញ្ជើញ​គ្រូ និង​វា​គ្មិន​ជំ​នាញៗ​មក​​ពី​ UNDP និង​ពី​ CCCN ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​កាលពី​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា រន្ទះបាញ់​បានសម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ​១៦៥​នាក់ របួស​១៣៩​នាក់ ក្នុងនោះ​ស្ត្រី​៥៥​នាក់ និង​២៣​នាក់​ជា​កុមារ ព្រមទាំង​សម្លាប់​គោ​ក្របី​ចំនួន​ ៦០​ក្បាល ​និង​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់​៤​ខ្នង​៕​ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សពព្រះមហាវីរក្សត្រ និងថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី៤នេះ   អាន1804ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1774ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន4478ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1970ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4264ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2345ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2109ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2527ដង ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1521ដង អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន2335ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      964នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    964នាក់
ខែនេះ    16507នាក់
ឆ្នាំនេះ   299159នាក់
សរុប   57650555នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 07:12