គោយន្តកន្រ្តៃដឹកឈើដូចហែកឋិនឆ្លងកាត់ស្រុកវ៉ារិនគ្មានអ្នកបង្រ្កាប

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 07:36 នាទី ចំនួនអានៈ 1822

សកម្ម​ភាព​គោ​យន្ត​កន្ត្រៃ​ដឹក​ឈើ​លេខ​២​របស់​មេ​ឈ្មួញ​ស្រីម្នាក់​ឈ្មោះ ចែឡូវ ដឹក​ឆ្លង​កាត់​ស្រុក​វ៉ា​រិន​ ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​រលួន​ដោយ​គ្មាន​មេ​ព្រៃ​ ឬ​សមត្ថ​កិច្ច​ណា​ចេញ​មុខ​បង្រ្តាប តែ​មន្រ្តី​​ជំ​នាញបែ​ជា​ឆ្លើយដោះ​សា​​​ថា ខាង​ក្រុម​ប្រឹក្សា​ស្រុក​វ៉ា​រិន​សុំ​ដឹក​យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ទៅ​វិញ​។​

ជាក់​ស្តែង​នៅ​ថ្ងៃ០៦ ខែ​ឧសភា ឆ្នាំ​២០១៣នេះ មាន​គោ​យន្ត​កន្រ្តៃ​០៤​គ្រឿង​ ដឹកឈើ​​ចេញ​ពី​​តំបន់​ព្រៃ​ស្អាក​ព្រំ​ប្រ​ទល់​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរមាន​ជ័យ ឆ្លង​កាត់​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន នេះ​បើ​យោង​តាម​ប្រ​ភពច្បាស់​ការ​​​បានរាយ​ការណ៍តាម​​ទូរ​ស័ព្ទនៅ​ព្រឹក​មិញ​នេះ។ ប្រភព​បន្ត​ថា កាល​ពី​ព្រឹក​ដឹក​២​គោ​យន្តមិន​ដឹង​ម្ចាស់​ឈ្មោះ​អ្វី​ទេ តែ​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ដដែល​នេះ ដឹក​២គោ​យន្ត​ទៀត ក្នុង​មួយ​គោ​យន្ត​មាន​ឈើ​ចាប់​ពី​៥ទៅ​៧​ម៉ែត្រ​គូប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឈើ​របស់​មេ​ឈ្មួញ​ស្រីម្នាក់​​ឈ្មោះ​ ចែ​ឡូវ ធ្លាប់​រក​ស៊ី​ដឹក​ឈើ​ត្រូវ​រូវ​គ្នា​ជា​មួយ​មន្រ្តី​ជំ​នាញ​រាប់​សិប​ឆ្នាំ​មក​ហើយ។​ ប្រភព​បន្ថែម​ថា មាន​គោ​យន្ត​កន្រ្តៃ​ដឹក​ឈើ​រាប់​ភ្លេច​ដឹក​ឆ្លង​កាត់ឃុំ​ស្រែ​ណូយ ​ស្រុក​វ៉ារិន​ជា​រៀង​រាល់​យប់​ ហើយ​ឈ្មួញ​ទាំង​នោះ​អះអាង​ថា បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ​គ្មាន​អ្នក​ចាប់​ទេ។

ចែឡូវ​ មេ​ឈ្មួញ​ដុះ​ស្លែ​ខាង​លើ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀ​ល​ថ្ងៃ​ទី​០៦​ដដែល​នេះ​ថា គាត់​បាន​ដឹក​ឈើ​មែន​តែ​ឈើ​របស់​គាត់​មាន​តែ​មួយ​គោ​យន្ត​កន្រ្តៃ​ទេ ហើយ​ក្នុង​មួយ​គោ​យន្ត​មាន​តែ​ជាង​៥​ម៉ែត្រ​គូប​ប៉ុណ្ណោះ​មិន​មាន​ដល់ទៅ​​៧​ម៉ែត្រ​គូបដូច​គេ​ថា​នោះ​​​ឡើយ។

អ្នក​យក​ព័ត៌​មាន​យើង​បាន​ព្យា​យាម​រាយ​ការ​ពី​សកម្ម​ភាព​ដឹក​ឈើ​គ្មាន​ច្បាប់​ខាង​លើ​ជូន​លោក​ ថោង​សុខៃ​នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រៃ​ណូយដែរ ​តែ​ទូរ​ស័ព្ទលោក​​នៅ​ក្រៅ​តំ​បន់​សេ​វា។ ដូច្នេះ​អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយ​ការ​ជូន​លោក លីសុផា នាយ​រង​សង្កាត់ខាង​លើ​​ តែ​កាល​ពី​ម៉ោង​ជាង​១០​ព្រឹក​គាត់​ឆ្លើយ​ថា ជាប់​រវល់​នៅ​ឯ​ក្រុង​សៀម​រាប មិន​បាន​នៅ​ឯ​ស្នាក់​ការ​ទេ ដូច្នេះ​លោក​មិន​បាន​ដឹង​ថាជា​ឈើ​របស់​អ្នក​ណា។ លុះ​ដល់​ម៉ោង​០១​រសៀល​លោកលី​សុ​ផាបាន​ប្រាប់​ថា ឈើ​ដែល​ដឹក​ខាង​លើ​គឺ​ខាង​ក្រុម​ប្រឹក្សា​ស្រុក​វ៉ារិន​គេ​សុំ​យក​ទៅ​ធ្វើ​ផ្ទះទៅ​វិញ។

ប្រភព​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បាន​លួច​បង្ហើប​ថា ចែ​ឡូវ​ គាត់​ជា​ប្អូន​ស្រី​របស់​លោកគណ​បញ្ជា​ការ​ឯក​ភាព​ស្រុក​វ៉ា​រិន​ម្នាក់​ឈ្មោះ​ លន់ តែ​ឥឡូវ​លោក​លន់​គាត់​បាន​ទទួល​មរណភាព​ដោយ​រោគា​ពាទ​បាត់​ទៅ​ហើយ។ ពល​រដ្ឋ​បន្តថា ចែ​ឡូវ​ តែង​តែ​យក​អំណាច​ ឬ​យក​ឈ្មោះ​ខាង​ក្រុម​ប្រឹក្សា​ស្រុក​មក​លក់​ក្នុង​ការ​រក​ស៊ី​ដឹក​ឈើ​ ម្យ៉ាង​វិញ​ទៀត​បើ​មាន​អ្នក​កាសែត​ណា​ហ៊ាន​តាម​ថត​រូច​ផ្តេស​ផ្តាស ចែ​ឡូវ តែង​តែ​ប្តឹង​ទៅ​សមត្ថ​កិច្ច​ស្រុក​វ៉ារិន​ថា អ្នក​កាសែត​ទៅ​ជំរិត​ទា​ប្រាក់​ រហូត​ដល់​មាន​អ្នក​កាសែត​ខ្លះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ដាក់​គុគ​ញ្ជូន​មក​តុលាការ​ខេត្ត​ក៏មាន។

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​រិះ​គន់​ថា ក្រោម​ការ​ដឹក​នាំ​ជា​ច្រើន​ឆ្នាំ​របស់​លោក​ ស៊ូ​ភិរិន្ទ អភិ​បាល​ខេត្ត​សៀម​រាប​ ពួក​គាត់​សង្កេត​ឃើញ​ថា បទ​ល្មើ​ព្រៃ​ឈើ​កើត​យ៉ាង​អាណា​ធិបតេយ្យគ្មាន​អ្នក​បង្រ្កាបជា​ដុំ​កំភួន​សោះ។ ពួកគាត់​បន្ត​ថា ឥឡូវ​របប​គ្រប់​គ្រង​ថ្មី​របស់​លោក ឃឹម​ប៊ុន​សុង ពួក​គាត់​សង្ឃឹម​ថា ខេត្ត​សៀម​រាប​និង​មាន​ការ​រីក​ចំ​រើន​ សម្បូរ​សប្បាយ គ្មាន​បទ​ល្មើស​ គ្មាន​ការ​ឆក់​ប្លន់បន្ត​ទៅ​ទៀត​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1696ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1642ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1653ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1867ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2194ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1864ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2711ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1684ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2653ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1622ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1519នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    1519នាក់
ខែនេះ    17062នាក់
ឆ្នាំនេះ   299714នាក់
សរុប   57651110នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 13:08