កងរាជអាវុធហត្ថខេត្តសៀមរាបបានដាក់បណ្តាញតាមដានចាប់បានរថយន្តដឹកឈើក្រញូងមួយគ្រឿងដែលបង្កប់ក្រោមដំឡូងមីនៅវេលាម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ នៅ ចំនុចរង្វង់មូល ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ញឹម-សិលា មេបញ្ជាការរងកងរាជអាវុត្ថហត្ថខេត្តបានមានប្រសាសន៍ថា រថយន្តដែលចាប់បាននេះ ម៉ាកហ៊ីយុនដាយ (Hyundai) ទ្រុង និងក្បាលពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-1825។ លោកមេបញ្ជាការរងបានបន្តថា ក្នុងការបង្ក្រាបឈើក្រញូងខាងលើនេះ គឺលោកបានចំណាយថវិការមួយចំនួន អោយបណ្តាញធ្វើការតាមដានអោយបានច្បាស់ ជៀសវាងការចាប់ច្រឡំ ដែលនាំអោយមានការចោទប្រកាន់ថា សមត្ថកិច្ចធ្វើការមិនច្បាស់ ឬដាក់កុងត្រូវជជុសតាមដងផ្លូវ។
លោកបន្តអោយដឹងទៀតថា បន្ទាប់ពីមានការចូលរួមវាស់វែងជាមួយកម្លាំងចំរុះរួចមក ឈើក្រញូងទាំងអស់មានចំនួន ៧៩ដុំ មានទម្ងន់ សរុប២៦៨៥ គឺឡូក្រាម ស្មើនិង ២,២៣៧ ម៉ែត្រគូប ហើយទាំងរថយន្តជាមធ្យោបាយដឹងជញ្ជូន និងឈើជាវត្ថុតាម ខាងប៉េអឹមបានបញ្ជួនអោយទៅខាងរដ្ឋបាលព្រៃឈើនៅថ្ងៃទី០៩ដដែលនេះ។
ប្រភពព័ត៌ពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលេខ ៦៧ (ផ្លូវហៃវ៉េ) ខេត្តសៀមរាប បានអោយដឹកនៅរសៀថ្ងៃទី០៩ នេះថា ជារៀងរាល់យប់មានរថយន្តម៉ាក បាឡែន ក្រពើ ចំរុះពណ៍ បានដឹកឈើប្រញូង ឆ្លងកាត់ឡើងកក្រើកថ្នល់ ក្រោមក្រសែភ្នែករបស់មន្រ្តីជំនាញ ដែលដាក់កុងត្រូល ដូចម្រាមដៃចំារាប់ក្បាលឡានយកលុយ។ ពលរដ្ឋរិះគន់ថា ការមិនមានការបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះ វាជាទង្វើរបស់មន្រ្តីជំនាញយូណាស់មកហើយ ដែលទង្វើទាំងអស់នេះពលរដ្ឋថា ហាក់ផ្គើននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ពលរដ្ឋចោទសួរថា តើថ្ងៃណាជំនួញឈើក្រញូងក្បត់ជាតិរបស់ឈ្មួញទុច្ចរិតទាំងនេះ ត្រូវបានបញ្ជប់? ឬទុកអោយជីវិតពលរដ្ឋលើខ្នងភ្នំដងវែកបន្តស្លាប់ជារៀងរហូតដោយសារស៊ីឈ្នួលកាត់ឈើក្រញូងខាងលើនេះ?៕






មនុស្សកំបុតដៃ
កំបុតជើង
កំបុតទាំងដៃកំបុតទាំងជើង
មនុស្សកំបុតត្រចៀក
មនុសកំបុតច្រមុះ
មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ
មនុស្សកំបុតម្រាមដៃ
មនុស្សកំបុតម្រាមដៃម្រា...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖
១- ក្រេវក្រោធ
២- រមិលគុណ
៣- ឬស្យា
៤- កំណាញ់
៥- មាយា
៦- អួតក្អេងក្អាង
៧- ពោលកុហក
៨- ប្រាថ្នាអាក្រក់
៩- យល់ឃើញខុស...Read more
ប្រជាពលរដ្ឋ២៥០គ្រួសា នៅឃុំកំពង់ភ្លុគ បានលើកគ្នាមកតវ៉ានៅចំណុចភូនិកំពង់ថ្កូវ ឃុំមានជ័យ ស្រុកបានសាទបាគង តាំងពីម៉ោង៩ព្រឹករហូតដល់ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដោយពួកគាត់...Read more
ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោ...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ ព្រះរាជពិធីគោរពនិងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់២ឆ្នាំបានប្រារព្ធធ្វើ ដោយមានការចូលរួមពីរដ...Read more
| ថ្ងៃនេះ | 582 | នាក់ |
| ម្សិលមិញ | 2208 | នាក់ |
| សប្ដាហ៍នេះ | 8789 | នាក់ |
| ខែនេះ | 78501 | នាក់ |
| ឆ្នាំនេះ | 475509 | នាក់ |
| សរុប | 57826905 | នាក់ |
| ថ្ងៃទី 24 ខែ 07 ឆ្នាំ 2026 ម៉ោង 05:31 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

