ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?

ដោយៈ កំពង់ធំ ថ្ងៃទី 09 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1586

ថ្មី​ៗ​នេះ​បន្ទាប់​ពីការ​ដើ​រ​ល្បាត​ព្រៃ​​អស់​រយៈពេល​​ ៣ថ្ងៃ​​បណ្តាញ​សហគមន៍​ព្រៃឡង់​​ប្រមាណ​៥០​នាក់ ​បាន​ធ្វើ​ការ​បំផ្លាញ​​ម៉ាស៊ីន​ត្រង់​ស៊ី​ន័រ​អារ​ឈើ​ចំនួន​៥គ្រឿង​​ដែល​ពួក​គេរឹប​អូស​​បាន​ពី​ក្រុម​អ្នក​កាប់​ឈើ​ និង​បាន​រក​ឃើញ​​បទ​ល្មើស​​បំផ្លាញ​ព្រៃ​ឈើ​​យ៉ាងពេញ​បន្ទុក​​ ហើយ​ក៏​មាន​រថយន្ត​​ដឹក​ឈើ​ហ៊ុប​ និង​ដឹកឈើ​មូល​ប្រមាណពី​១០​ទៅ​១៥គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​ ចេញ​ពី​​ក្រុម​ហ៊ុន​ដីសម្ប​ទាន​​ CRCK។ ​

ឈើ​ទាំង​នោះ​​មួយ​ផ្នែក​ធំ​​មិន​មែន​កាប់​នៅ​ក្នុង​បរិវេណ​​ដី​សម្ប​ទាន​​របស់​ក្រុម​ហ៊ុន​យួន CRCK ​ដែល​ទទួល​បាន​ដីសម្ប​ទាន​សេដ្ឋកិច្ច​​នៅតំបន់​ព្រៃ​ឡង់​នោះ​ទេ​ ប៉ុន្តែ​ជា​ឈើ​​ដែល​កាប់​នៅ​ខាង​ក្រៅ​​រង្វង់​ដីសម្ប​ទាន​​របស់ក្រុម​ហ៊ុនយ៉ាង​មហន្តរាយ​ទៅវិញ​។ ​

តំណាង​សហគមន៍​​បណ្តា​ញ​ព្រៃ​ឡង់ ​បានឱ្យ​ដឹង​ថា​​ពួក​គាត់​​នាំ​គ្នា​ដើ​រ​ល្បាត​ព្រៃ​​ចំនួន​៣ថ្ងៃ​​ គឺ​ចាប់​ពីថ្ងៃទី​០១ ​ដល់​ថ្ងៃទី​០៣ ​ខែ​ឧសភា ឆ្នាំ២០១៣ ​នៅ​ចំណុច​មួយ​ចំនួន​​ ហើយ​បាន​ប្រទះ​ឃើញ​​បទ​ល្មើស​ព្រៃ​ឈើ​​នៅ​ក្នុង​ព្រៃ​ឡង់​យ៉ាង​ច្រើន​ គឺ​​មាន​​​ការ​កាប់​ឆ្កា​រ​ព្រៃ​​ធ្វើ​ចំការ​​និង​ការ​កាប់​ព្រៃ​​រាន​យក​ដី​​លក់​ឱ្យ​ឈ្មួញ​ទុច្ចរិត។

ប្រការ​នេះ​​បាន​ធ្វើ​ឱ្យ​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​​កំពុង​ប្រឈម​​នឹង​សេចក្តី​វិនាសសាប​សូន្យ​ចៀស​មិន​ផុត​ឡើយ​ ព្រោះ​ក្រុម​ជន​ល្មើស​​មិន​ញញើត​​​ក្នុង​ការបំពាន​​លើ​បទ​បញ្ជា​​របស់​​លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បន្តិច​ ​។

​តំណាង​បណ្តាញ​សហគមន៍​​ព្រៃ​ឡង់​បាន​ឱ្យដឹង​ទៀត​ថា​​ពួក​គាត់​មាន​​ការ​សោក​ស្តាយ​​ព្រោះ​​ក្នុង​មួយ​ថ្ងៃ​​មាន​រថយន្ត​ដឹក​ឈើ​ចេញ​​ប្រមាណ​​ពី​១០​ទៅ​១៥គ្រឿង ហើយ​ក្នុងមួយ​រថយន្ត​​ផ្ទុក​ឈើ​ពី៤០​ទៅ​៥០​ម៉ែត្រ​គូប​ ដូច្នេះ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​​​មិន​អាច​គេច​ផុត​​ពី​សេចក្តី​វិនាស​សាប​សូន្យ​នោះ​ទេ​។

នៅ​ក្នុង​រយៈពេល​៣ថ្ងៃ​ដែល​ប្រជា​សហគមន៍​នាំ​គ្នា​ដើរល្បាត​ក្នុង​ព្រៃ ​​គឺ​ចាប់​បាន​ម៉ាស៊ី​នត្រង់​ស៊ី​ន័រ​ចំនួន​ ៥​គ្រឿង​​ ព្រម​ទាំង​ឈើ​អារ​ទុក​ចោល​​ប្រមាណ​ ៣០​ម៉ែត្រ​គូប​ និង​បានរក​ឃើញ​​រថយន្ត​​ដឹក​ឈើ​មូល​​ចេញ​ពី​ក្រុម​ហ៊ុន​​ CRCK ប្រមាណ​ ១០ទៅ​១៥​គ្រឿង ​ក្នុង​មួយ​ថ្ងៃ​។ ​

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រី​អាជ្ញា​ធរ​ និង​សមត្ថកិច្ច​​មិន​ត្រឹមតែ​​គ្មាន​ការ​លើក​ទឹក​ចិត្ត​​ប្រជាពលរដ្ឋ​​ដែល​​ហ៊ាន​ធ្វើ​សកម្ម​ភាព​​​ការ​ពារ​ព្រៃ​ឈើ​នោះ​ទេ​ ប៉ុន្តែ​គេ​បែរ​ជាចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ក្រុម​ហ៊ុន​​ទៅវិញ​។ ​ ការ​ផ្តល់​ដីសម្ប​ទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោកនាយករដ្ធមន្រ្តី ហ៊ុន សែន កំពុង​នាំ​ឱ្យ​មាន​​បទ​ល្មើស​បំផ្លាញ​ព្រៃ​ឈើ​យ៉ាង​មហន្ត​រាយ​ ហើយ​​សកម្ម​ភាព​​រក​ស៊ី​ជួញ​ដូរ​ឈើ​គ្រញូង​ខុស​ច្បាប់​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ពេញ​បន្ទុក​ដដែល​។ ការ​ផ្តល់​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុម​ហ៊ុន​យួន ​ក្រុម​ហ៊ុន​ចិន​វិនិយោគ​​រយៈពេល​ ៩៩​ឆ្នាំ​​គឺ​ជា​ប្រភព​​នៃ​ការ​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​យ៉ាង​ពេញ​បន្ទុក​ ​៕ ប្រភពពី សសឃក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1727ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន4008ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1788ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1831ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1949ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1816ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1879ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1849ដង តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1807ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1817ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:56