រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣

ដោយៈ សិលា សៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:12 នាទី ចំនួនអានៈ 1581

លោកស័ក្តិ៣កងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារម្នាក់ ផ្ទុះអាវុធចំនួនបីគ្រាប់ផ្ទួនៗក្នុង គោល បំណងការពារខ្លួន ខណៈពេលកំពុងធ្វើដំណើរដោយរថយន្តផ្ទាល់ខ្លួន ត្រូវក្រុមកាងឡានដឹកឈើគ្រញូង បើក ឡានពីរ គ្រឿងមកគាប បំរ៉ុងធ្វើឃាត។ ក្រោយពីផ្ទុះអាវុធ លោកស័ក្តិ៣ត្រូវប៉េអឹមខេត្ត នាំយកទៅសាកសួរ តែពុំ បានឃាត់ខ្លួនទេ។

            ហេតុការផ្ទុះអាវុធ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កើតឡើងនៅម៉ោងជាង៨យប់ ថ្ងៃទី១១ខែ ឧសភាឆ្នាំ២០១៣ នៅលើដងផ្លូវជាតិលេខ៦ ម្តុំវត្តខ្សាច់ ត្រង់ចំណុចព្រំប្រទល់ ស្រុកប្រាសាទបាគងនិងស្រុក សូទ្រនិគម។

            អង្គរក្សពាក់ស័ក្តិ៣ ដែលរងការបើកឡានគាប បំរ៉ុងធ្វើឃាតពីសំណាក់ ក្រុមកាងឡានដឹកឈើក្រញូង មានឈ្មោះតាំង ឆែឡាយ ជាកងអង្គរក្ស ប្រចាំទិសប្រាសាទព្រះវិហារ។

            ទាក់ទងនឹងការផ្ទុះអាវុធ រហូតប៉េអឹមហៅលោកស័ក្តិ៣ទៅសាកសួរ លោកវរសេនីយ៏ឯកស្រី យូរ៉ា មេ បញ្ជាការ រងអាវុធហត្ថខេត្តសៀមរាប ពុំបានធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា ទើបតែមកពីព្យាបាលខ្លួនឯ ប្រទេសវៀតណាម។ លោកបានប្រាប់ថាសុំសួរ ទៅខាងព្រហ្មទណ្ឌទៅ។

            លោកអនុសេនីយ៏ឯក អ៊ុយ ចយ ជំនួយការ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត សៀមរាប បានឲ្យដឹងថា ពិតជាមានករណីដូចខាងលើមែន ហើយបានហៅលោកស័ក្តិ៣អង្គរក្សមក សាកសួរ មែន។ តែគាត់ចូលមកបំភ្លឺដោយខ្លួនគាត់ទេ បន្ទាប់ពីរូបគាត់ដឹងថា ខាងអាវុធហត្ថបំរ៉ុងស្ទាក់រថយន្តរបស់គាត់ ដើម្បីហៅគាត់មកសាកសួរ។ លោកបន្តថា ក្នុងពេលសាកសួរ លោកស័ក្តិ៣បញ្ជាក់ថា ការផ្ទុះអាវុធនោះ ដោយសាតែចង់ការពារខ្លួន ពីព្រោះកំពុងធ្វើដំណើរ ត្រូវជនមិនស្គាល់មុខ បើកឡានពីរគ្រឿងមកគាប ពីមុខ ពីក្រោយ និងបំរ៉ុងគៀរទម្លាក់ស្នាមភ្លោះ ទើបសម្រេចផ្ទុះអាវុធការពារខ្លួនយ៉ាងនេះ។

            លោកអ៊ុយ ចយ បញ្ជាក់ថា ក្នុងការចូលបំភ្លឺនោះ ខាងលោកមិនបានឃាត់ខ្លួនគាត់ទេ តែបានដកហូត អាវុធខ្លី ម៉ាកឡុកមួយដើម។ រឿងនេះលោកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះចំណាត់ការ យ៉ាងណានោះ គឺនៅលើតុលាការ។

            នៅព្រឹកថ្ងៃទី១២ខែឧសភា លោកតាំង ឆែឡាយ ជាងកអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ បានរៀប រាប់ ប្រាប់អ្នកយកព័ត៏មាន យើង​ដោយ ផ្ទាល់មាត់ថា លោកពិតជាបានផ្ទុះអាវុធខ្លី ចំនួនបីគ្រាប់មែន។ ក្រោយ ផ្ទុះអាវុធ ជិតមួយម៉ោងលោកបានបើកឡាន ត្រឡប់ទៅឆ្លើយបំភ្លឺ នៅកន្លែងប៉េអឹមខេត្តទាំងយប់។ លោក បន្តថា ហេតុផលដែលបង្ខំឲ្យរូបលោកផ្ទុះអាវុធយ៉ាងនេះ គឺ ក្នុងពេលរូបលោកកំពុងបើករថយន្តម្នាក់ឯង លើដង ផ្លូវជាតិលេខ៦ បំរ៉ុងទៅក្រុងភ្នំពេញ ក៏ស្រាប់តែប្រទះរថយន្តចំនួនបីគ្រឿង។ដោយរថយន្តម៉ាកកាមរីបាឡែន មួយគ្រឿងមានផ្ទុកទំនិញ យ៉ាងធ្ងន់ស្ទើបើកបរទៅមុខមិនរួច។ ចំណែកឡិចស៊ីសពីរគ្រឿង ទៀតហាក់មិនមាន ផ្ទុកទំនិញអ្វីទេ ព្រោះរថយន្តមើលទៅ ឃើញជាលក្ខណៈស្រាល។ ភ្លាមនោះ ដោយសាលោកប្រញ៉ាប់ ទៅ ភ្នំពេញឲ្យទាន់មង្គលការខ្មួយលោកបានស៊ីញ៉ូភ្លើងសុំវ៉ា។ ក្នុងខណៈលោកបញ្ជារថយន្តឡើងវ៉ា ស្រាប់តែមាន រថយន្ត ឡិចស៊ីស៣០០មួយគ្រឿងមកពាំងពីមុខ ហើយឡិចស៊ីស៣០០មួយគ្រឿងទៀត បិតគូថពីក្រោយ ដោយ មិនឲ្យរថយន្តរបស់លោក កំរើកខ្លួនរួច។ ក្នុងស្ថានការដែលលោកបន្ថែមល្បឿន វ៉ាឲ្យផុតពីរថយន្តទាំងនោះ ក៏ត្រូវ បានឡិចស៊ិសទាំងពីរគ្រឿង បើកមកគៀរ រថយន្តរបស់លោក បំរ៉ុងទម្លាក់ស្នាមភ្លោះ ឃើញដូច្នេះទើបលោក សម្រេច ផ្ទុះអាវុធតែម្តង។

            លោកអង្គរក្ស បន្តថា ការផ្ទុះអាវុធចំនួនបីគ្រាប់ តម្រង់ទៅលើមេឃនេះ គឺគ្រាន់តែកម្លាចជនមិនស្គាល់ មុខដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ តែទោះបីលោកផ្ទុះអាវុធក៏ដោយ ក៏ពួកគេមិនអនុញាតិឲ្យរថយន្តរបស់លោក ឡើងវ៉ាទៅមុខបានដែរ គឺគេបានរារាំងលោករហូតដល់ចំណុចផ្សារដំដែក ស្រុកសូទ្រនិគម។ តែក្នុងពេលពួកគេ រារាំងរថយន្តរបស់លោក ទើបលោកដឹងច្បាស់ថា នៅក្នុងរថយន្តបាឡែន ដែលអមដំណើរដោយឡិចស៊ីស ពីរគ្រឿងនោះ គឺមានផ្ទុកឈើគ្រញូងពេញព្រាប ម្យ៉ាងទៀតអ្នកបើកឡិចស៊ីសនោះ លោកបានស្គាល់មុខច្បាស់ ថា ជាជនជំនួញឈើគ្រញូង។

            លោកស័ក្តិ៣ ឲ្យដឹងទៀតថា មុនដំបូងមិនបានដឹងថា ខាងប៉េអឹមបំរ៉ុងស្ទាក់ឃាត់រថយន្តលោកទេ តែមេ របស់លោកទូរសព្ទ័ប្រាប់ថា ឲ្យវិលមកបំភ្លឺនៅកន្លែងប៉េអឹមវិញ ព្រោះទៅមុខទៀតក៏គេឃាត់ដដែលទេ។ តែ លោកឆ្ងល់ថា សមត្ថកិច្ច ម្តេចមិនឃាត់រថយន្តទាំង៤គ្រឿង ដើម្បីសួរកហេតុផល ពីព្រោះការផ្ទុះអាវុធដំបូង គឺចេញពីចង្កោមរថយន្តទាំង៤គ្រឿងដែលកំពុងបើកប្រដេញគៀរគ្នា ពុំអាចមាននណាទាន់ដឹងថាសម្លេងផ្ទុះ ចេញ ពីរថយន្តរបស់លោកទេ ហើយក្រោយពី សម្លេងកាំភ្លើងផ្ទុះ រថយន្តទាំង៤គ្រឿង នៅតែបើកអមដំណើរ គ្នារហូត តែលោកទទួលបានថា សមត្ថកិច្ចបំរ៉ុង ឃាត់តែរថយន្តរបស់លោក។

            លោកតាំង ឆែឡាយ បញ្ជាក់ថា ទោះបីជនជំនួញឈើគ្រញូង ប៉ងធ្វើឃាតលោក ដោយលោកបាន ស្គាល់មុខក៏ដោយ ក៏លោកមិនដាក់ពាក្យបណ្តឹងអ្វីដែរ ពីព្រោះជនទាំងនោះបានរួចផុតពីសំណាញ់ សមត្ថកិច្ច ទៅហើយដូច្នេះគ្រប់យ៉ាងគេអាចប្រកែកបាន។ តែរំពឹងថា សមត្ថកិច្ចពាក់ពន្ធ័ និងសមត្ថកិច្ចជំនាញ ក៏អាចភ្ញាក់ ខ្លួនឡើងវិញដែរ ចំពោះសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ឆ្លងកាត់ខេត្តសៀមរាបយ៉ាងផុសផុលនេះ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយ​ការណ៍ថា រថ​យន្ត​ដឹក​ឈើ​ក្រញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លាង​កាត់​ខេត្ត​សៀម​រាប​តាម​ ដង​ផ្លូវ​លេខ​៦៧ និង​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​នៅ​តែ​បន្ត​យ៉ាង​គគ្រឹគ​គគ្រេង​ដោយគ្មាន​ជំ​នាញ​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សំ​នូម​ពរ​ទៅ​លោក ឃឹម​-ប៊ុន​សុន​ អភិបាល​ខេត្ត​ថ្មី​ឆាប់​មាន​វិធាន​ការ​ទប់​ស្កាត់​ផង​ ព្រោះ​ក្រុម​ឈ្មួញ​ទាំង​នេះ​ កំពុង​តែ​ឈ្លៀត​ឱកាស​ពេល​លោក​ ឡើង​កាន់​តំ​ណែង​ថ្មីថ្មោង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4225ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1873ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2780ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1778ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2615ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1796ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3664ដង ព្រះចៅអធិការវត្តតាស្អាងអំពាវនាវរកសប្បុរសជនជួយកសាងសាលាឆាន់ចាស់ទ្រុឌទ្រោម   អាន1848ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1747ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន2184ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      302នាក់
ម្សិលមិញ    2182នាក់
សប្ដាហ៍នេះ    10704នាក់
ខែនេះ    80416នាក់
ឆ្នាំនេះ   477424នាក់
សរុប   57828820នាក់
ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:50