លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន

ដោយៈ សៀមរាប ថ្ងៃទី 14 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1773

ក្បួន​រទេះ​ដឹកឈើ​បានធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ដី ដោយ​មិន​ខ្ចី​អើពើ​ពី​សំណាក់ អស់ លោក​មាន​សមត្ថកិច្ច ក្នុងការ​បង្ក្រាប​នឹង​ទប់ស្កាត់ បទល្មើស​នោះឡើយ​ថែមទាំង​បណ្តែត បណ្តោយ ឲ្យ​មានការ ដឹកជញ្ជូន​ឈើ​រាប់សិប​រទេះ​ក្នុង​មួយថ្ងៃ។

​ជាក់ស្តែង​កាលពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៣ កន្លងទៅ​ថ្មីៗ​នេះ សកម្មភាព​ក្បួន​រទេះ​ឈើ បាន​ដង្ហែរ​គ្នា​ដឹកឈើ​ខុសច្បាប់ ចេញពី​ព្រៃ នៅវេលា​ម៉ោង ៥.៣០​នាទី​ល្ងាច ចំនុច​ចុងស្ពាន​ភូមិ​ខ្វាវ ឃុំ ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប  ដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​មិន​ត្រូវបាន​សមត្ថកិច្ច​ណា​ម្នាក់​ធ្វើការ​ហាមឃាត់ នឹង​ចាប់​បង្ក្រាប​នោះឡើយ តែ​ផ្ទុយទៅវិញ​គឺ​មានតែ​សមត្ថកិច្ច​ដែល​មក​អង្គុយចាំ​ទទួល​លុយ​ពី​អ្នកដឹកឈើ​ទាំងនោះ​ទៅវិញ។

​នៅក្នុង​សកម្មភាព​នោះ គេ​សង្កេតឃើញ​មាន​បុរស​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សេង ណែ​ត ដែល​តាំងខ្លួន​ជា​អ្នកកាង​បទល្មើស នឹង​ជូន រទេះ​ឈើ ដែល​ពុំ​ត្រូវបាន​គេ​ដឹងថា លោក សេង ណែ​ត នៅ​អង្គភាព​ណា​នោះទេ តែ​បែរជា​បានធ្វើ​សកម្មភាព ជូន​បទល្មើស​គ្មាន​ញញើត​ច្បាប់​បន្តិច​ឡើយ។

​​ពាក់​ព័​ន្ឋ​ទៅនឹង​ការដឹកជញ្ជូន​បទល្មើស​នេះ អ្នកឃ្លាំមើល​បទល្មើស​បាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​លោក ភោក វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ខ្វាវ តែ​លោក​បាន​ប្រាប់ថា ចាំ​ឲ្យ​មន្ត្រី​របស់លោក​មក​មើល ហើយ​នាំយក​រទេះ​ទាំង​នោះមក​រក្សាទុក​។ ក្រោយមក​ក៏បាន​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ពី​នាក់ មកដល់​ចំនុច ក្បួន​កឋិន​រទេះ​ដឹកឈើ​មែន តែ​មិន​បានធ្វើ​ការឃាត់​រទេះដឹក​ឈើ​នោះទេ បែរជា​ត្រូវ​ថ្នាំ​សណ្តំ​របស់ មេ​ឈ្មួញ​ឈ្មោះ សេង ណែ​ត  ក្រោយមក ក៏​ស្រាប់តែ ក្បួន​រទេះ​ឈើ​បានធ្វើ​ដំណើរ​បន្ត​ទៅដោយ​រលូន​។​

​ចំពោះ​បញ្ហារ​ក្បួន​រទេះ​ដឹកឈើ​យ៉ាង គគ្រឹក គគ្រេង​យ៉ាង​អាណា​ធិ​ប​ត្យេ​នេះ ត្រូវបាន​គេ​រិះគន់ថា លោក ភោគ វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ គ្មាន​ឥទ្ធិពល​ទឹកមាត់​សាប​គ្មាន​ចំណាត់ការ វង្វេង​នឹង​សំណែន ខ្វះ​ការបង្ក្រាប បទល្មើស បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ដឹក​ជា​ហូរហែរ។ ​ក្នុងនោះដែរប្រជាពលរដ្ឋ​​ក៏បាន​ការ រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​ប្រជាពលរដ្ឋ​ថា លោក ភោគ វីរៈ​ប្រហែលជា លោក ទា គឹម​សុទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ដាក់​ឲ្យ​ប្រមូល​លុយ​ឲ្យ​មេ​ទេ​ដឹង បានជា​បទល្មើស​ដឹក​ចេញ​យ៉ាង​គគ្រឹក​គ្មាន​ការទប់ស្កាត់​បង្ក្រាប​យ៉ាងនេះ​។ 

ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  និង​លោក ឆេង គឹម​ស៊ុន មេត្តា ជួយ​មើល​មន្ត្រីក្រោមឱវាទ​ដែល​មិនបាន​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស ថែមទាំង​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដឹក​ជា​ហូរហែរ​ទៅវិញ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1735ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1906ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន875ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1713ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1790ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1804ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន2290ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន1148ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2569ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1690ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      951នាក់
ម្សិលមិញ    2319នាក់
សប្ដាហ៍នេះ    951នាក់
ខែនេះ    16494នាក់
ឆ្នាំនេះ   299146នាក់
សរុប   57650542នាក់
ថ្ងៃទី 08 ខែ 06 ឆ្នាំ 2026 ម៉ោង 07:10