លំហាត់សមយុទ្ធរួមគ្នារវាងកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពកម្ពុជា ដែលគេឲ្យឈ្មោះថា «ឆ្មាំអង្គរ» បានចាប់ផ្តើមធ្វើពីថ្ងៃទី១៦ ឧសភា នេះហើយនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយវានឹងបញ្ចប់នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាឲ្យដឹងថា សមយុទ្ធទ្វេភាគី «ឆ្មាំអង្គរ» ដែលមានរយៈពេល១៤ថ្ងៃនេះ គឺជាលំហាត់សមយុទ្ធចុងក្រោយ ក្នុងចំណោមលំហាត់សមយុទ្ធដែលមានលក្ខណៈស្វិតស្វាញ និងច្រើន វិញ្ញាសារបន្តបន្ទាប់គ្នា ដែលមានធ្វើជាបន្ត ដើម្បីលើកកំពស់សន្តិភាព និងសន្តិសុខក្នុងតំបន់។
ជាមួយគ្នាលំហាត់សមយុទ្ធនេះ បុគ្គលិកទាហានអាមេរិកនិងកម្ពុជាដែលចូលរួម នឹងទទួលបានការបង្រៀនលើប្រព័ន្ធទំនាក់ទំនងនិងកុំព្យូទ័រ ការបណ្តុះបណ្តាលបុគ្គលិក និងការកសាងក្រុម ដែលជាភាពចាំបាច់សម្រាប់ដោះស្រាយភារកិច្ចស្មុគស្មាញផ្នែកសន្តិសុខ។ ហើយលើសពីនេះទៀត អ្នកចូលរួមនឹងមានការផ្លាស់ប្តូរបទពិសោធន៍គ្នាស្តីពីការងារតាមអង្គភាពតូចៗដែលធ្វើបានល្អ និងការវាយតំលៃកងទ័ព ដែលមានបំណងសង្គ្រោះជីវិត ហើយការពារកុំឲ្យមានការរាំងស្ទះដល់ប្រតិបត្តិការយោធា៕ ដោយ khmer7មករា






កម្មករជនជាតិវៀតណាម២៣នាក់ ដែលឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ហើយបានមកលាក់ខ្លួន និងធ្វើការនៅក្នុងក្រុមហ៊ុនសំណង់មួយឈ្មោះថា ហត្ថពលកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានក្រុម...Read more
ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក ឯម មុន្នី នាយរងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការដឹកនាំរបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បានចាប់រថយន្តឡិចស៊ិសដឹកឈើក្រញូង ១គ្រឿ...Read more
ភ្ញៀវទេសចរណ៍ថៃ ដែលត្រូវបានគេដឹងថា ជាអាជីវករចំនួន១៥៦៦នាក់ បានធ្វើដំណើរមកទស្សនា និងសិក្សាពីការធ្វើពាណិជ្ជកម្មនៅទឹកដីកម្ពុជា ខណៈសហគមន៍សេដ្ឋកិច្ចអាស៊ានជិតចូលមកដល់នាពេលឆាប់ៗខាង...Read more
អ្នកម្តាយជាទីគោរពស្រលាញ់
អ្នកម្តាយជាទីគោរពស្រលាញ់ តើអ្នកម៉ែមានសេចក្តីសុខទុក្ខយ៉ាងណាដែរ? ជាបឋមកូនសូមខន្តីអភ័យទោសដែលខ្វះការគួរសមដោយសរសេរសំបុត្រផ្ញើជូនអ្នកម៉ែ មិនបានទ...Read more
លោកអគ្គនាយកដ្ឋានទូរគមនាគមន៍កម្ពុជា មិនទាន់បានធ្វើកំណែទម្រង់ឱ្យបានស៊ីជម្រៅទៅតាមទិសដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ នៅឡើយ ។ ការគ្រប់គ្រងនឹងដឹកនាំរបស់អគ្គនាយកបច្ចុប្បន្នកំពុងបង្កើត បក្...Read more
យោងតាមបណ្តាញសង្គម Facebook បានអោយដឹងថា ប្រជាពលរដ្ឋរាប់ម៉ឺននាក់ប្រមូលផ្តុំជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ ក្នុងការធ្វើមហាបាតុកម្មអហឹង្សា។
...Read more
| ថ្ងៃនេះ | 275 | នាក់ |
| ម្សិលមិញ | 2182 | នាក់ |
| សប្ដាហ៍នេះ | 10677 | នាក់ |
| ខែនេះ | 80389 | នាក់ |
| ឆ្នាំនេះ | 477397 | នាក់ |
| សរុប | 57828793 | នាក់ |
| ថ្ងៃទី 25 ខែ 07 ឆ្នាំ 2026 ម៉ោង 05:02 |
Copyright © 2026 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net

