អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 12:43 នាទី ចំនួនអានៈ 1602

អ្នកកាសែត នៅក្នុងអង្គភាព ដំណឹងកម្ពុជា ម្នាក់បានត្រូវតុលាការ ឃុំខ្លួនដាក់ពន្ធនាគារ នាព្រឹកថ្ងៃទី ២៣ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីអ្នកកាសែតរូបនោះ ចូលខ្លួនទៅបំភ្លឺករណីឆបោកប្រាក់។

            អ្នកកាសែត អង្គភាពដំណឹងកម្ពុជា រូបនោះមានឈ្មោះ ទៀ ចំរើន អាយុ៥២ឆ្នាំ ទីលំនៅ ភូមិកំពង់ឃ្លាំង ឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

            ទាក់ទងនឹងការចាប់ខ្លួនអ្នកកាសែតខាងលើនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកទី សុវិនថាល់ បានឲ្យដឹងថា លោកហេង ផេង តំណាងអាយ្យកា សម្រេចឃាត់ខ្លួននៅនឹងតុលាការ ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរភ្លាមៗតែម្តង ពេលរូបគាត់ចូលបំភ្លឺករណីឆបោកប្រាក់។ ការឃាត់ខ្លួននេះ គឺមានបណ្តឹងពីជន រងគ្រោះ។ លោកបន្តថា អ្នកកាសែតរូបនេះ បានប្រព្រឹត្តិនូវអំពើឆបោក ជាច្រើនករណីមកហើយ ដោយប្រើ រូបភាពយកឈ្មោះចៅក្រម ឈ្មោះតំណាងអាយ្យកា ធ្វើជាដើមទុន បើទោះបីជាស្ថាប័នតុលាការ ផ្តល់ឪកាស ឲ្យកែប្រែ​គំនិតក៏ដោយ។

            លោកទី សុវិនថាល់ ឲ្យដឹងទៀតថា ជននេះបានដើរបោកប្រាស់យកលុយពី ក្រុមគ្រួសារអ្នកនេសាទ ខុសច្បាប់ដែលជាប់ពន្ធនាគារ  ដោយអះអាង ថា រូបគេអាចជួយដោះស្រាយបាន តាមរយៈចាយលុយជាមួយ ចៅក្រមឬតំណាងអាយ្យកា។ ក្រៅពីជនរងគ្រោះជាច្រើនគ្រួសារ រូបគេថែមទាំងបោក កូនខ្លួនឯងទៀត។នេះជា ទង្វើដែលមិនអាចអនុគ្រោះបានឡើយ។ ប៉ុន្តែលោកពុំបានបញ្ជាក់ពីអត្តសញ្ញាណ ម្ចាស់ដើមបណ្តឹងទេ។

            ក្រោយពេលឃាត់ខ្លួនអ្នកកាសែតរូបនោះ ព័ត៏មានធ្លាយថារូបគាត់ (អ្នកកាសែត) តែងតែនៅប្រចាំមុខ តុលាការ ចាំរត់ការរឿង(គួរជេរឿង) ហើយមានជនរងគ្រោះច្រើនណាស់ ដែលបានចំណាយប្រាក់លើគាត់ តែ លទ្ធផលគ្មាន។

            លោកឆោម ស៊ីថា ចាងហ្វាងការផ្សាយ កាសែតដំណឹងកម្ពុជា បានថ្លែងតាមទូរសព្ទ័ថា លោកទើបតែដឹង រឿងនេះទេ។ តែលោកនឹងសាកសួរសិនថា បើរូបគាត់ត្រូវចាប់ខ្លួន ក្នុងពេលបំពេញភារកិច្ច តាមវិជ្ជាជីវៈ លោក អាចរកវិធីដោះស្រាយ តែបើប្រព្រឹត្តិប្រាសចាក ពីតួនាទី លោកមិនអាចដោះស្រាយទេ។ លោកបន្តថា កូនចៅ លោករូបនេះ កន្លងមកតែងដើរបោកប្រាស់ពួកនេសាទ អះអាងថាខ្លួនមានខ្សែអ្នកនេះអ្នកនោះ លុះពេលលោក ដឹងលោកបានព្រមានជាច្រើនដងឲ្យបញ្ឈប់រាល់សកម្មភាពទាំងនោះ។ តែលើកនេះមិនដឹងថាគេធ្វើអ្វីទៀតទេ តែ បើការចាប់ខ្លួននេះ ពិតជាករណីនោះមែន លោកមិនអាចដោះស្រាយឡើយ។

            លោកចាងហ្វាងបញ្ជាក់ថា តាមពិតតាការ​សម្គាល់ខ្លួនរបស់គាត់ បានផុតកំណត់ទៅហើយ ហើយរូប លោកក៏មិនបានចេញថ្មីឲ្យទៀតដែរ ពីព្រោះមួយរយៈនេះ គាត់ធ្វើអ្វីមិនបានឆ្លងកាត់ចាងហ្វាងទេ ចឹងទេបើគ្មាន កាត ពីអង្គភាពទុកថាមិនមែនកូនចៅលោកទៀតឡើយ។

            ជាការកត់សម្គាល់ ខេត្តសៀមរាបនាពេលបច្ចុប្បន្ន គេសង្កេតឃើញមានការប្រើប្រាស់ កាតកាសែត ជាច្រើន ក្នុងនោះត្រឹមតែឈ្មួញរកស៊ីឈើខុសច្បាប់ ក៏ប្រើប្រាស់កាតកាសែតដែរ មិនដឹងថាលោកចាងហ្វាង បានគិតពីផលប៉ះពាល់ដល់របបសារព័ត៏មានដែរឬយ៉ាងណា?។

            គួររំលឹកថា កាលពីថ្ងៃទី១៩ឧសភាថ្មីៗនេះ អ្នកកាសែតជាតិសច្ចៈមួយរូបឈ្មោះហ៊ុន គឹមហេង ត្រូវបាន ចាប់ខ្លួន បញ្ជូនទៅដាក់ពន្ធនាគារ ពីបទជួញដូរគ្រឿងញៀន ៕អង្គរតូច

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1846ដង ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន10092ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1726ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2596ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1667ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1926ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2690ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1824ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1946ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1948ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      713នាក់
ម្សិលមិញ    2174នាក់
សប្ដាហ៍នេះ    713នាក់
ខែនេះ    38176នាក់
ឆ្នាំនេះ   532640នាក់
សរុប   57884036នាក់
ថ្ងៃទី 17 ខែ 08 ឆ្នាំ 2026 ម៉ោង 06:54